Connect with us

អ្នកឧកញ៉ា​ ​គិត​ ​ម៉េ​ង​ ​គោរព​អបអរសាទរ​ជូន​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​ដែល​ទទួល​បាន​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក​ទំនាក់ទំនង​នយោបាយ​

ភ្នំពេញ​៖​ ​នា​ថ្ងៃទី១៩​ ​ខែមីនា​ ​ឆ្នាំ២០១៩នេះ​ ​អ្នកឧកញ៉ា​ ​គិត​ ​ម៉េ​ង​ ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​បាន​គោរព​ផ្ញើ​សារលិខិត​អបអរសាទរ​ជូន​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​នៅក្នុង​ឱកាស​ដ៏​ឧត្តុង្គ​ឧត្តម​ ​ប្រពៃ​ថ្លៃថ្លា​ ​ដែល​សម្តេច​តេជោ​ ​ទទួល​បាន​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក​ទំនាក់ទំនង​នយោបាយ​ពីសា​កល​វិទ្យាល័យ​គ្រើ​ក​(​Krirk​)​ ​របស់​ព្រះរាជាណាចក្រ​ថៃ​ ​។​


​អ្នកឧកញ៉ា​ ​គិត​ ​ម៉េ​ង​ ​បាន​រៀបរាប់​នៅក្នុង​សារលិខិត​អបអរសាទរ​នោះ​ថា​ ​«​ខ្ញុំ​ ​និង​ភរិយា​ ​ព្រមទាំង​ថ្នាក់ដឹកនាំ​ ​និង​សមាជិក​ ​សមាជិកា​ ​នៃ​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​សូម​គោរព​សម្តែង​នូវ​មនោសញ្ចេតនា​សោមនស្ស​រីករាយ​ឥតឧបមា​ ​និង​អបអរសាទរ​យ៉ាង​ក្លៀវក្លា​បំផុត​ចំពោះ​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​នៅក្នុង​ឱកាស​ដ៏​ឧត្តុង្គ​ឧត្តម​ប្រពៃ​ថ្លៃថ្លា​ ​ដែល​សម្តេច​តេជោ​ ​ទទួល​បាន​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក​ទំនាក់ទំនង​នយោបាយ​ពីសា​កល​វិទ្យាល័យ​គ្រើ​ក​(​Krirk​)​។​
​អ្នកឧកញ៉ា​ ​គិត​ ​ម៉េ​ង​ ​ចាត់ទុកថា​ ​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​នេះ​ ​គឺជា​ផ្តល់​នូវ​មហា​កិត្តិយស​សម្រាប់​សម្តេច​តេជោ​ ​ព្រមទាំង​ក្រុម​គ្រួសារ​របស់​សម្តេច​តេជោ​ ​ក៏ដូចជា​សម្រាប់​ប្រជាជាតិ​ ​និង​ប្រជាជន​កម្ពុជា​ទាំងមូល​ ​ហើយក៏​ជា​ការ​ឆ្លើយតប​យ៉ាង​ស័ក្តិសម​បំផុត​ចំពោះ​ស្នាដៃ​របស់​សម្តេច​តេជោ​ ​ក្នុង​ការសម្រេច​នូវ​នយោបាយ​ឈ្នះ​ឈ្នះ​ ​ធ្វើឲ្យ​ប្រទេសជាតិ​ទទួល​នូវ​សន្តិភាព​ដ៏​ពេញលេញ​ ​និង​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ ​ព្រមទាំង​ការ​កែ​លម្អ​ជីវភាព​ប្រជាជន​ឲ្យ​មានការ​រីកចម្រើន​រុងរឿង​ជាបន្តបន្ទាប់​ ​។​


