Connect with us

អតីត​ ​Freshie​ ​Girl​ ​យ៉ែម​ ​ស្រីពេជ្រ​ ​រំលឹក​រឿង​ជូរចត់​ក្នុង​វិថី​សិល្បៈ​

​ភ្នំពេញ​៖​ ​អតីត​ ​Freshie​ ​Girl​ ​ជំនាន់​ទី១៤​ ​ឆ្នាំ២០១៥​ ​បាន​បង្ហោះ​សារ​លើ​ ​Instargram​ ​របស់​ខ្លួន​ថា​ ​“​សូមកុំ​ភ្លេច​អតីតកាល​របស់​ខ្លួន​”​។​ ​សារ​មួយ​ឃ្លា​នេះ​ពិតជា​មាន​អត្ថន័យ​ណាស់​សម្រាប់​អ្នក​សិល្បៈ​ទូទៅ​។​ កញ្ញា​ ​យ៉ែម​ ​ស្រីពេជ្រ​ ​ជាតា​រា​សម្តែង​មួយ​រូប​កំពុង​ទទួលការ​ចាប់អារម្មណ៍​ពី​ទស្សនិកជន​ជា​ខ្លាំង​ក្រោយពេល​រូប​គាត់​បាន​ថត​ខ្សែភាពយន្ត​ធំ​មួយ​រឿង​ ​ដែល​មាន​ភាព​ទាក់ទាញ​ជា​ខ្លាំង​។​ ​

កញ្ញា​ ​យ៉ែម​ ​ស្រីពេជ្រ​ ​ជា​អតីត​ ​Freshie​ ​Girl​ ​ជំនាន់​ទី១៤​ ​ឆ្នាំ២០១៥​ ​ហើយក៏​ជា​ម្ចាស់​ពានរង្វាន់​ ​12Plus​ ​និង​ពានរង្វាន់​ថត​ស៊ី​កា​ម៉េ​រា​ផង​ដែរ​។​ ​កញ្ញា​ ​យ៉ែម​ ​ស្រីពេជ្រ​បាន​ប្រាប់​ ​MyTV​ ​Plus​ ​ថា​ ​“​គាត់​បា​នប​ង្ហាះ​សារ​ថា​ ​កុំ​ភ្លេច​អតីតកាល​”​ ​គឺ​គាត់​ចង់​រំលឹក​ពី​ភាព​ជូរចត់​នៅពេល​ដែល​គាត់​ប្រឡង​ ​Freshie​ ​Girl​ ​ដោយសារតែ​គាត់​មិន​ចេះ​រាំ​ទើប​ធ្វើ​ឱ្យ​រូប​គាត់​មិនបាន​ជាប់លេខ​នឹងគេ​។​ ​ហើយ​ស្រដៀង​ទៅ​នឹង​ការ​ថត​ខ្សែភាពយន្ត​ផង​ដែរ​ ​គឺ​ពិតជា​លំបាក​ដូចគ្នា​នៅពេល​ចាប់ផ្តើម​ដំបូង​។​ ​

កញ្ញា​ ​យ៉ែម​ ​ស្រីពេជ្រ​ ​មិន​ត្រឹមតែ​មាន​អាជីព​សិល្បៈ​នោះ​ទេ​ ​គឺ​គាត់​មានរបប​លក់​ផលិតផល​ម៉ាក​ថែរក្សា​សម្រស់​ផង​ដែរ​៕​

​អត្ថបទ​៖​ ​ឡុង​ ​រតនា​

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.