Connect with us

ហ្វីលីពីន រកឃើញបវរកញ្ញាចក្រវាលឆ្នាំ២០១៩ ប្រចាំប្រទេសហើយ

ហ្វីលីពីន៖ ប្រទេសហ្វីលីពីន ដែលជាប្រទេសដែលបវរកញ្ញាចក្រវាលរបស់ខ្លួនបានគ្រងមកុដបវរកញ្ញាចក្រវាលកាលពីឆ្នាំមុន នៅពេលនេះ បានរកឃើញបវរកញ្ញាចក្រវាលឆ្នាំ២០១៩ សម្រាប់តំណាងឱ្យប្រទេស ក្នុងការប្រកួតបវរកញ្ញាចក្រវាលនៅលើឆាកអន្តរជាតិហើយ។

បវរកញ្ញាចក្រវាលឆ្នាំ២០១៩ របស់ប្រទេសហ្វីលីពីន បានទៅលើបេក្ខនារីដែលមានឈ្មោះថា Gazini Christiana Ganados អាយុ ២៣ ឆ្នាំ និងមានកម្ពស់ ១,៧៣ ម៉ែត្រ មកពីទីក្រុង Cebu ប្រទេសហ្វីលីពីន។ កញ្ញា Gazini Christiana Ganados ជានិស្សិតបញ្ចប់ការសិក្សាផ្នែកទេសចរណ៍ នៅសាកលវិទ្យាល័យ University of San Jose Recoletos ។ មិនតែប៉ុណ្ណោះ កញ្ញា ក៏មានបទពិសោធន៍ នៅក្នុងវិស័យសិល្បៈផងដែរ ដោយខ្លួន ធ្លាប់បានប្រកួត ក្នុងកម្មវិធីប្រកួតបវរកញ្ញាជាច្រើន។

ចង់ដឹងថា សម្រស់របស់បវរកញ្ញាចក្រវាលហ្វីលីពីនស្រស់ស្អាតយ៉ាងណា សូមអញ្ជើញទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

អត្ថបទ៖ ណារ៉ូត

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.