Connect with us

ឪពុកម្តាយសិស្សដុតក្រដាសសែនមុខអគារប្រឡងដើម្បី…

ប្រទេសចិន៖ សម្រាប់ឆ្នាំ២០១៩នេះ ការប្រឡងចូលថ្នាក់មហាវិទ្យាល័យនឹងប្រព្រឹត្តទៅក្នុងខែមិថុនានេះ វាជារឿងដែលសំខាន់បំផុតសម្រាប់អនាគតរបស់សិស្សទូទាំងប្រទេសចិនដែលត្រៀមនឹងប្រឡង ដូចនេះឪពុកម្តាយមួយចំនួនដែលមានក្តីបារម្ភបានធ្វើការអុជក្រដាសសែននៅយប់មុនថ្ងៃប្រឡងដើម្បីបួងសួងសុំឱ្យព្រះជួយកូនរបស់ពួកគាត់ បើទោះជាមានការហាមឃាត់ពីសុន្តិសុខក៏ដោយ។ វីដេអូដែលបានថតពីសកម្មភាពរបស់អាណាព្យាបាលសិស្សបានបង្ហោះចូលទៅក្នុងបណ្តាញសង្គម ហើយក៏មានមតិខ្លះបាននិយាយបែបលេងសើចថា “ការដុតក្រដាសសែនគឺជារឿងដែលគេធ្វើនៅពេលដែលមានមនុស្សស្លាប់ នេះបានន័យថា ការប្រឡងមួយនេះប្រៀបបីដូចជាការធ្វើបុណ្យសពដូច្នោះ”៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.