Connect with us

ស្ងាត់ៗ កញ្ញា ស៊ីន យ៉ូប៊ីន ធ្វើឱ្យទស្សនិកជន ភ្ញាក់ផ្អើល នឹកស្មានមិនដល់….

ភ្នំពេញ៖ កញ្ញា ស៊ីន យ៉ូប៊ីន តារាភាពយន្តមួយដួង ដែលមានប្រជាប្រិយភាពក្នុងការសម្តែងទាំងតួកាច និងតួស្លូត គឺ កញ្ញា អាចធ្វើបានទាំងអស់។

ក្រោយពី កញ្ញា ស៊ីន យ៉ូប៊ីន និង លោក វៃហាំង ប្រកាសថា នឹងចូលរោងការក្នុងពេលឆាប់ៗខាងមុខនេះ ស្រាប់តែថ្មីៗនេះ កញ្ញា ស៊ីន យ៉ូប៊ីន បានចេញនូវបទចម្រៀងមួយបទ ធ្វើឱ្យទស្សនិកជន ហាក់បីដូចជាងឿងឆ្ងល់ថា «អាយដល ចេះច្រៀងទៀត» ។

ភាពភ្ញាក់ផ្អើលនេះ បានកើតមានឡើង នៅពេលដែល កញ្ញា ស៊ីន យ៉ូប៊ីន បានចេញនូវបទចម្រៀង «ផ្កាយកូនមាន់» ដែលសំនៀងដើមរបស់អធិរាជសំលេងមាស លោក ស៊ិន ស៊ីសាមុត ។ បទដែលជាច្រៀងដោយ ស៊ីន យ៉ូប៊ីន ទទួលបានការចូលចិត្ត និងគាំទ្រយ៉ាងខ្លាំង ដោយាសារតែបទនេះ មានភាពទាក់ទាញអារម្មណ៍ទស្សនិកជន។

តាមបណ្តាញទំនាក់ទំនងសង្គម កញ្ញា ស៊ីន យ៉ូប៊ីន បានសរសេរថា « សុំអភ័យទោសទុកជាមុន បើមានកំហុសឆ្គងណាមួយក្នុងបទចម្រៀង ព្រោះនេះជាចំណូលចិត្ត និងមានចេតនា ចង់អភិរក្សបទចម្រៀងមរតកដើម សូមរីករាយសណ្តាប់ដោយមេត្រី» ។
ចំពោះការ ការបញ្ចេញមតិយោបល់(Comment) របស់អ្នកគាំទ្រ គេសង្កេតឃើញថា មានការគាំទ្រមែនទែន ដោយសរសើរគាត់ចេះ អភិរក្សបទពីដើម៕

ទស្សនាវីដេអូ៖ បទផ្កាយកូនមាន់

អត្ថបទ៖ ឡុង រតនា

Sponsored by

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Services.