Connect with us

ស្រ្តី​ជនជាតិ​អូស្រ្តាលី​ម្នាក់​ត្រូវ​បាន​ដោះលែង​បន្ទាប់ពី​នៅក្នុង​គុក៦ឆ្នាំ​នៅ​ប្រទេស​កម្ពុជា​

​កម្ពុជា​ ​៖​ ​តុលាការ​កម្ពុជា​ ​បាន​ទម្លាក់​ចោលការ​ចោទប្រកាន់​លើ​អ្នកស្រី​ ​Yoshe​ ​Ann​ ​Taylor​ ​ជនជាតិ​អូស្ត្រាលី​ ​វ័យ៤៧ឆ្នាំ​ ​ដែល​ជា​ជនរងគ្រោះ​ក្នុងករណី​ជួញដូរ​គ្រឿងញៀន​មួយ​ ​ដែល​បាន​កើតឡើង​កាលពី​ឆ្នាំ២០១៣​។​ ​អ្នកស្រី​ ​ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរីភាព​ ​និង​បាន​ជួបជុំ​គ្រួសារ​ជាថ្មី​ ​បន្ទាប់ពី​ជាប់ពន្ធ​នា​គារ​នៅ​ព្រៃស​ ​ជិត​ ​៦ឆ្នាំ​ ​ទាក់ទង​នឹង​បទ​រត់ពន្ធ​គ្រឿងញៀន​ប្រភេទ​ ​ហេរ៉ូអ៊ីន​ ​(​Heroin​)​ ​ចេញពី​ប្រទេស​កម្ពុជា​។​ ​អ្នកស្រី​ ​ត្រូវ​តុលាការ​ផ្ដន្ទាទោស​ ​ឱ្យ​ជាប់ពន្ធ​នា​គារ​ ​២៣ឆ្នាំ​។​



​អំឡុង​ពេល​ត្រឡប់ទៅ​កាន់​ប្រទេស​អូស្ត្រាលី​វិញ​ ​កាលពី​ឆ្នាំ២០១៣​ ​នៅ​ព្រលា​នយន្​ត​ហោះ​អន្តរជាតិ​ភ្នំពេញ​ ​សមត្ថកិច្ច​កម្ពុជា​ ​បាន​រក​ឃើញ​ថ្នាំញៀន​ប្រភេទ​ហេរ៉ូអ៊ីន​ ​ប្រហែល​ ​២គីឡូក្រាម​ ​ដែល​ត្រូវ​បាន​លាក់​ក្នុង​វ៉ា​លី​របស់​អ្នកស្រី​ ​Taylor​ ​។​ ​គាត់​ត្រូវ​បាន​ចាប់ខ្លួន​ ​នៅក្នុង​ខែកញ្ញា​ ​ឆ្នាំ​ដដែល​បន្ទាប់ពី​ត្រូវ​បាន​បុរស​ឈ្មោះ​ ​Precious​ ​Chineme​ ​Nwoko​ ​បោកបញ្ឆោត​ ​ដោយ​ពឹង​ឱ្យ​អ្នកស្រី​ ​ជួយ​នាំ​យក​វត្ថុបុរាណ​ ​ទៅ​ឱ្យ​មនុស្សម្នាក់​ទៀត​ ​ដែល​រង់ចាំ​នៅ​ប្រទេស​អូស្ត្រាលី​។​ ​ស្រប​ពេល​ដែល​កំពុង​គ្មាន​ការងារ​ធ្វើ​ ​អ្នកស្រី​ក៏​យល់ព្រម​ ​ទាំង​មិនបាន​ដឹង​ថា​ ​បុរស​នោះ​ ​បាន​លាក់​គ្រឿងញៀន​ក្នុង​វ៉ា​លី​របស់​គាត់​។​



​កាលពី​ឆ្នាំ២០១៤​ ​ឈ្មោះ​ ​Precious​ ​Chneme​ ​Nwoko​ ​ជនជាតិ​នីហ្សេរីយ៉ា​ ​ត្រូវ​តុលាការក្រុង​ភ្នំពេញ​ ​ផ្ដន្ទាទោស​ឲ្យ​ជាប់គុក​រយៈពេល​ ​២៧ឆ្នាំ​ ​និង​ឈ្មោះ​ ​Savarino​ ​Carlene​ ​ភេទ​ស្រី​ ​ជនជាតិ​បារាំង​ ​ត្រូវ​ជាប់គុក​ ​២៥ឆ្នាំ​ ​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​នេះ​។​ ​បច្ចុប្បន្ន​ ​ទណ្ឌិត​ទាំងពីរ​ ​កំពុង​ជាប់ពន្ធ​នា​គារ​នៅ​កម្ពុជា​ ​។​
​ថ្លែងប្រាប់​សារព័ត៌មាន​អូស្ត្រាលី​ ​មុន​ការ​ដោះលែង​ ​អ្នកស្រី​ ​Taylor​ ​បាន​និយាយ​ថា​៖​ ​”​ខ្ញុំ​ ​មាន​អារម្មណ៍​ ​ឯកោ​។​ ​ខ្ញុំ​នឹក​កូន​ៗ​របស់ខ្ញុំ​ណាស់​”​។​ ​បន្ទាប់ពី​សាលាឧទ្ធរណ៍​ក្រុងភ្នំពេញ​ ​បើកសវនាការ​ ​កាលពី​ថ្ងៃទី១៩​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​អ្នកស្រី​ ​Taylor​ ​បាន​ទទួល​សេរីភាព​ ​ក៏ប៉ុន្តែ​គាត់​ត្រូវ​បញ្ជូន​ទៅ​ពន្ធនាគារ​សិន​ ​ដើម្បី​រង់ចាំ​ឯកសារ​ចុងក្រោយ​។​ ​អ្នកស្រី​ថា​៖​ ​”​ខ្ញុំ​ ​សម្ដែង​ជា​ ​លោកតា​ ​Santa​ ​Claus​ ​ដោយ​ជូន​របស់របរ​ក្នុង​ខ្លួន​ ​ទៅ​ឱ្យ​អ្នក​ជាប់​ក្នុង​ពន្ធនាគារ​ដទៃទៀត​ ​ហើយ​រំសាយ​ចោល​នូវ​អ្វី​ដែល​បាន​កើត​ចំពោះ​ជីវិត​របស់ខ្ញុំ​ ​ក្នុង​រយៈ​ពែល​ ​៥ឆ្នាំ​ចុងក្រោយ​ ​ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​”​៕​

ប្រភព៖ ABC.net

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured

Sponsored by

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Services.