Connect with us

អ្នកនាង​ ​ចន​ ​ច័ន្ទ​លក្ខិ​ណា​ ​និង​លោក​ ​ហេង​ ​ឡុង​ ​មិន​រវល់​នឹង​អ្នក​ជេរ​ពេបជ្រាយ​គាត់​ដោយសារ​ជាប់រវល់​.​.​.​

ភ្នំពេញ​៖​ ​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ ​ហើយក៏​ជាតា​រា​សម្តែង​ជើងចាស់​ដ៏​ល្បី​ ​អ្នកនាង​ ​ចន​ ​ច័ន្ទ​លក្ខិ​ណា​ ​ជា​រឿយ​ៗ​តែងតែ​ចេញមុខ​បញ្ចេញមតិ​ចំពោះ​រឿង​របស់​តារា​នានា​ក្នុង​វិស័យ​សិល្ប​:​។​

​យ៉ាងណាមិញ​នៅពេល​ដែល​គាត់​បញ្ចេញមតិ​រិះ​គន់​ម្តង​ៗ​ ​គាត់​តែងតែ​ទទួល​បាន​នូវ​មតិ​រិះគន់​ពី​មហាជន​មកវិញ​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ​អ្នកនាង​ ​ចន​ ​ច័ន្ទ​លក្ខិ​ណា​ ​នៅតែ​បន្ត​ការ​បញ្ចេញមតិ​រិះគន់​ក្នុង​ន័យ​ស្ថាបនា​របស់​គាត់​ដដែល​។​ ​ជាក់ស្តែង​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​អ្នកនាង​ ​ចន​ ​ច័ន្ទ​លក្ខិ​ណា​ ​បាន​បង្ហោះ​រូបថត​ជាមួយ​ស្វាមី​របស់​គាត់​ ​លោក​ ​ហេង​ ​ឡុង​ ​ដោយ​បាន​សរសេរ​ថា​ ​”​អ្នក​រវល់​ជេរ​ ​និង​ ​ពេបជ្រាយ​ពួក​ខ្ញុំ​ ​ ​ពួក​ខ្ញុំ​រឹតតែ​រវល់​ចេញទៅ​បំពេញការងារ​នៅ​ក្រៅ​”​។​ ​នេះ​បញ្ជាក់​ឱ្យ​ឃើញថា​ ​អ្នកនាង​ ​ចន​ ​ច័ន្ទ​លក្ខិ​ណា​ ​និង​ស្វាមី​របស់​គាត់​ ​មិនបាន​យកពេល​វេលា​របស់​គាត់​ ​ទៅ​ខ្វល់ខ្វាយ​ពី​អ្នក​ដែល​តែងតែ​គិត​អវិជ្ជមាន​លើ​ពួកគាត់​នោះ​ទេ​ ​ពោល​គឺ​ពួកគាត់​យកពេល​វេលា​របស់​គាត់​ទៅ​បំពេញការងារ​របស់​គាត់​វិញ​៕​



​អត្ថបទ​៖​ ​ណា​រ៉ូ​ត​

Sponsored by

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Services.