​អ្នកឧកញ៉ា​ ​គិត​ ​ម៉េ​ង​ ​បន្ត​ទៀត​ថា​ ​សក្ខីភាព​នេះ​ ​សបញ្ជាក់​ឲ្យ​ឃើញថា​ ​សម្តេច​តេជោ​ ​គឺជា​ថ្នាក់ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​ ​ទស្សនវិស័យ​ ​និង​បញ្ញាញាណ​ដ៏​ឈ្លាសវៃ​ ​បូជា​កម្លាំងកាយ​ចិត្ត​ ​និង​ប្រាជ្ញា​ស្មារតី​ ​ដើម្បី​បម្រើ​ឧត្តម​ប្រយោជន៍ជាតិ​ ​មាតុភូមិ​ ​និង​ប្រជាពលរដ្ឋ​។​
​ជាពិសេស​ ​យើងខ្ញុំ​ទាំងអស់គ្នា​ ​មាន​ជំនឿ​យ៉ាង​មុតមាំ​ចំពោះ​មគ្គទេសក៍​របស់​សម្តេច​តេជោ​ ​ដែល​ ​សម្តេច​តេជោ​ ​បាន​បង្កើត​នូវ​ស្នាដៃ​ជា​ប្រវត្តិសាស្ត្រ​ ​និង​ថ្លៃថ្លា​បំផុត​ក្នុង​ការ​ប្រែក្លាយ​ប្រជាជាតិ​កម្ពុជា​ ​ពី​ផេះផង់​ ​មក​ជា​ប្រជាជាតិ​មួយ​កំពុង​ឈរ​ខ្ពស់ត្រដែត​ដោយ​ស្មើមុខ​ ​និង​ស្មើភាព​ ​ទាំង​ក្នុង​តំបន់​ ​និង​សកលលោក​។​
​អ្នកឧកញ៉ា​ ​គិត​ ​ម៉េ​ង​ ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​បន្ត​ជាចុងក្រោយ​ថា​ ​«​ឆ្លៀត​ក្នុង​ឱកាស​ដ៏​ជ័យមង្គល​លា​ភិរម្យ​ប្រពៃ​ថ្លៃថ្លា​នេះ​ដែរ​ ​ខ្ញុំ​និង​ភរិយា​ ​ព្រមទាំង​ថ្នាក់ដឹកនាំ​ ​និង​សមាជិក​ ​សមាជិកា​ ​នៃ​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​សូម​គោរព​សូម​គោរព​សម្តែង​នូវ​សេចក្តី​សោមនស្ស​រីករាយ​ចូលរួម​ជូន​នូវ​សព្ទសាធុការ​ពរជ័យ​គ្រប់ប្រការ​ជូន​ ​សម្តេច​តេជោ​ ​និង​ ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ព្រមទាំង​បុត្រាបុត្រី​ ​បុ​ត្រ​ប្រសា​រ​ ​ចៅប្រុស​ ​ចៅស្រី​ ​ជាទីស្រឡាញ់​ ​សូម​បាន​ប្រកប​នូវ​ពុទ្ធពរ​ទាំងបួន​ប្រការ​គឺ​ ​អាយុ​ ​វណ្ណៈ​ ​សុខៈ​ ​ពលៈ​ ​ជានិច្ច​និរន្តរ៍​ ​។​ ​សូម​ ​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​មេត្តា​ទទួល​នូវ​អភិ​វន្ទន​កិច្ច​គោរព​ដ៏​ខ្ពង់ខ្ពស់​ ​សេចក្តី​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​បំផុត​ ​អំពី​យើងខ្ញុំ​ទាំងអស់គ្នា​»​។​


​សូមជម្រាប​ថា​ ​នៅ​ព្រឹក​ថ្ងៃអង្គារ​ ​ទី១៩​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​បាន​ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក​ទំនាក់ទំនង​នយោបាយ​ពី​ ​Krirk​ ​University​ ​របស់​ព្រះរាជាណាចក្រ​ថៃ​។​ ​សាកល​វិទ្យាល័យ​គ្រើ​ក​ ​(​Krirk​ ​University​)​ ​គឺជា​សាកល​វិទ្យាល័យ​ល្បី​មួយ​ ​នៅក្នុង​ប្រទេស​ថៃ​ដែល​មាន​អាយុកាល​ ​៦៧ឆ្នាំ​មក​ហើយ​។​ ​លោក​សាស្រ្ដា​ចារ្យ​ ​ក្រា​ស៊ែ​ ​ឆា​ណា​វង្ស​ ​(​Krasae​ ​Chanawongse​)​ ​ប្រធាន​សាកល​វិទ្យាល័យ​គ្រើ​ក​ ​បាន​លើកឡើង​អំពី​លក្ខណៈ​សម្បត្តិ​ពិសេស​របស់​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​ដែល​ជា​មេ​ដឹក​នាំបរទេស​ទី១​ ​ដែល​បាន​ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក​ទំនាក់ទំនង​នយោបាយ​ពីសា​កល​វិទ្យាល័យ​គ្រើ​ក​នៅ​ថ្ងៃនេះ​។​ ​លោក​សាស្រ្ដា​ចារ្យ​ ​បាន​បញ្ជាក់​ច្បាស់​ថា​ ​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ​គឺជា​មេ​ដឹកនាំ​ដែល​ពោរពេញ​ទៅ​ដោយ​ចំណេះដឹង​ ​បទពិសោធន៍​ ​និង​សមត្ថភាព​ ​ដែល​បាន​ប្រើប្រាស់​ជំនាញ​ផ្នែក​ទំនាក់​នយោបាយ​ ​ធ្វើឲ្យ​កម្ពុជា​បាន​បង្រួបបង្រួម​ ​មាន​សុខ​សន្តិភាព​ ​និង​រីកចម្រើន​ជាមួយ​កំណើន​សេដ្ឋកិច្ច​រឹងមាំ​មកទល់​សព្វថ្ងៃ​។​


