Connect with us

អី​យ៉ាស់​!​ ​ស្ងាត់​ៗ​ ​កញ្ញា​ ​សុខ​ ​សោ​ម៉ា​វត្តី​ ​បង្ហាញ​ឈុត​ក្តៅ​សាច់​ ​នៅ​ឆ្នេរខ្សាច់​ ​ខេត្តកំពត​

ភ្នំពេញ​៖​ ​តារា​សម្តែង​ ​និង​ ​ជាពិធី​ការ​នី​ដ៏​ល្បី​ ​សុខ​ ​សោ​ម៉ា​វត្តី​ ​ប៉ុន្មាន​ឆ្នាំនេះ​ ​ចូលចិត្ត​បង្ហាញមុខ​គូរ​ស្នេហ៍​ជា​សាធារណៈ​ ​ក្រោយពេល​ដែល​បាន​បែកបាក់​ជាមួយ​ស្វាមី​មក​ ​។​ ​

​សោ​ម៉ា​វត្តី​ ​ជាតា​រា​សម្តែង​ ​និង​ ​ជាពិធី​ការ​នីមួយ​ ​ដែល​ទស្សនិកជន​ធ្លាប់ស្គាល់​ ​និង​បានឃើញ​មុខ​តាម​កញ្ចក់​ទូរទស្សន៍​ជាច្រើន​ ​។​ ​ថ្មី​ៗ​នេះ​ ​សោ​ម៉ា​វត្តី​ ​ទើបតែ​សាង​ស្នេហ៍​ជាមួយ​បុរស​ម្នាក់​ ​ដែល​មាន​រាង​សង្ហា​ ​ធ្វើ​ឱ្យ​ ​សោ​ម៉ា​វត្តី​ ​លង់​ស្នេហ៍​ទៅលើ​បុរស​រូប​នេះ​ ​កាន់តែ​ខ្លាំង​ ​។​ ​អ្វី​ដែល​ភ្ញាក់ផ្អើល​នោះ​ ​ស្រាប់តែ​ ​កញ្ញា​ ​សុខ​ ​សោ​ម៉ា​វត្តី​ ​បាន​បង្ហោះ​រូប​ភា​ពស៊ិច​ស៊ី​ប៉ុន្មាន​សន្លឹក​ ​នៅ​ខេត្តកំពត​ ​ជាមួយនឹង​បុរស​ម្នាក់​ ​និង​មិត្តភក្តិ​ ​បាន​ធ្វើ​ឱ្យ​ទស្សនិកជន​ ​បាន​មើល​ហើយ​ ​ឡើង​គ្រុនក្តៅ​ផង​ដែរ​ ​ដោយសារតែ​ភា​ពស៊ិច​ស៊ី​របស់​គាត់​ ​ថែមទាំង​សម្រស់​ដ៏​ស្រស់​សោភា​ ​រាង​តូច​ច្រឡឹង​ ​ពិតជា​គួរឲ្យ​ស្រឡាញ់​ ​។​ ​

​ទោះបីជា​ធ្លាប់​មាន​ស្វាមី​ ​និង​ ​កូន​ក៏​ពិតមែន​ ​តែ​សម្រស់​ ​និង​ ​ស្ទីល​នៃ​ការ​តែងខ្លួន​របស់​ ​សុខ​ ​សោ​ម៉ា​វត្តី​ ​នៅតែ​ស្រស់​ ​មិនចាញ់​តារា​វ័យក្មេង​ប៉ុន្មាន​ឡើយ​ ​។​ ​តារា​សម្តែង​ ​និង​ ​ពិធីការនី​ម្នាក់​នេះ​ ​ក៏​កំពុងតែ​មាន​ប្រជាប្រិយ​ភាព​ផង​ដែរ​ ​ក្នុង​ការ​សម្តែង​ភាពយន្ត​ ​និង​ជាពិធី​ការ​នី​ ​ដែល​ទេពកោសល្យ​ ​ទើប​ធ្វើ​ឱ្យ​គាត់​មានការ​គាំទ្រ​ពី​ទស្សនិកជន​ ​៕​


​អត្ថបទ​៖​ ​ឡុង​ ​រតនា​

  • អត្ថបទទាក់ទង :
  • Featured

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Services.