Connect with us

ស្តេចប្រដាល់ Manny Pacquiao នឹងឡើងប្រកួតដណ្តើមខ្សែក្រវ៉ាត់ពីអ្នកប្រដាល់មិនដែលចាញ់

អាមេរិក៖ អ្នកប្រដាល់វ័យជ្រេ ៤០ឆ្នាំ Manny Pacquiao នឹងត្រលប់មកអង្រួនសៃវៀនប្រដាល់ម្តងទៀតនៅថ្ងៃទី២០ ខែកក្កដា ខាងមុខនេះ ដោយត្រូវឡើងមកដណ្តើមខ្សែក្រវ៉ាត់ WBA welterweight ពីអ្នកប្រដាល់សញ្ជាតិអាមេរិក ដែលមិនធ្លាប់មានប្រវត្តិចាញ់ទាល់តែសោះ ក្នុងចំណោមការប្រកួតចំនួន ២៩លើក និងបានផ្តួលដៃគូប្រកួតដល់ទៅ ២២លើកឯណោះ ។

ទីកន្លែងសម្រាប់ការប្រកួតនេះគឺមិនទាន់បានបញ្ជាក់ឱ្យបានច្បាស់នៅឡើយទេ ប៉ុន្តែបើតាមការរាយការណ៍គឺនឹងប្រព្រឹត្តទៅនៅទីក្រុង Las Vegas សហរដ្ឋអាមេរិក ដែលអាចជា MGM Grand ឬក៏ T-Mobile Arena ៕

Sponsored by

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Services.