Connect with us

ពេទ្យ​ព្រមាន​ ​ខែ​ក្តៅ​ញ៉ាំ​ទុរេន​ច្រើន​ ​ប្រយ័ត្ន​

​ថៃ​៖​ ​វេជ្ជបណ្ឌិត​ថៃ​ ​ព្រមាន​ឱ្យ​មានការ​ប្រយុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ញ៉ាំ​ទុរេន​ច្រើន​ ​ក្នុង​ខែ​ក្តៅ​នេះ​ ​ព្រោះ​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ ​។​ ​គេហទំព័រ​ ​www.hellokrupet.com​ ​បាន​ដកស្រង់​សម្តី​លោក​វេជ្ជបណ្ឌិត​ ​Sanpong​ ​Rithraksa​ ​ប្រធាន​មជ្ឈមណ្ឌល​ព័ត៌មាន​ឱសថ​របស់​ថៃ​ ​ដែល​បាន​បញ្ជាក់​ថា​ ​ញ៉ាំ​ទុរេន​ច្រើន​ ​អាច​បង្កើន​កម្ដៅ​ក្នុង​ខ្លួន​ ​និង​បណ្ដាល​ឱ្យ​កើត​ដំបៅ​មាត់​ ​(​Canker​ ​Sore​)​ ​ហើយក៏​បង្ក​គ្រោះថ្នាក់​ចំពោះ​អ្នកមាន​ជំងឺ​ប្រចាំ​កាយ​ ​ដូចជា​ជំងឺលើសឈាម​ ​និង​បេះដូង​ ​។​

ប្រធាន​មជ្ឈមណ្ឌល​ព័ត៌មាន​ឱសថ​ដដែល​រូប​នេះ​ ​បន្ដ​ថា​ ​ទុរេន​ ​មាន​កាល់​ឡូរី​ខ្ពស់​ ​ដូច្នេះ​ការ​ញ៉ាំ​ផ្លែឈើ​មួយ​មុខ​នេះ​ ​គួរតែ​មានកំណត់​ ​ជាពិសេស​នៅពេល​អាកាសធាតុ​កាន់តែ​ក្តៅ​ ​។​ ​ទន្ទឹម​នឹង​ទុរេន​ធ្វើទុក្ខ​ ​លោក​ណែនាំ​ថា​ ​មង្ឃុត​ ​ជា​ផ្លែឈើ​ល្អ​ ​ជួយ​បន្ថយកម្ដៅ​។​ ​លោក​ថា​ ​ភេសជ្ជៈ​រុក្ខជាតិ​ ​ក៏អាច​ជួយ​កាត់បន្ថយ​កម្ដៅ​ក្នុង​ខ្លួន​បាន​ដែរ​ ​៕​

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.

WP2Social Auto Publish Powered By : XYZScripts.com