Connect with us

ឪពុក​របស់​ ​Neymar​៖​ ​Neymar​ ​មិន​ចង់​ចាកចេញ​ពី​ ​PSG​ ​ទេ​ ​ ​ ​ ​

​បារាំង​៖​ ​Neymar​ ​មិន​ចង់​ចាកចេញ​ពី​ក្លិប​ ​Paris​ ​Saint​-​Germain​ ​ទេ​ ​នេះ​បើ​យោង​តាម​ការ​បញ្ជាក់​អះអាង​ពី​ឪពុក​របស់​កីឡាករ​រូប​នេះ​។​ ​​ចាប់តាំងពី​ការផ្ទេរ​ ​ដែល​មានតម្លៃ​ខ្លួន​ ​២២២​ ​លាន​ផោន​ ​ទៅកាន់​ក្រុម​អ្នកមាន​បារាំង​រួចមក​ ​អនាគត​របស់​កីឡាករ​អន្តរជាតិ​ប្រេស៊ីល​រូប​នេះ​ ​ស្ថិតនៅ​ក្នុង​ភាព​ស្រពិចស្រពិល​ជានិច្ច​។​

​ការ​ត្រលប់​ទៅ​ប្រទេស​អេស្ប៉ាញ​ ​ពោល​គឺ​អតីត​ក្រុម​របស់​គេ​ ​Barcelona​ ​ឬ​ ​ក្រុម​គូប្រជែង​ស្លាប់រស់​ ​Real​ ​Madrid​ ​ត្រូវ​បាន​គេ​នាំគ្នា​និយាយ​ជាច្រើនលើក​ច្រើន​សារ​ ​។​ ​យ៉ាងណាក៏ដោយ​ ​ឪពុក​របស់​កីឡាករ​រូប​នេះ​ ​បាន​ចេញមុខ​បញ្ជាក់​សារ​ជាថ្មី​ថា​៖​ ​«​Neymar​ ​មិន​ចង់​ចាកចេញ​ពី​ក្លិប​ ​Paris​ ​Saint​-​Germain​ ​ទេ​»​។​

​ប្រភព​៖​ ​TrollKhmer​

Sponsored by

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Services.