Connect with us

សល់​តែ៣ថ្ងៃ​ទៀត​ ​CBS​ ​ផ្សាយបន្តផ្ទាល់​ការប្រកួត​បាល់ទាត់​ ​Copa​ ​America​ ​2019​ ​

​ព្រឹត្តិ​ការណ៍​ពានរង្វាន់​ជើងឯក​ប្រចាំ​ទ្វីបអាមេរិក​ខាងត្បូង​ ​CONMEBOL​ ​Copa​ ​America​ ​2019​ ​នឹង​ចាប់ផ្តើម​ពី​ថ្ងៃសៅរ៍​ ​ទី១៥​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​ចុង​សប្តាហ៍​នេះ​ ​វេលា​ម៉ោង​ ​៧​:​៣០នាទី​ព្រឹក​ ​ដោយក្រុម​ម្ចាស់ផ្ទះ​ប្រេស៊ីល​នឹង​ធ្វើការ​ប្រកួត​ទល់នឹង​ក្រុម​ភ្ញៀវ​បូលីវី​ ​ដែល​ស្ថានីយ​ទូរទស្សន៍​ ​CTN​ ​TV​ ​និង​ ​MYTV​ ​នឹង​ធ្វើការ​ផ្សាយបន្តផ្ទាល់​រួមគ្នា​ជូន​ប្រិយមិត្ត​ទស្សនា​កំសាន្ត​សម្រាប់​ការប្រកួត​ដំបូង​នេះ​ ​។​ ​

ការប្រកួត​ពានរង្វាន់​ដ៏​ធំ​បំផុត​ប្រចាំ​ទ្វីបអាមេរិក​ខាងត្បូង​មួយ​នេះ​គឺ​មានការ​ចូលរួម​ពី​ក្រុមជម្រើសជាតិ​ចំនួន​ ​១២​ ​និង​ចែកចេញជា​ ​៣ពូល​ ​ដោយ​ក្នុង​ពូល​នីមួយ​មាន​ ​៤ក្រុម​ ​៖​

  • ​ពូល​ ​A​ ​៖​ ​ប្រេស៊ីល​,​ ​បូលីវី​,​ ​ប៉េ​រ៉ូ​ ​និង​ ​វេ​ណេហ្សូ​អេ​ឡា​
  • ​ពូល​ ​B​ ​៖​ ​អាហ្សង់ទីន​,​ ​កូឡុំប៊ី​,​ ​ប៉ារ៉ាហ្គាយ​ ​និង​ ​កាតារ​
  • ពូល​ ​C​ ​៖​ ​ឈីលី​,​ ​អេក្វាទ័រ​,​ ​អ៊ុយ​រ៉ា​ហ្គាយ​ ​និង​ ​ជប៉ុន​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​ពី​ថ្ងៃទី១៥​ ​ខែមិថុនា​ ​ដល់​ថ្ងៃទី០៨​ ​ខែកក្កដា​ ​ឆ្នាំ២០១៩​ ​ដែល​គ្រប់ការ​ប្រកួត​ទាំងអស់​នឹង​ធ្វើការ​ផ្សាយបន្តផ្ទាល់​ផ្តាច់​មុខ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ ​CTN​,​ ​MYTV​,​ ​CNC​ ​៕​

អត្ថបទ៖​​​​ លីន រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.