Connect with us

អត់​បាន​ទៅណា​ពេល​ចូលឆ្នាំ​ ​ដើរលេង​ក្នុង​ទីក្រុង​ភ្នំពេញ​ក៏​សប្បាយ​ម្យ៉ាងដែរ​

ជា​រៀងរាល់​ឆ្នាំ​ ​នៅពេល​ថ្ងៃបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​មក​ដល់​ម្តង​ៗ​ ​មនុស្សម្នា​រាប់​លាន​នាក់​សម្រុក​ចេញពី​ទីក្រុង​ភ្នំពេញ​ទៅកាន់​ភូមិ​ ​ស្រុក​ ​ខេត្ត​ ​និ​ងរ​ម្ម​ណី​យ​ដ្ឋាន​ទេសចរណ៍​នានា​យ៉ាងច្រើន​បណ្តាល​ឱ្យ​ការ​កកស្ទះ​ចរាចរណ៍​នៅ​តាមផ្លូវ​ជាតិ​មួយចំនួន​។​ ​បញ្ហា​ទាំងនេះ​បណ្តាល​ឱ្យ​មនុស្ស​មួយចំនួន​សម្រេចចិត្ត​មិន​ធ្វើដំណើរ​នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​នេះ​។​ ​​ចំណែក​ឯ​ទីក្រុង​ភ្នំពេញ​តែងតែមាន​សភាព​ស្ងប់ស្ងាត់​នៅ​តាម​ដង​វិថី​ ​ហើយ​ ​អាជីវកម្ម​ភាគច្រើន​បាន​បិទ​ដំណើរការ​ដោយសារ​បុគ្គលិក​កម្មករ​ ​ត្រូវ​ទៅ​ស្រុកកំណើត​ ​ដើម្បី​ជួបជុំ​ញាតិមិត្ត​បងប្អូន​អបអរសាទរ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ ​និង​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ទាំងអស់គ្នា​។​ ​

​ទីក្រុង​ភ្នំពេញ​ដែល​ធ្លាប់តែ​អ៊ូអរ​ ​និង​កកស្ទះ​ចរាចរណ៍​នៅ​តាមផ្លូវ​បែរជា​ទីក្រុង​មួយ​ដែល​ ​ស្ងាត់ជ្រងំ​ងាយស្រួល​ធ្វើដំណើរ​ហើរ​ ​ក្នុងរយៈពេល​យ៉ាង​ឆាប់រហ័ស​។​ ​
​សម្រាប់​អ្នកមាន​ឡាន​ ​ឬ​ម៉ូតូ​ហើយ​មិនទៅ​ណា​ថ្ងៃបុណ្យ​ចូលឆ្នាំ​ ​នឹង​មាន​អារម្មណ៍​ថ្មី​មួយ​ប្លែក​ ​ខុសពី​ធម្មតា​នៅពេល​ធ្វើដំណើរ​នៅក្នុង​ទីក្រុង​ភ្នំពេញ​នា​ថ្ងៃចូលឆ្នាំ​។​ ​ថ្វីត្បិតតែ​ភោជនីយដ្ឋាន​ ​និង​កន្លែង​កម្សាន្ត​មួយចំនួន​ត្រូវ​បាន​បិទ​ដំណើរការ​ក្តី​ ​តែ​អ្នក​ដែល​នៅ​ទីក្រុង​ភ្នំពេញ​អាច​ធ្វើ​ ​ដំណើរ​ទី​កាន់​ផ្សារ​ទំនើប​ធំៗ​ដូចជា​ផ្សារ​អេ​អន​ ​និង​ផ្សារ​សូ​រិយា​ជាដើម​។​

​ប៉ុន្តែ​ទិដ្ឋភាព​នៅ​ទី​ផ្សា​ក៏​នៅតែ​មាន​សភាព​ស្ងប់ស្ងាត់​ ​និង​ប្លែក​ខុសពី​ធម្មតា​ផង​ដែរ​។​ ​ចំណែក​អ្នក​ដែល​ចង់​ចូលរួម​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ជាមួយ​មហាជន​ដែល​សេសសល់​នៅ​ទីក្រុង​ភ្នំពេញ​អាច​ធ្វើដំណើរ​ទៅលេង​នៅ​រម្ម​ណី​យ​ដ្ឋាន​វត្តភ្នំ​ចាប់ពី​ពេលរសៀល​រហូតដល់​យប់​ដែល​មានការ​លេងល្បែង​ប្រជាប្រិយ​កម្សាន្ត​សប្បាយ​រហូតដល់​យប់ជ្រៅ​៕​ ​


​អត្ថបទ​៖​ ​MYTV​ ​PLUS​

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.