Connect with us

បើ​ស្រី​ៗ​ ​ស្រមុក​អាច​មាន​បញ្ហា​ទាំងនេះ​…​

​ឱ្យ​តែ​និយាយ​ដល់​រឿង​ស្រមុក​ ​ម្នា​ក់ៗ​ច្បាស់ជា​ដាក់​សម្ពាធ​លើ​ប្រុស​ៗ​ខ្លាំង​មិនខាន​ ​ប៉ុន្តែ​ស្រី​ៗ​ក៏​ស្រមុក​ដូចតែ​គ្នា​ទេ​ ​មួយ​ទៀ​ត​ស្រី​ៗ​ចូលចិត្ត​លាក់បាំង​រឿង​នេះ​ ​មិន​ហ៊ាន​និយាយ​ឲ្យ​គេ​ដឹង​ទេ​ ​ខ្មាស់​ ​ប៉ុន្តែ​ត្រូវ​ដឹងផង​ ​ស្រ​មុ​ក​ខ្លាំង​ៗ​ ​មិនមែន​កើត​ដោយឯកឯង​ទេ​ ​វា​បង្ហាញថា​ ​គឺ​យើង​មាន​បញ្ហា​សុខភាព​អ្វីមួយ​ ​បាន​ជា​អ៊ីចឹង​។​​​ក្រុម​អ្នកស្រាវជ្រាវ​មក​ពីសា​កល​វិទ្យាល័យ​ ​Ben​-​Gurion​ ​ប្រទេស​អ៊ី​ស្រា​អ៊ែល​ ​បាន​តាមដាន​លើ​ក្រុម​អ្នក​ស្ម័គ្រចិត្ត​ ​២.០០០នាក់​ ​មក​គេង​នៅ​បន្ទប់​ពិសោធន៍​ ​ហើយ​ប្រមាណ​ ​៤០​%​ ​នៃ​ស្រី​ៗ​ស្ម័គ្រចិត្ត​ ​មាន​បញ្ហា​ស្រមុក​។​

​សាស្រ្តា​ចារ្យ​ ​Nimrod​ ​Maimon​ ​អ្នកស្រាវជ្រាវ​នៅ​សាកល​វិទ្យាល័យ​ ​Ben​-​Gurion​ ​និង​ជា​ប្រធាន​ផ្នែក​វេជ្ជ​សាស្រ្ត​នៃ​សាកល​វិទ្យាល័យ​ ​Soroka​ ​នៃ​ប្រទេស​អ៊ីស្រាអែល​ ​លើកឡើង​ថា​ ​ទោះបី​វា​មិន​ខុសប្លែក​អ្វី​រវាង​ប្រុស​ៗ​ ​ឬ​ ​ស្រី​ៗ​ជា​អ្នក​ស្រមុក​ ​ប៉ុន្តែ​ភាគ​ច្រើន​ស្រី​ៗ​ព្យាយាម​លាក់បាំង​មិន​ប្រាប់​ពី​បញ្ហា​នេះ​ឡើយ​”​។​ ​លោក​ថា​ ​ការ​លាក់បាំង​នេះ​ ​ក៏​ជា​ឧបសគ្គ​មួយ​នៃ​សិក្សា​លម្អិត​ ​ពី​ការ​គេង​របស់​ស្រី​ៗ​ដូចគ្នា​។​

​ក្នុងចំណោម​អ្នក​ស្ម័គ្រចិត្ត​ខាង​ចំនួន​ ​២.០០០នាក់​ ​មាន​ស្រី​ៗ​សរុប​ ​៦៧៥នាក់​ ​ដោយ​ការវាយតម្លៃ​រឿង​គេង​របស់​មនុស្ស​ស្រី​ ​តម្រូវឲ្យ​អ្នកចូលរួម​បំពេញ​ចម្លើយ​ក្នុង​ក្រដាស​សំណួរ​។​ ​ទោះ​យ៉ាងណា​ ​ក្រុ​មយ​អ្នកស្រាវជ្រាវ​នៅតែ​អះអាង​ថា​ ​ស្រី​ប្រមាណ​ ​៣០​%​ ​នៅតែ​មាន​បញ្ហា​ស្រមុក​ពេល​គេង​។​ ​

​បើ​តាម​ក្រុម​គ្រូពេទ្យ​ស្រាវជ្រាវ​ ​ចំពោះ​ករណី​ស្រមុក​ ​អាច​ជា​រោគសញ្ញា​បញ្ហា​ផ្លូវដង្ហើម​នៅពេល​គេង​ ​ដែល​ជា​ហានិភ័យ​ជំងឺ​មួយចំនួន​ ​ដូចជា​ ​លើសឈាម​ ​ជំងឺបេះដូង​ ​ឬ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ជាដើម​។​

 

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.

WP2Social Auto Publish Powered By : XYZScripts.com