​លោក​សាស្រ្តា​ចារ្យ​ ​Krasae​ ​Chanawongse​ ​បាន​បញ្ជាក់​ឡើងវិញ​ថែមទៀត​ផង​ដែរ​ថា​ ​គឺ​នៅ​ឆ្នាំ១៩៧០​ ​ដែល​ពេលនោះ​ ​សម្តេច​តេជោ​ ​មាន​អាយុ​ទើបតែ១៨ឆ្នាំ​ ​ដែល​បាន​ស្ម័គ្រចិត្ត​ចូល​ធ្វើទាហាន​ ​រំលត់​សង្រ្គាម​ ​និង​រំដោះប្រទេស​ពី​របប​ប៉ុ​លព​ត​ប្រល័យ​ពូជសាសន៍​ ​ដែល​ទទួល​បាន​នូវ​ការ​គាំទ្រ​យ៉ាងច្រើន​ពី​ពលទាហាន​ ​ក៏ដូចជា​ពលរដ្ឋ​ទូទៅ​ ​រហូតដល់​ប្រទេស​កម្ពុជា​ត្រូវ​បាន​រំដោះ​រួចផុត​ពី​របប​ប្រល័យ​ពូជសាសន៍​នៅ​ឆ្នាំ១៩៧៩​។​
​ដោយសារ​ភាព​វៃឆ្លាត​នៃ​ការ​ទំនាក់ទំនង​ទាំង​ក្នុង​ជួរ​រដ្ឋាភិបាល​ ​និង​ក្នុងចំណោម​សាធារណជន​ ​គឺ​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​ដែល​ពេលនោះ​អាយុ​ទើបតែ​ ​៣២​ ​ឆ្នាំ​ ​(​១៩៨៥​)​ ​បាន​ក្លាយជា​នាយក​រដ្ឋមន្រ្តី​ដែល​មាន​វ័យក្មេង​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​។​

​តាមរយៈ​ការប្រើ​ប្រាស់​នូវ​ទំនាក់ទំនង​នយោបាយ​ ​គឺ​សម្តេច​តេជោ​ ​បាន​កសាង​នូវ​ទំនុកចិត្ត​ជាមួយ​ ​សមាជិក​គណបក្ស​ ​សមាជិករដ្ឋាភិបាល​ ​និង​ជាមួយ​ប្រជាពលរដ្ឋ​ ​ដែល​បាន​ធ្វើឲ្យ​ ​គណបក្សប្រជាជន​កម្ពុជា​ ​ឈ្នះ​ឆ្នោត​ ​ភ្លូកទឹកភ្លូកដី​នៅក្នុង​ថ្ងៃ​បោះឆ្នោត​ ​ថ្ងៃទី​ ​២៩​ ​កក្កដា​ ​ឆ្នាំ​ ​២០១៨​ ​ដែល​បាន​ធ្វើឲ្យ​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​បន្ត​កាន់​តំណែង​នាយក​រដ្ឋមន្រ្តី​មាន​រយៈពេល៣៤ឆ្នាំ​ហើយ​ ​មកទល់​ឆ្នាំ​ ​២០១៩នេះ​។​

ចំពោះ​ការ​ទទួលស្គាល់​ជា​លក្ខណៈ​អន្តរជាតិ​តាមរយៈ​ចំណេះដឹង​ ​បទពិសោធន៍​ ​ជំនាញ​ ​និង​សមត្ថភាព​ដឹកនាំ​ប្រទេស​ប្រកបដោយ​ទស្សនវិស័យ​ច្បាស់លាស់​ ​គឺ​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​ធ្លាប់​បាន​ទទួល​មេដាយ​ ​និង​សញ្ញាបត្រ​បណ្ឌិត​កិ​ត្តិ​យស​ជាច្រើន​មក​ហើយ​ ​ពី​បណ្តា​ប្រទេស​មួយចំនួន​ដូចជា​ ​ប្រទេស​ចិន​,​ ​កូរ៉េ​,​ ​វៀតណាម​,​ ​រុស្សី​,​ ​អ៊ឺ​រ៉ុប​ ​និង​សហរដ្ឋ​អាម៉េរិក​ជាដើម​៕​


  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.