Connect with us

អាកាសធាតុ​ ​ឡើង​ក្តៅ​ខ្លាំង​នៅ​ខែមេសា​ ​និង​ឧសភា​ ​ជា​គ្រោះ​ធម្មជាតិ​អាក្រក់​បំផុត​ ​សម្រាប់​កម្ពុជា​ ​ក្នុងរយៈពេល​ជាង​ ​១០០ឆ្នាំ​

ភ្នំពេញ​ ​៖​ ​ក្រ​សួង​សា្ថ​ប័ន​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល​ ​បាន​កំពុង​ចុះ​អន្តរាគមន៍​តាម​ជំនាញ​របស់​ខ្លួន​ជាបន្តបន្ទាប់​ ​សម្រាប់​គ្រោះ​រាំងស្ងួត​ ​និង​ការ​ខ្វះខាត​ទឹក​ ​នៅ​តាម​តំបន់​ជាច្រើន​ ​រួម​ទាំង​ការ​ដាក់ចេញ​វិធានការ​ត្រៀម​សម្រាប់​ខែមេសា​ ​និង​ឧសភា​ ​ខាងមុខនេះ​ ​ដែល​ត្រូវ​បាន​ព្យាករ​ថា​ ​សីតុណ្ហភាព​ ​នឹង​ឡើង​ដល់​ជាង​ ​៤០អង្សា​សេ​។​ ​ ​
​កាលពី​ឆ្នាំ២០១៦​ ​កម្ពុជា​ ​ក៏​ធ្លាប់​ជួបប្រទះ​នឹង​បញ្ហា​ការ​កើនឡើង​សីតុណ្ហភាព​នេះ​ផង​ដែរ​ ​ដែល​ពេលនោះ​ ​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​បាន​ហៅ​បាតុភូត​ ​អែ​លនី​ណូ​ ​ពេលនោះ​ ​ថា​ជា​ ​គ្រោះ​ធម្មជាតិ​អាក្រក់​បំផុត​ ​ដែល​បាន​វាយប្រហារ​មក​លើ​ប្រទេស​កម្ពុជា​ ​ក្នុងរយៈពេល​ ​១០០​ ​ឆ្នាំ​ ​។​ ​
​ប៉ុន្តែ​បើ​តាម​អ្នក​វិទ្យាសាស្ត្រ​ ​បាន​ព្យាករ​ថា​ ​ឆ្នាំ២០១៩នេះ​ ​នឹង​មិន​មាន​ភាព​ធ្ងន់ធ្ងរ​ដូច​ឆ្នាំ​ ​២០១៥​‑​២០១៦​ ​នោះ​ទេ​ ​។​ ​ទោះ​យ៉ាងណា​ក្តី​ ​ក្រសួងបរិស្ថាន​ ​បាន​ស្នើ​ឲ្យ​កសិករ​កម្ពុជា​ ​ផ្អាក​ការ​ដាំដុះ​អំឡុង​ពេល​មាន​ភាពរាំងស្ងួត​ ​នៅក្នុង​ឆ្នាំនេះ​ ​។​ ​


