Connect with us

អាមេរិក លត់ថៃ យ៉ាងចាស់ដៃ ១៣-០ បង្កើតកំណត់ត្រាមិនធ្លាប់មាន (មានវីដេអូ)

បារាំង៖ កីឡាការិនី Alex Morgan រកបានចំនួន ៥គ្រាប់ ឱ្យក្រុមបាល់ទាត់នារីជម្រើសជាតិអាមេរិក យកឈ្នះលើក្រុមនារីជម្រើសជាតិថៃ ដោយលទ្ធផល ១៣-០ ក្នុងការប្រកួតបើកឆាក ពានរង្វាន់ World Cup ។ លទ្ធផលនេះ ជាការរកគ្រាប់បាល់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ World Cup មិនថា ផ្នែកបុរស ឬ ផ្នែកនារី ឡើយ។

ក្រុមអាមេរិក បាននាំមុខត្រឹមតែ ៣គ្រាប់ប៉ុណ្ណោះ ក្នុងតង់ទីមួយ។ ចូលដល់តង់ទី២ អាមេរិក ទាត់បញ្ចូលទៅលើថៃ ថែម ១០គ្រាប់។ ជាការកត់សម្គាល់ ៦គ្រាប់ បានកើតឡើងនៅក្នុង ១៦នាទីចុងក្រោយ នៃការប្រកួតនេះ។

អ្នកទាត់ចូលរួមមាន៖ Morgan ៥គ្រាប់, Lavelle ២គ្រាប់, Mewis ២គ្រាប់ និងក្រៅពីនេះ រកបានមួយគ្រាប់ មាន Moran, Megan, Mallory និង Carli ។

សូមជម្រាបថា ថៃ ជាក្រុមមកពីអាស៊ីអាគ្នេយ៍ តែមួយគត់ ដែលបានឡើងទៅលេងនៅក្នុងវគ្គសន្សំពិន្ទុ World Cup 2019 ផ្នែកនារី ដែលរៀបចំឡើងនៅប្រទេសបារាំង។ ក្រុមចូលរួមទាំងអស់ មានចំនួន ២៤ក្រុម ចែកជា ៦ពូល ពី A ដល់ F ៕

សូមទស្សនាវីដេអូ៖

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.