Connect with us

​តើ​ដឹង​ទេ​ ​មាន​អ្វីខ្លះ​ ​នៅ​ពី​ក្រោយ​ស្ព​ត​ពាណិជ្ជកម្ម​ ​៣០វិនាទី​ ​ដែល​ទទួលការ​កោតសរសើរ​ពីសា​ធារ​ណ​ជន​ ​នា​ពេល​ថ្មី​ៗ​នេះ​ ​(​មាន​វីដេអូ​)​

​ភ្នំពេញ​៖​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​សាធារណជន​ ​បាន​សរសើរ​មិន​ដាច់​ពី​មាត់​ចំពោះ​ផលិតករ​ខ្មែរ​ ​ដែល​ផ​លិ​ត​ស្ព​ត​ពាណិជ្ជកម្ម​មួយ​ ​ប្រកប​ទៅ​ដោយ​អត្ថន័យ​ ​និង​គុណភាព​ល្អ​ ​មិនចាញ់​ប្រទេសជិតខាង​នោះ​ទេ​ ​។​ ​ស្ព​ត​ពាណិជ្ជកម្ម​នោះ​ ​ផលិត​ដោយក្រុម​ហ៊ុន​ ​LEGEND​ ​TIGER​ ​ជា​ក្រុមហ៊ុន​តែមួយគត់​ ​ដែល​ផ​លិ​ត​ស្ព​ត​បាន​ល្អ​ជាងគេ​ ​ហើយ​សម្បូរ​ដោយ​ធនធានមនុស្ស​ ​ដែល​សុទ្ធតែ​មានបទពិសោធន៍​ខ្ពស់​ក្នុង​ការ​ផ​លិ​ត​ស្ព​ត​ពាណិជ្ជកម្ម​ ​។​ ​តើមាន​អ្វីខ្លះ​ ​ស្ថិតនៅ​ពីក្រោយ​ដំណើរការ​ផ​លិ​ត​ស្ព​ត​ពាណិជ្ជកម្ម​នៅ​ក្រុមហ៊ុន​ ​LEGEND​ ​TIGER​ ​?​ ​​

លោក​ ​លេ​នីន​ ​គឺជា​ផលិតករ​មួយ​រូប​ ​ដែល​ដឹកនាំ​ការ​ផ​លិ​ត​ស្ព​ត​ពាណិជ្ជកម្ម​ ​លោក​បាន​តស៊ូ​តាំងពី​មិនទាន់​ចេះ​ផ​លិ​ត​ស្ព​ត​ពាណិជ្ជកម្ម​ ​ដោយ​បាន​ឆ្លងកាត់​ការ​ហត់នឿយ​ជាច្រើន​ ​។​ ​

​លោក​ ​លេ​នីន​ ​បាន​ប្រាប់​ ​Click​ ​News​ ​ថា​ ​“​ទស្សនិកជន​ ​ពិតជា​មិនទាន់​យល់​ពីអ​ត្ថ​ន័យ​នៃ៣០វិនាទី​ ​ពី​ក្រោយ​ស្ព​ត​ពាណិជ្ជកម្ម​នោះ​ឡើយ​ ​។​ ​វា​ពិតជា​មានការ​លំបាក​ណាស់​ ​សម្រាប់​ការ​ផ​លិ​ត​ស្ព​ត​ ​ក៏ដូចជា​ផលិត​ខ្សែភាពយន្ត​ ​។​ ​ប៉ុន្តែ​អ្វី​ដែល​យើង​ចង់បាន​ ​គឺ​ប្រសិទ្ធភាព​ ​និង​ស្នាដៃ​ផលិត​របស់​យើង​”​ ​។​

​ពី​ដំបូង​ ​លោក​ ​លេ​នីន​ ​ក៏​មិនទាន់​ក្លាយជា​អ្នក​ផ​លិ​ត​ស្ព​ត​ពាណិជ្ជកម្ម​នោះ​ទេ​ ​។​ ​លោក​ ​មានការ​តស៊ូ​ខ្លាំង​ណាស់​ ​ជាពិសេស​ ​គឺ​ស្វែងយល់​ពីអ​ត្ថ​ន័យ​នៃ​ការដឹកនាំ​ផ​លិ​ត​ស្ព​ត​ពាណិជ្ជកម្ម​ ​ទោះ​ស្ថិត​ក្នុង​ស្ថានភាព​ពិបាក​យ៉ាងណាក៏ដោយ​ ​។​ ​

​លោក​ ​លេ​នីន​ ​បាន​លើកឡើង​បន្ថែម​ថា​ ​“​វា​មិន​ងាយស្រួល​នោះ​ទេ​ ​ក្នុង​ការ​ផ​លិ​ត​ស្ព​ត​នី​មួយ​ៗ​ ​ព្រោះ​ត្រូវ​ឆ្លងកាត់​ឧបសគ្គ​ជាច្រើន​ ​។​ ​ហេតុ​ដូចនេះ​ ​បើ​ប្អូន​ៗ​ដែល​មាន​ចំណូលចិត្ត​ចង់​ក្លាយជា​អ្នក​ផលិត​ ​ខ្ញុំ​ព្រម​ទទួល​បង្រៀន​ផ្ទាល់​ ​ធ្វើការ​ជាមួយ​ខ្ញុំ​ផ្ទាល់​ ​ខ្ញុំ​នឹង​បង្ហាញ​ពី​គន្លឹះ​ជាច្រើន​សម្រាប់​ភាព​ជោគជ័យ​ក្នុង​ការ​ផ​លិ​ត​ស្ព​ត​ ​។​ ​សូម​មក​ទីតាំង​ ​LEGEND​ ​TIGER​ ​ផ្ទាល់​នៅ​ជិត​វិទ្យាល័យ​ឥន្ទ្រ​ទេវី​”​ ​។​

តោះ​មក​ស្តាប់​ ​ការរៀបចំ​បន្ថែម​ទៀត​ពី​លោក​ ​លេ​ ​នីន​ ​តាមរយៈ​វីដេអូ​ខាងក្រោម​ ​៖​

ទំនាក់ទំនង​ក្រុមការងារ​ ​Legend​ ​Tiger​ ​Production​ ​

​Email​:​ ​kongchamroeunratha​@​legendtiger.com​

​Tel​:​ ​076​ ​9767676​

​អត្ថបទ​ ​៖​ ​ឡុង​ ​រតនា​

Sponsored by

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Services.