Connect with us

​“​សោភ័ណ​តន្ត្រី​ ​CTN​”​ ​ ​សប្តាហ៍​នេះ​ ​លោក​ ​អ៊ុ​ក​ ​ណា​រីម​ ​និង​ធ្វើ​ឱ្យ​កក្រើក​ឆាក​ ​CTN​ ​ជាមួយ​ដៃគូ​អ្នកនាង​ ​ឆោម​ ​ឆ​ពុំ​

​ភ្នំពេញ​៖​ ​តារាចម្រៀង​សម្លេង​យ៉ាង​ក្រអួន​ ​លោក​ ​អ៊ុ​ក​ ​ណា​រីម​ ​នឹង​ឡើង​មក​ជាគូ​អង្រួន​ឆាក​តន្ត្រី​កម្មវិធី​ ​“​សោភ័ណ​តន្ត្រី​ ​CTN​”​ ​។​ ​សម្រាប់​សប្តាហ៍​នេះ​ ​ការ​ប្រគុំ​តន្ត្រី​ ​“​សោភ័ណ​តន្ត្រី​ ​CTN​”​ ​នឹង​មាន​តារាចម្រៀង​ ​ល្បី​ៗ​ ​សុទ្ធសឹងតែ​ជាតា​រា​កំពុងពេញនិយម​ដែល​ស្ថិត​ក្នុងចិត្ត​របស់​ទស្សនិកជន​ដូចជា​៖​

  1. តារា​ចម្រៀង​សស​ម្លេង​ក្រអួន​ក្រអៅ​ ​លោក​ ​អ៊ុ​ក​ ​ណា​រីម​ ​និង​ ​អ្នកនាង​ ​ឆោម​ ​ឆ​ពុំ​
  2. ​អ្នកនាង​ ​សុន​ ​សន្យា​ ​នឹង​ចូលរួម​បកស្រាយ​ចំរៀង​ជា​ភាសាអង់គ្លេស​
  3. លោក​ ​ជី​ ​វី​រះ​
  4. ​ក្រុម​ល្ខោនបាសាក់​ ​មន្ទីរ​វប្បធម៌​ ​និង​ ​វិចិត្រ​សិល្បៈ​ខេត្ត​ត្បូងឃ្មុំ​
  5. លោក​ ​សេង​ ​តារា​ ​នឹង​លើកយក​ ​បទ “​​​បង​ស្រែកច្រៀង​ម្តេច​នាង​យំ​​” ​មក​បរិយាយ​ ​នា​សប្ដាហ៍​នេះ​ផង​ដែរ​។​

លោក អ៊ុក ណារីម និង អ្នកនាង ឆោម ឆពុំ

អ្នកនាង សុន សត្យា

លោក ជី វីរៈ

មិន​ត្រឹមតែ​ប៉ុណ្ណឹង​នោះ​ទេ​ ​ទស្សនិកជន​នឹង​ផ្ទុះសំណើច​ឥត​ឈប់ឈរ​តាំងពី​ដើម​កម្មវិធី​រហូតដល់​ចប់​កម្មវិធី​ ​ធានា​ថា​សើច​ៗ​ឡើង​ហូរទឹកភ្នែក​ ​ជាមួយ​ក្រុម​កំប្លែង​ ​នាយ​ ​កុយ​។​ ​

កម្ម​វី​ធី​ ​“​សោភ័ណ​តន្ត្រី​ ​CTN​”​ ​មាន​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​ ​CTN​ ​និង​ ​Page​ ​CTN TV​ ​នៅ​ថ្ងៃសៅរ៍​ ​ទី១១​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​វេលា​ម៉ោង​ ​១២​:​០០ថ្ងៃត្រង់​ ​ដល់ម៉ោង​ ​២​ ​ថ្ងៃត្រង់​ ​នៅ​ស្ទូឌីយោ​ ​CTN​ ​ឬស្សី​កែវ​ ​៕​

អត្ថបទ​៖​ ​ឡុង​ ​រតនា​

Sponsored by

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Services.