​លោក​ ​នេត្រ​ ​ភក្ត្រា​ ​រដ្ឋលេខាធិការ​ ​និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ ​បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា​ ​ជា​រៀងរាល់​ឆ្នាំ​ ​កសិករ​តែ​ប្រមូល​ផលដំណាំ​ ​២​-​៣​ ​ដង​ ​ក្នុង​ ​១ឆ្នាំ​ ​។​ ​ប៉ុន្តែ​ដោយសារតែ​ផល​ប៉ះពាល់​ពី​បាតុភូត​ ​អែល​ ​នី​ណូ​ ​នៅក្នុង​ឆ្នាំនេះ​ ​រាជរដ្ឋាភិបាល​បាន​អំពាវនាវ​ឲ្យ​ប្រជាកសិករ​កុំ​ឲ្យ​ដាំដំណាំ​ក្នុងអំឡុងពេល​នេះ​ ​។​
​លោក​ ​នេត្រ​ ​ភក្ត្រា​ ​បាន​ថ្លែង​ថា​ ​ក្រសួងបរិស្ថាន​ ​សហការ​ជាមួយ​ក្រសួងធនធានទឹក​ ​បាន​និង​កំពុង​ចែកចាយ​ជី​ ​និង​ទឹក​ដល់​សហគមន៍​ដែល​រងគ្រោះ​ដោយសារ​ភាពរាំងស្ងួត​។​ ​
​ដោយឡែក​ ​កាលពី​ថ្ងៃម្សិលមិញ​ ​លោក​ ​ចាន់​ ​យុត្​ថា​ ​អ្នកនាំពាក្យ​ក្រសួងធនធានទឹក​ ​និងឧតុនិយម​ ​អោយ​ដឹង​ថា​ ​ក្រុមការងារ​ក្រសួង​ ​រួម​ទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ ​កំពុង​ប្រឹងប្រែង​តាម​គ្រប់​មធ្យោបាយ​ទាំងអស់​ ​ដើម្បី​ឆ្លើយតបទៅនឹង​បញ្ហា​កង្វះ​ទឹក​នេះ​ ​តាមរយៈ​ការ​ជីកអណ្ដូង​ ​ជីក​ស្រះ​ ​ស្ដារ​ប្រព័ន្ធ​ប្រឡាយ​មេទឹក​ ​ព្រែក​ ​ស្ទឹង​ ​មួយចំនួន​ ​ដើម្បី​នាំ​ទឹក​ទៅកាន់​តំបន់​ដែល​ខ្វះ​ទឹក​ ​។​
​បើ​តាម​ក្រសួងធនធានទឹក​ ​បញ្ហា​កង្វះ​ទឹក​ស្អាត​ប្រើប្រាស់​នារ​ដូវ​ប្រាំង​ឆ្នាំនេះ​ ​បាន​កំពុង​កើតឡើង​ ​នៅ​ខេត្ត​ព្រះសីហនុ​ ​ខ្លាំង​ជាងគេ​ ​និង​បន្ទាប់មក​គឺ​ ​ខេត្តបាត់ដំបង​ ​បន្ទាយមានជ័យ​ ​ព្រះវិហារ​ ​ឧត្តរមានជ័យ​ ​កំពង់ធំ​ ​ព្រៃវែង​ ​កោះកុង​ ​កំពត​ ​និង​ខេត្ត​ស្ទឹងត្រែង​ ​ក៏​កំពុង​ប្រឈម​ចំពោះ​បញ្ហា​កង្វះ​ទឹក​ស្អាត​ប្រើប្រាស់​ផង​ដែរ​ ​។​


​គួរ​រម្លឹក​ថា​ ​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​បាន​ចេញ​សារាចរណែនាំ​ស្តី​ពី​ការ​ចាត់វិធានការ​ថែរក្សា​ទឹក​ ​កាលពី​ថ្ងៃទី​ ​១៧​ ​ខែមករា​ ​ដោយ​បាន​ធ្វើការ​ណែនាំ​ ​ថា​ ​ការងារ​បង្កបង្កើនផល​ស្រូវប្រាំង​នៅក្នុង​ឆ្នាំ​ ​២០១៩​ ​នេះ​ ​គឺ​អាច​ធ្វើ​បានតែ​មួយដង​ប៉ុណ្ណោះ​ ​ដោយ​មិន​អាច​ធ្វើ​ស្រូវប្រាំង​លើក​ទី២​ ​បានទេ​ ​បើ​ទោះបីជា​ ​ទឹក​នៅ​តាម​បណ្ដា​អាង​ដែល​បាន​រក្សាទុក​ ​និង​កន្លែង​មួយចំនួន​ដែល​មាន​ទឹកជា​ធម្មជាតិ​ក៏ដោយ​ ​គួរគប្បី​រក្សា​ទឹក​ទាំងនោះ​ ​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​ ​និង​ការ​ដាំដំណាំ​រួមផ្សំ​ផ្សេងទៀត​ក្រៅពី​ស្រូវ​ ​។​ ​
​សម្តេច​តេជោ​ ​ក៏បាន​ណែនាំ​ ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ ​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់​ ​ត្រូវ​ចូលរួម​ចាត់វិធានការ​ថែរក្សា​ទឹក​ទុកឲ្យ​បាន​ល្អ​ ​ដើម្បី​ផ្គត់ផ្គង់​សម្រាប់​តែ​ការប្រើ​ប្រាស់​ប្រចាំថ្ងៃ​តែប៉ុណ្ណោះ​រហូតដល់​ពេល​មាន​ភ្លៀង​ធ្លាក់​ជា​ធម្មតា​ឡើងវិញ​ ​៕​

  • អត្ថបទទាក់ទង :
  • Featured

Sponsored by

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Services.