Connect with us

ហ្វីលីពីន​ ​គ្រោង​អនុវត្ត​ច្បាប់​ប្រហារជីវិត​ ​សាជាថ្មី​

​ហ្វីលីពីន​៖​ ​រដ្ឋបាល​លោក​ប្រធានាធិបតី​ ​រ៉ូ​ឌ្រីហ្គោ​ ​ឌូទឺ​តេ​ ​គ្រោង​នឹង​អនុវត្ត​ច្បាប់​ប្រហារជីវិត​ ​ជាថ្មី​ ​បន្ទាប់ពី​ការបោះឆ្នោត​ពាក់កណ្ដាល​អាណត្តិ​នៅ​ប្រទេស​ហ្វីលីពីន​ ​នា​សប្ដាហ៍​ក្រោយ​។​ ​លោក​ប្រធានាធិបតី​ហ្វីលីពីន​ ​ធ្លាប់​លើកឡើង​ពី​ការអនុវត្ត​ច្បាប់​នេះ​ ​ចំពោះ​បទឧក្រិដ្ឋ​ពាក់ព័ន្ធ​គ្រឿងញៀន​។​

​អ្នក​ជាប់​ទាក់ទង​នឹង​គ្រឿងញៀន​ ​រាប់ពាន់​នាក់​ ​ត្រូវ​បាន​សម្លាប់​ ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​របស់​លោក​ ​ឌូទឺ​តេ​ ​ដោយ​រាប់​បញ្ជូល​ទាំង​យុវជន​វ័យ​ ​១២​ ​ដល់​ ​១៥ឆ្នាំ​ ​ផង​ដែរ​ ​នា​ពេល​កន្លងទៅ​។​

​ការបោះឆ្នោត​ ​ដែល​គ្រោង​នឹង​ប្រព្រឹត្តទៅ​នា​ថ្ងៃ​ចន្ទ​ ​សប្ដាហ៍​ក្រោយនេះ​ ​គឺ​ដើម្បី​សម្រេច​ថា​ ​នរណា​ជា​ម្ចាស់​កៅអី​ ​ក្នុង​សភា​ជាន់ខ្ពស់​របស់​ហ្វីលីពីន​ ​ដែល​ស្មើនឹង​ពាក់កណ្ដាល​នៃ​អាសនៈ​សរុប​ ​ក្នុង​សភា​ជាន់ខ្ពស់​ ​ក្នុង​នោះ​ ​មាន​មណ្ឌល​បោះឆ្នោត​សរុប​ចំនួន​ ​១៨០០០​ ​មណ្ឌល​។​

​សេចក្ដីព្រាង​ច្បាប់​ ​ប្រហារជីវិត​ ​បាន​ដាក់​ទៅកាន់​សភា​ជាន់​ទាប​ហ្វីលីពីន​ ​កាលពី​ឆ្នាំ២០១៦​ ​ក៏ប៉ុន្តែ​ ​វា​ត្រូវ​បាន​បដិសេធ​ដោយ​សភា​ជាន់ខ្ពស់​ ​ដែល​មាន​សមាជិក​មក​ពី​បក្ស​ប្រឆាំង​ ​និង​អ្នក​ឯករាជ្យ​ជាច្រើន​រូប​។​

​សូមជម្រាប​ថា​ ​ច្បាប់​ប្រហារជីវិត​ ​នៅ​ហ្វីលីពីន​ ​ត្រូវ​បាន​លុបចោល​ ​កាលពី​ឆ្នាំ២០០៦​៕​

​ប្រភព​៖​ ​AFP​

​ប្រែ​សម្រួល​៖​ ​ចាន់​ ​សោភ័ណ្ឌ​លាភ​

  • អត្ថបទទាក់ទង :
  • Featured

Sponsored by

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Services.