Connect with us

អាមេរិក ធ្វើសង្គ្រាមលើវាលស្មៅ ចាញ់វេណេហ្ស៊ុយអេឡា ទក់សាច់

បរទេស៖ ក្រុមបាល់ទាត់ជម្រើសជាតិអាមេរិក បានប្រកួតចាញ់ក្រុមបាល់ទាត់ជម្រើសជាតិវេណេហ្ស៊ុយអេឡា ដោយលទ្ធផល ៣-០ ក្នុងការប្រកួតមិត្តភាពកម្ដៅសាច់ដុំ នៅទីក្រុង Cincinnati រដ្ឋអូហាយអូ សហរដ្ឋអាមេរិក។

កីឡាករ Salomon Rondon បានទាត់បញ្ចូលទី២ គ្រាប់ នៅនាទី ១៦ និង ៣៦ ខណៈកីឡាករ Jefferson Savarino រកបាន១គ្រាប់ នៅនាទី៣០ សម្រាប់ក្រុមវេណេហ្ស៊ុយអេឡា ក្នុងការប្រកួតទល់នឹងអាមេរិក កាលពីប៉ុន្មានម៉ោងមុននេះ។ អាមេរិក បានអវត្តមានកីឡាករសំខាន់ៗរបស់ខ្លួនមួយចំនួន ដែលធ្វើឱ្យប្រព័ន្ធប្រយុទ្ធ មិនមុតស្រួចឡើយ។

លទ្ធផលនេះ មានន័យថា ក្រុមអាមេរិក បានប្រកួតចាញ់ ២ប្រកួតជាប់គ្នា បន្ទាប់ពីចាញ់ក្រុមជម្រើសជាតិចាម៉ៃកា ដោយលទ្ធផល ១-០ កាលពីសប្ដាហ៍មុន។ ការប្រកួតទាំងពីរ ជាការកម្ដៅសាច់ដុំ ត្រៀមលេងនៅពានរង្វាន់ Gold Cup ដែលគ្រោងចាប់ផ្ដើមនៅសប្ដាហ៍ក្រោយ។

សូមជម្រាបថា ពានរង្វាន់ Gold Cup ឆ្នាំ២០១៩ នឹងត្រូវរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់នៅអាមេរិកខាងជើង និងកណ្ដាល CONCACAF និងសហម្ចាស់ផ្ទះ ដោយ សហរដ្ឋអាមេរិក ជាមួយ កូស្តារីកា និងចាម៉ៃកា ។ កម្មវិធីនេះ នឹងមានក្រុមចូលរួមចំនួន ១៦ក្រុម៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.