Connect with us

ស្ងាត់​ៗ​!​ ​លោក Gordon​ ​Ramsay​ ​(​Master​ ​Chef​)​ ​បាន​មក​ប្រទេស​កម្ពុជា​ធ្វើម្ហូប​ជាមួយ​ជនជាតិភាគតិច​

ភ្នំពេញ​:​ ​បើ​និយាយ​ពីMaster​ ​Chefអ្នក​ប្រហែលជា​បាន​ស្គាល់​កម្មវិធី​ដ៏​ល្បី​មួយ​នេះ​ហើយដោយ​សារ​តែ​ប្រទេស​កម្ពុជា​ក៏​មានកម្ម​វិធី​នេះ​ផង​ដែរ​ដែល​ទទួល​សិទ្ធិ​ផ្តាច់​មុខ​ដោយ​ស្ថានីយ​ទូរទស្សន៍​ ​CTN​។​ ​មនុស្ស​មួយចំនួន​បាន​ស្គាល់​លោក​ ​Gordon​ ​Ramsay​ ​ដែល​ជាគ​ណ:កម្មការ​ធំ​របស់​កម្មវិធី​ ​Master​ ​Chef​ ​អន្តរជាតិ​ ​និង​ ​ជា​ចុងភៅ​ដ៏​ល្បីល្បាញ​មួយ​រូប​ផង​ដែរ​ ​ហើយ​ដោយ​ថ្មី​ៗ​នេះ​លោក​បាន​ធ្វើដំណើរ​ទៅកាន់​ភូមិភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​ ​ពោល​គឺ​នៅ​ខេត្តមណ្ឌលគីរី​។​ ​

​​លោក​បាន​ធ្វើដំណើរ​ទៅ​ទីនោះ​ដើម្បី​ធ្វើម្ហូប​ម្យ៉ាង​ពី​សាច់​ក្របី​អាំង​សំរាប់​ប្រារព្ធ​កម្មវិធី​រៀប​អាពាហ៍​ពិពាហ៍​ប្រពៃណី​របស់​ជនជាតិភាគតិច​នៅ​តំបន់​នោះ​។​ ​លោក​ ​Ramsay​ ​បាន​ចូល​ទៅ​ក្នុង​ព្រៃ​ជាមួយ​អ្នកភូមិ​ដើម្បី​យក​ទឹកឃ្មុំ​ពីដើម​ឈើ​ដែល​ជា​គ្រឿងផ្សំ​ធ្វើម្ហូប​ ​លោក​បាន​យក​អង្ករដំណើប​មក​ដុត​លីញ​ ​ហើយ​បុក​ឱ្យ​ម៉ត់​រួច​ចាក់​ទឹ​ក​ឃ្មុំ​ចួល​ទុក​ហូប​ជាមួយ​សាច់​ក្របី​ដែល​បាន​អាំង​។​ ​សាច់​ទាំងនោះ​បាន​លាយ​ផ្សំគ្រឿង​ជាមួយ​ខ្ទឹមស​ ​ម្ទេស​ ​និង​ទឹកស៊ីអ៊ីវ​។​ ​

បន្ទាប់មក​លោក​និង​អ្នកភូមិ​បាន​បង្កាត់ភ្លើង​ដើម្បី​អាំង​សាច់​ហើយ​លោក​ក៏បាន​ចូលរួម​ជូនពរ​ដល់​គូ​ស្វាមីភរិយា​ថ្មី​ ​រួច​ទទួលទាន​អាហារ​នៅ​ទីនោះ​ទាំងអស់គ្នា​។​ ​បទពិសោធន៍​ដែល​លោក​ទទួល​បាន​ពី​ជនជាតិភាគតិច​មាន​ដូចជា​ការ​ជិះដំរី​ ​យក​ឃ្មុំ​នៅដើម​ឈើ​ដោយ​ផ្ទាល់​នៅក្នុង​ព្រៃ​ ​ចូលរួម​រាំ​របាំ​ប្រពៃណី​ ​ពិធី​រៀប​អាពាហ៍​ពិពាហ៍​ ​និង​ភ្លក់​ម្ហូប​របស់​ជនជាតិភាគតិច​ ​ព្រម​ពិសារ​ស្រា​ថូ​ជាដើម​ដែល​លោក​មិន​អាច​ស្នាក់នៅ​បាន​យូរហើយ​ត្រូវ​ត្រលប់​ទៅវិញ​នៅពេល​ល្ងាច​។​ ​

ជា​កិត្តិយស​របស់​ប្រទេស​កម្ពុជា​យើង​ជា​ខ្លាំង​ដែល​បាន​ទទួលស្វាគមន៍​បុគ្គល​ជោគជ័យ​ជាច្រើន​រូប​មក​ទស្សនា​ប្រទេស​កម្ពុជា​ដែល​ថ្មី​ៗ​នេះ​ផង​ដែរ​ក្រៅពី​លោក​ ​Ramsayក៏​មាន​ ​លោក​ ​Rain​ ​លោក​ ​David​ ​Beckham​ ​និង​លោក​ ​Jack​ ​Ma​ ​ផង​ដែរ​៕​ ​តោះ​មក​ទស្សនា​វីដេអូ​ទាំងអស់គ្នា​៖​ ​

 

​អត្ថបទ​:​ ​គង់​ ​ចាន់​ស្រី​នុច​

  • អត្ថបទទាក់ទង :
  • Featured

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Services.