Connect with us

ស្តេចដើរម៉ូតភេទទី៣ទៅដល់ប្រ៊ុយណេទាំងមិនខ្លាចច្បាប់គប់សម្លាប់ភេទទី៣ដែលកំពុងចម្រូងចម្រាស

ប្រ៊ុយណេ៖ ស្តេចដើរម៉ូតភេទទីបី លោក Sinon Loresca ដែលធ្លាប់អញ្ចើញមកកាន់ប្រទេសកម្ពុជា គឺជាស្តេចដើរម៉ូតភេទទីបីម្នាក់ ដែលប្រិយមិត្តប្រាកដជាបានស្គាល់គាត់តាមរយ: ការស្លៀកសម្លៀកបំពាក់សុិចសុី និងពាក់ស្បែកជើងកែងខ្ពស់ ហើយដើរតាមទីសាធារណ:។

ថ្មីៗនេះលោក Sinon Loresca បានបង្កការភ្ញាក់ផ្អើលខ្លាំងមែនទែន នៅពេលដែលលោកបានបង្ហោះរូបភាពដែលលោកបានពាក់ស្បែកជើងកែងនៅព្រលានយន្តហោះ ហើយបានសរសេរថា “កំពុងធ្វើដំណើរទៅប្រទេសប្រ៊ុយណេ”។ ប្រិយមិត្តដែលជាអ្នកគាំទ្ររបស់គាត់បាន សម្តែងពីការព្រួយបារម្ភពីសុវត្ថិភាពរបស់គាត់មែនទែន នៅពេលដែលដឹងថាលោក Sinon Loresca ធ្វើដំណើរទៅប្រទេសប្រ៊ុយណេ។

ខុសប្លែកពីរាល់ដង គ្រាន់តែទៅដល់ប្រ៊ុយណេភ្លាម ស្តេចដើរម៉ូតភេទទីបីស្រាប់តែផ្លាស់ប្តូរសម្លៀកបំពាក់របស់លោកទៅតាមសម្លៀកបំពាក់របស់ប្រជាជនប្រ៊ុយណេ។

នៅពេលដែលគេបានសួរគាត់ថាតើ គាត់មានការព្រួយបារម្ភពីសុវត្ថិភាពរបស់គាត់ ឬ យ៉ាងណា លោក Sinon Loresca បាននិយាយរៀបរាប់ថា “ខ្ញុំមិនមានការព្រួយបារម្ភពីសុវត្ថិភាពរបស់ខ្ញុំទេ។
ប្រទេសប្រ៊ុយណេ គឺជាប្រទេសដែលមានសុវត្ថិភាព
ទោះបីជាខ្ញុំជាភេទទីបីក៏ដោយ ក៏ខ្ញុំអាចនិយាយបានថាប្រទេសប្រ៊ុយណេ គឺជាប្រទេសដែលមានសុវត្ថិភាពបំផុតក្នុងចំណោមប្រទេសដែលកាន់សាសនាមូស្លីមដែលខ្ញុំធ្លាប់បានទៅ”។ មិនតែប៉ុណ្ណោះលោក Sinon Loresca បានឱ្យជាដំបូន្មានថា “ដរាបណាអ្នកមិនប៉ះពាល់អ្នកដទៃ អ្នកនឹងជួបតែងរឿងល្អជានិច្ច។ ខ្ញុំគោរសាសនាទាំងអស់ ហើយកុំភ្លេចដាក់ខ្លួន និងធ្វើតែអំពើល្អ ពីព្រោះនេះជាកត្តាដែលធ្វើឲ្យខ្ញុំមិនខ្លាចអ្វីទាំងអស់សូម្បីតែច្បាប់ដែលត្រូវគេគប់នឹងដុំថ្មក៏ដោយ”។

អត្ថបទ៖ ណារ៉ូត

Sponsored by

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Services.