Connect with us

អ្នកឧកញ៉ា​ ​គិត​ ​ម៉េ​ង​ ​ផ្ញើ​សារលិខិត​ជូន​ ​សម្ដេច​តេជោ​ ​ហ៊ុន​ ​សែន​ ​ក្នុង​ឱកាស​ខួបកំណើត​គម្រប់​ ​៦៨ឆ្នាំ​ ​ឈាន​ចូល​ ​៦៩ឆ្នាំ​

ភ្នំពេញ​៖​ ​ក្នុង​ឱកាស​ដ៏​នក្ខត្តឫក្ស​នៃ​ខួបកំណើត​គម្រប់​ ​៦៨ឆ្នាំ​ ​ឈាន​ចូល​ ​៦៩ឆ្នាំ​ ​របស់​ ​សម្ដេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ​១៥រោច​ ​ខែផល្គុន​ ​ឆ្នាំច​ ​សំរឹទ្ធ​ស័ក​ ​ព.ស​ ​២៥៦២​ ​ត្រូវ​នឹង​ថ្ងៃទី០៤​ ​ខែមេសា​ ​ឆ្នាំ២០១៩​,​ ​អ្នកឧកញ៉ា​ ​គិត​ ​ម៉េ​ង​ ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​និង​លោកជំទាវ​ ​ម៉ៅ​ ​ចំណាន​ ​ព្រមទាំង​បុត្រា​ ​បុត្រី​ ​សូម​សម្ដែង​នូវ​មនោសញ្ចេតនា​រីករាយ​ ​និង​សូម​គោរព​ជូនពរ​បវរ​មហាប្រសើរ​ជូន​សម្ដេច​តេជោ​ ​នាយក​រដ្ឋមន្ត្រី​ ​សូម​ប្រកបដោយ​កម្លាំង​មាំមួន​ ​សុខភាព​ល្អ​បរិបូរណ៍​ ​បញ្ញាញាណ​វាងវៃ​ ​និង​អាយុ​យឺនយូរ​ ​ដើម្បី​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​ ​និង​ប្រទេសជាតិ​ទទួល​បាន​ជោគ​ជ័យ​ថ្មី​ៗ​ថែមទៀត​ ​ជាពិសេស​វឌ្ឍនភាព​ ​និង​កិត្យានុភាព​លើស​កល​លោក​។​

​ឆ្លៀត​ក្នុង​ឱកាស​ដ៏​វិសេសវិសាល​នេះ​ ​អ្នកឧកញ៉ា​ ​គិត​ ​ម៉េ​ង​ ​សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះរតនត្រ័យ​កែវ​ទាំង​បី​ ​និង​វត្ថុ​ស័ក្ដិសិទ្ធិ​ក្នុង​លោក​ ​សូម​ប្រោះព្រំ​ប្រសិទ្ធពរ​ជ័យ​ ​បវរ​សួស្ដី​ ​សិរីមង្គល​ ​វិបុលសុខ​ជូន​ដល់​ ​សម្ដេច​តេជោ​ ​និង​ ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ព្រមទាំង​បុត្រា​ ​បុត្រី​ចៅប្រុស​ ​ចៅស្រី​ ​ជាទីស្រឡាញ់​ ​សូម​សមប្រកប​តែ​សុខ​ ​និង​ចម្រើន​ ​ព្រមទាំង​ពុទ្ធពរ​បួន​ប្រការ​ ​គឺ​អាយុ​ ​វណ្ណៈ​ ​សុខៈ​ ​និង​ពលៈ​ ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕​

  • អត្ថបទទាក់ទង :
  • Featured

Sponsored by

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Services.