Connect with us

មកដល់ព្រឹកនេះ ទឹកជំនន់បានវាយប្រហារផ្នែកខ្លះនៃខេត្តកំពង់ស្ពឺហើយ

(កំពង់ស្ពឺ)៖ មកដល់ព្រឹកថ្ងៃទី ១៨ ខែកក្កដានេះ ក្រសួងធនធានទឹកនិងឧត្តុនិយម បានឱ្យដឹងថា បរិមាណទឹកដ៏ច្រើនដែលហូរធ្លាក់ យ៉ាងគំហុកពីតំបន់ពាមពូល និងអូរកូនទ្រុំ បានធ្វើឱ្យមានការលិចលង់ និងហូរច្រោះដាច់ផ្លូវលំជនបទមួយចំនួន នៅក្នុងឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ហើយការហូរធ្លាក់យ៉ាងគំហុកនេះ ក៏បានធ្វើឱ្យមានការលិចលង់តំបន់ទំនាបមួយចំនួននៅផ្នែកខាងក្រោមដែរ ។
សូមជំរាបថា កាលពីរសៀលម្សិលមិញនេះ ក្រសួងធនធានទឹកនិងឧត្តុនិយម បានបញ្ជាក់ថា ទឹកហូរចាក់តាមសំណង់បង្ហៀរ នៃប្រព័ន្ធធារាសាស្ត្រពាមពូល ស្ថិតក្នុងឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ទៅកាន់ស្ទឹងព្រែកត្នោតដែលនៅផ្នែកខាងក្រោម ក៏បានធ្វើឱ្យលិចលង់តំបន់ទំនាបមួយចំនួន ប៉ុន្តែតែមិនបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ គ្រាន់តែស្នើឲ្យមានការប្រុងប្រយត្ន័៕

ប្រភព៖ CNC TV

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.

WP2Social Auto Publish Powered By : XYZScripts.com