Connect with us

ស្ងាត់​ៗ​ ​កញ្ញា​ ​គីម​ ​លី​ហ្សា​ ​ក្លាយជា​ ​CEO​ ​តំណាង​ឲ្យ​ផលិតផល​ដ៏​ធំ​របស់​ថៃ​ ​ប្រចាំ​នៅ​កម្ពុជា​

ភ្នំពេញ​ ​៖​ ​មិន​សរសើរ​មិនបាន​ ​ក្រោយពេល​បាត់មុខ​មួយ​រយៈ​ ​ស្រាប់តែ​លេចមុខ​មកវិញ​ ​កញ្ញា​ ​គីម​ ​លី​ហ្សា​ ​ទទួល​បាន​ពានរង្វាន់​មួយ​ ​ដែល​ទស្សនិកជន​មិនដែល​ដឹងពី​មុន​មក​សោះ​ ​។​ ​ការ​បាត់មុខ​ពី​សិល្បៈ​មួយ​រយៈ​នេះ​ ​ធ្វើឲ្យ​អ្នកគាំទ្រ​របស់​គាត់​ ​ចេះតែ​រង់ចាំ​មើល​ថា​ ​តើ​ការ​បាត់មុខ​ពី​សិល្បៈ​ទៅណា​?​ ​ដោយសារ​មូលហេតុ​អ្វី​?​ ​ទើប​មិនដែល​ឃើញ​គាត់​ ​តាម​កញ្ចក់​ទូរទស្សន៍​ ​ឬ​ ​ក៏​បទចម្រៀង​ ​MV​ ​នោះ​ឡើយ​ ​។​ ​
​ប៉ុន្តែ​អ្វី​ដែល​មិន​គួរឲ្យ​ជឿ​នោះ​ ​គឺ​ស្រាប់តែ​ពេលនេះ​ ​កញ្ញា​ ​គីម​ ​លី​ហ្សា​ ​បាន​ក្លាយ​ខ្លួន​ជា​ ​CEO​ ​តំណាង​ឲ្យ​ផលិតផល​ដ៏​ធំ​របស់​ថៃ​ ​ប្រចាំ​នៅ​កម្ពុជា​ ​ពីព្រោះ​ផលិតផល​របស់​គាត់​ ​មានការ​អ្នកគាំទ្រ​ ​ជាច្រើន​ពី​អ្នកប្រើ​ប្រាស់​ ​។​ ​


​តារា​សម្តែង​ពូកែ​ខាង​ឈ្នានីស​ ​កញ្ញា​ ​គីម​ ​លី​ហ្សា​ ​ជាតា​រា​សម្តែង​ដែល​មាន​ប្រជាប្រិយ​ភាព​ ​ហើយ​សម្រស់​ក៏​ស្រស់​ស្អាត​ថែម​ ​ប៉ុន្តែ​មិនដឹងជា​មូលហេតុ​អ្វី​ ​បាន​គាត់​ជាលា​ឈប់​ពី​សិល្បៈ​នោះ​ទេ​ ​។​ ​​ទោះ​យ៉ាងណា​ ​អ្នកគាំទ្រ​ ​បាន​សម្តែង​ការ​កោតសរសើរ​ ​និង​លាន់មាត់​ថា​ ​«​ចុម​ ​ម្តេច​ក៏​បងស្រី​ ​បាន​បាត់មុខ​ទៅណា​ ​មកវិញ​ក៏​ក្លាយជា​ ​CEO​ ​អោយ​ផ​លិ​ផល​ប្រទេស​ថៃ​ទៀត​ ​ឡូយ​ណាស់​ណប់​»​ ​៕​

 
​អត្ថបទ​៖​ ​ឡុង​ ​រតនា​

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Services.