Connect with us

ឥស្សរជន​ជាន់ខ្ពស់​ ​២៧នាក់​ ​ដែល​រដ្ឋបាល​លោក​ ​ត្រាំ​ ​បញ្ចប់​តំណែង​ ​ឬ​សុំ​លាឈប់​

សហរដ្ឋអាមេរិក​ ​៖​ ​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​អាមេរិក​ ​ដូ​ណាល់​ ​ត្រាំ​ ​បាន​ធ្វើការ​រុះរើ​ឥស្សរជន​ជាន់ខ្ពស់​ច្រើន​បំផុត​ ​ដោយ​គិត​ចាប់ពី​អាណត្តិ​របស់​ប្រធានាធិបតី​អាមេរិក​ ​៥រូប​កន្លងទៅ​ ​។​ ​ខាងក្រោម​នេះ​ ​ជា​ឥស្សរជន​ ​២៧រូប​៖​
​ឆ្នាំ២០១៩​៖​

  • ១​-​ ​លោកស្រី​ ​Linda​ ​McMahon​ ​លាឈប់​ពី​តំណែង​ជា​ ​នាយក​រដ្ឋបាល​ពាណិជ្ជកម្ម​ធុន​តូច​
  • ២​-​ ​លោក​ ​Clete​ ​Willems​ ​លាឈប់​ពី​តំណែង​ជាទី​ប្រឹក្សា​ផ្ដល់​យោបល់​សេដ្ឋកិច្ច​ ​ទទួលបន្ទុក​កិច្ចចរចា​រវាង​អាមេរិក​ ​និង​ចិន​
  • ៣​-​ ​លោកស្រី​ ​Heather​ ​Wilson​ ​លាលែង​ពី​តំណែង​រដ្ឋលេខាធិការ​កងទ័ពអាកាស​អាមេរិក​
  • ​៤​-​ ​លោក​ ​Bill​ ​Shine​ ​លាលែង​ពី​តំណែង​ជា​ ​នាយក​ផ្នែក​ទំនាក់ទំនង​របស់​សេតវិមាន​

​ឆ្នាំ២០១៨​៖​

  • ៥​-​ ​លោក​ ​Jim​ ​Mattis​ ​លាលែង​ពី​តំណែង​ជា​ ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាមេរិក​
  • ៦​-​ ​លោក​ ​Ryan​ ​Zinke​ ​លាលែង​ពី​តំណែង​ជា​ ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​
  • ៧​-​ ​លោក​ ​John​ ​Kelly​ ​លាលែង​ពី​តំណែង​ជា​ ​អគ្គលេខាធិការ​សេតវិមាន​
  • ៨​-​ ​លោក​ ​Jeff​ ​Sessions​ ​ត្រូវ​បញ្ចប់​តំណែង​ជា​ ​អគ្គ​រដ្ឋអាជ្ញា​អាមេរិក​
  • ៩​-​ ​លោកស្រី​ ​Nikki​ ​Haley​ ​លាឈប់​ពី​តំណែង​ ​ឯកអគ្គ​រដ្ឋទូត​អាមេរិក​ ​ប្រចាំ​អង្គការសហប្រជាជាតិ​
  • ១០​-​ ​លោក​ ​Don​ ​McGahn​ ​ត្រូវ​បាន​បញ្ឈប់​ពី​តំណែង​ជា​ ​ទីប្រឹក្សា​សេតវិមាន​
  • ១១​-​ ​លោក​ ​Scott​ ​Pruitt​ ​លាឈប់​ពី​តំណែង​ជា​ ​ប្រធាន​ទីភ្នាក់ងារ​អភិរក្ស​បរិស្ថាន​
  • ១២​-​ ​លោក​ ​David​ ​Shulkin​ ​ត្រូវ​ដក​ពី​តំណែង​ ​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​អតីត​យុទ្ធជន​អាមេរិក​
  • ១៣​-​ ​លោក​ ​H.R​.​ ​McMaster​ ​ត្រូវ​ដក​ពី​តំណែង​ពីទី​ប្រឹក្សា​សន្តិសុខជាតិ​អាមេរិក​
  • ១៤​-​ ​លោក​ ​Rex​ ​Tillerson​ ​ត្រូវ​បាន​បញ្ឈប់​ពី​តំណែង​ជា​ ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​
  • ១៥​-​ ​លោក​ ​Gary​ ​Cohn​ ​លាឈប់​ពី​តំណែង​ជានា​យក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​
  • ​១៦​-​ ​លោកស្រី​ ​Hope​ ​Hicks​ ​លាឈប់​ពី​តំណែង​ជានា​យក​ផ្នែក​ទំនាក់ទំនង​របស់​សេតវិមាន​
  • ១៧​-​ ​លោក​ ​Rob​ ​Porter​ ​លាលែង​ពី​តំណែង​ជា​ ​ជំនួយការ​សេតវិមាន​

​ឆ្នាំ២០១៧​៖​

  • ១៨​-​ ​លោកស្រី​ ​Omarosa​ ​Manigault​ ​Newman​ ​ត្រូវ​បញ្ឈប់​ពី​តំណែង​ជា​ជំនួយការ​ប្រធានាធិបតី​
  • ១៩​-​ ​លោក​ ​Tom​ ​Price​ ​លាឈប់​ពី​តំណែង​ជា​ ​រដ្ឋមន្ត្រី​សុខាភិបាល​
  • ២០​-​ ​លោក​ ​Stephen​ ​Bannon​ ​ត្រូវ​ដក​ពី​តំណែង​ជា​ ​ប្រធាន​យុទ្ធសាស្ត្រ​នយោបាយ​
  • ២១​-​ ​លោក​ ​Anthony​ ​Scaramucci​ ​ត្រូវ​បាន​ដក​ពី​តំណែង​ជានា​យក​ផ្នែក​ទំនាក់ទំនង​របស់​សេតវិមាន​
  • ២២​-​ ​លោក​ ​Reince​ ​Priebus​ ​ត្រូវ​ដក​ពី​តំណែង​ជា​ ​អគ្គលេខាធិការ​សេតវិមាន​
  • ២៣​-​ ​លោក​ ​Sean​ ​Spicer​ ​លាឈប់​ពី​តំណែង​ជា​ ​ប្រធាន​ផ្នែក​ព័ត៌មាន​ប្រចាំ​សេតវិមាន​
  • ២៤​-​ ​លោក​ ​Michael​ ​Dubke​ ​លាលែង​ពី​តំណែង​ជា​ ​នាយក​ផ្នែក​ទំនាក់ទំនង​របស់​សេតវិមាន​
  • ​២៥​-​ ​លោក​ ​James​ ​Comey​ ​ត្រូវ​ដក​ពី​តំណែង​ពី​នាយក​ទីភ្នាក់ងារ​ស៊ើបអង្កេត​ ​FBI​
  • ២៦​-​ ​លោក​ ​Michael​ ​Flynn​ ​លាឈប់​ពី​តំណែង​ជាទី​ប្រឹក្សា​សន្តិសុខជាតិ​
  • ២៧​-​ ​លោកស្រី​ ​Sally​ ​Yates​ ​ត្រូវ​បណ្ដេញចេញ​ពី​តំណែង​ជា​ ​អគ្គ​រដ្ឋអាជ្ញា​ស្ដីទី​៕​

​ប្រភព​៖​ ​Reuters​
​ប្រែ​សម្រួល​ ​៖​ ​ចាន់​ ​សោភ័ណ្ឌ​លាភ​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.