Connect with us

អាជ្ញាធរ​ ​នឹង​កែ​លម្អ​តំបន់​ ​”​កោះ​ព្រហ្ម​ចា​រីយ៍​”​ ​ឱ្យទៅ​ជា​តំបន់​អេកូ​ទេសចរណ៍​ធម្មជាតិ​ដ៏​សំខាន់​

​ក្រចេះ​៖​ ​អាជ្ញាធរ​ខេត្តក្រចេះ​ ​គ្រោង​កែ​លម្អ​តំបន់​កោះ​ព្រហ្ម​ចា​រីយ៍​ ​ឱ្យទៅ​ជា​តំបន់​អេកូ​ទេសចរណ៍​ធម្មជាតិ​ដ៏​ល្បីឈ្មោះ​មួយទៀត​ ​សម្រាប់​ខេត្តក្រចេះ​ ​ដើម្បី​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ ​អាច​រកចំណូល​បាន​កាន់តែ​ច្រើន​ពី​វិស័យ​ទេសចរណ៍​នេះ​។​

​លោក​ ​ជួប​ ​រតនា​ ​ប្រធានមន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ​ ​មានប្រសាសន៍​ប្រាប់​វិទ្យុជាតិ​កម្ពុជា​ឲ្យដឹង​ថា​ ​មន្ទីរ​ទេស​ចណ៍​ខេត្ត​ ​បាន​រៀបចំផែនការ​កែ​លម្អ​តំបន់​ ​កោះ​ព្រហ្ម​ចា​រីយ៍​ ​នេះ​រួចរាល់​ហើយ​ ​ដោយ​គ្រោង​នឹង​ចុះ​អនុវត្ត​កែ​លម្អ​ ​នៅ​ខែវិច្ឆិកា​ខាងមុខ​ ​ដែល​ជារ​ដូវ​ទឹកស្រក​។​ ​

​លោក​ចាត់ទុក​កោះ​ព្រហ្ម​ចា​រីយ៍​ ​ជា​តំបន់​ដែល​អំណោយផល​ល្អ​យ៉ាង​ខ្លាំង​ ​លើ​សក្តា​នុ​ពល​អេកូ​ ​ទេសចរណ៍​ ​ក្នុង​ដងទន្លេ​មេគង្គ​។​ ​លោក​បន្ត​ថា​ ​ដើម្បី​ឱ្យ​តំបន់​នេះ​ ​ទទួល​បានការ​ចាប់អារម្មណ៍​ពី​ភ្ញៀវ​ទេសចរ​ ​មន្ត្រី​ជំនាញ​ ​នឹង​ចងក្រង​តំបន់​នេះ​ ​ឱ្យទៅ​ជា​សហគមន៍​អេកូ​ទេសចរណ៍​ ​ដោយ​បើក​វគ្គ​បណ្តុះបណ្តាល​ ​ដល់​ប្រជាពលរដ្ឋ​ ​ឱ្យ​ចេះ​ពី​ការបម្រើ​សេវាកម្ម​ទេសចរណ៍​ ​ដូចជា​ ​ម្ហូបអាហារ​ ​ផ្ទះសំណាក់​ ​រួម​ទំាង​សេវា​ដឹកជញ្ជូន​ភ្ញៀវ​ដើរកម្សាន្ត​ ​នៅ​លើ​កោះ​នេះ​។​

លោក​បន្ត​ថា​ ​មន្ទីរ​ទេសចរណ៍​ខេត្ត​ ​នឹង​បង្កើត​តំបន់​ទេសចរណ៍​មួយ​ ​គឺ​កោះ​ព្រហ្មចារី​ ​ហើយ​អ្វី​ដែល​មន្ទីរ​ធ្វើ​នៅ​ទីនោះ​ ​ដោយសារតែ​មន្ទីរ​គិតថា​ ​តំបន់​នោះ​ ​ប្រសិនជា​ទុក​ដូច្នេះ​ ​ខណៈ​អ្នក​ទៅលេង​ ​ដោយ​មិន​មានការ​មើល​ខុសត្រូវ​ ​នឹង​ជួប​ហានិភ័យ​ទៅលើ​ភ្ញៀវ​ ​ដូចជា​លង់ទឹក​ជាដើម​។​ ​មន្ទីរ​ក៏បាន​គិតគូរ​ ​នឹង​រៀបចំ​នៅ​តំបន់​នោះ​ ​ឱ្យ​មាន​សហគមន៍​ ​សម្រាប់​ប្រជាពលរដ្ឋ​ ​ដើម្បី​ផ្ដល់​សេ​វា​ផ្សេង​ៗ​ ​គ្នា​ ​ដូចជា​ការ​ដឹក​ភ្ញៀវ​ជិះទូក​ទៅលើ​កោះ​ ​និង​ការ​រៀប​ចំ​ខ្ចុះ​ ​សម្រាប់​សម្រាកលំហែ​កាយ​ ​និង​សេវា​ម្ហូបអាហារ​ ​ដើម្បី​ ​ឱ្យ​ភ្ញៀវ​ទៅលេង​ហើយ​ចង់ទៅ​ទៀត​។​ ​លោក​បន្ត​ថា​ ​នៅ​រដូវវស្សា​ ​ក្រុមការងារ​ ​នឹង​ចាប់ផ្ដើម​អនុវត្ត​ផែនការ​តែម្ដង​។​ ​

​លោក​ប្រធានមន្ទីរ​បាន​ឲ្យដឹង​ទៀត​ថា​ ​អ្វី​ដែល​ជា​ភាព​ទាក់ទាញ​បំផុត​នោះ​ ​ដោយសារ​កោះ​ព្រហ្មចារី​ ​មាន​ខ្សាច់ដុះ​លើ​ផ្ទៃ​ទឹក​ ​ដែល​មាន​ល្បាយ​សក្បុស​ ​ហើយ​កោះ​នេះ​ ​ក៏​សម្បូរទៅដោយ​តំបន់​ព្រៃលិចទឹក​ ​ដែល​ជា​ជម្រកត្រី​ពង​កូន​ ​ផង​ដែរ​។​មិន​តែប៉ុណ្ណោះ​ ​វា​មាន​សត្វស្លាប​គ្រប់​ប្រភេទ​ ​និង​ដើមឈើ​ដុះ​ចេញ​ឫស​ ​ជា​ជួរ​ៗ​ ​តាម​បែប​ធម្មជាតិ​ ​នៅ​តាម​ជ្រលង​ទឹកហូរ​លើ​ខ្សាច់​រឹម​ៗ​ ​គួរឲ្យ​ចង់​គយគន់​ ​ហើយ​អ្នកទេសចរ​ ​ក៏អាច​ងូតទឹក​លេង​បាន​។​

សូម​បញ្ជាប់​ថា​ ​កោះ​ព្រហ្ម​ចា​រីយ៍​នេះ​ ​មាន​ទីតាំងនៅ​ក​ណ្តាល​ដង​ទន្ល​មេគង្គ​ ​ក្នុង​ខេត្តក្រចេះ​ ​នៅ​ត្រើយម្ខាង​ក្នុង​ភូមិសាស្ត្រ​ ​ឃុំ​ជ្រោយបន្ទាយ​ ​ស្រុក​ព្រែក​ប្រសព្វ​ ​ទល់​មុ​ខ​ឈាង​ខាងជើង​តំបន់​អន្លង់​ផ្សោត​ ​និង​ទឹកជួរ​ទន្លេមេគង្គ​កាំ​ពី​៕​

 

  • អត្ថបទទាក់ទង :
  • Featured

Sponsored by

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Services.