Connect with us

តាមពិត​ការ​សាក​ថ្ម​រាល់ថ្ងៃ​នេះ​ ​ភាគច្រើន​សុទ្ធតែ​មិន​ត្រឹមត្រូវ​

Review​៖​ ​មនុស្ស​មួយចំនួន​ធំ​តែងតែ​ចូលចិត្ត​ប្រើប្រាស់​ទូរស័ព្ទ​ស្រប​ពេល​កំពុងតែ​សាក​ថ្ម​។​ ​រី​ឯ​មនុស្ស​មួយចំនួន​ទៀត​គឺ​និយម​ប្រើប្រាស់​រហូតដល់​ភាគរយ​នៃ​ថ្ម​ទូរស័ព្ទ​ធ្លាក់ចុះ​ស្ទើរតែ​រលត់​ទើប​យក​ទៅ​បញ្ចូល​ថ្ម​ក៏មានដែរ​។​ ​ការ​ធ្វើ​ដូចនេះ​បាន​បំផ្លាញ​ថ្ម​ទូរស័ព្ទ​របស់​អ្នក​ឱ្យ​ឆាប់​ខូច​។​ ​ជាពិសេស​អ្នក​មិន​គួរ​សាក​ថ្ម​ទូរស័ព្ទ​ចោល​ពេញ​មួយ​យប់​ ​ឬ​ ​នៅតែ​សាក​វា​ចោល​នៅពេល​ដែល​វា​ពេញ​បាន១០០​%​ឡើយ​ ​ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ថ្ម​ទូរស័ព្ទ​របស់​អ្នកជា​ខ្លាំង​។​

​លោក​ ​Ronald​ ​Ho​ ​អ្នកគ្រប់គ្រង​គម្រោង​ ​Google​ ​បាន​មានប្រសាសន៍​ថា​ ​ជាទូទៅ​ ​ការ​សាក​ថ្ម​ទូរស័ព្ទ​លើសកម្រិត​ ​ឬ​ ​ការ​សាក​ថ្ម​ទូរស័ព្ទ​ញឹកញាប់​ពេក​វា​ជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ​។​ ​លោក​បាន​បន្ថែម​ថា​ ​ថ្ម​ទូរស័ព្ទ​ទទួល​ថាមពល​ពី​ចរន្ត​អគ្គិសនី​តាមរយៈ​ឆ្នាំង​សាក​នៅ​ក្រោម​កម្រិត​ថ្ម១០០​%​ ​នៅពេល​ដែល​ថ្ម​ទូរស័ព្ទ​ពេញ​បាន១០០​%​ហើយ​ ​បានន័យ​ថា​ថ្ម​ទូរស័ព្ទ​គឺ​បាន​បញ្ឈប់​ដំណើរការ​ដោយខ្លួនឯង​ហើយ​ ​ព្រោះ​ជៀសវាង​ការ​ពេញ​ហួស​កម្រិត​ដែល​អាច​ចោទ​ជា​បញ្ហា​បាន​។​ ​

តាម​រយៈ​វេ​ប​សាយ​ដែល​ពិព័រណ៍​នា​ពី​ការប្រើ​ប្រាស់​ថ្មី​ទូរស័ព្ទ​ ​បាន​កត់សម្គាល់​ថា​ ​អ្នក​គួរ​សាក​ថ្ម​ទូរស័ព្ទ​នៅពេល​ដែល​ទូរស័ព្ទ​របស់​អ្នក​ធ្លាក់​នៅសល់​កម្រិត៥០​%​ ​ចំណែក​ឯខាង​ ​Apple​ ​ក៏បាន​បញ្ជាក់​ដែរ​ថា​ ​ការ​សាក​ថ្ម​ទូរស័ព្ទ​ចាប់ពី​ថ្ម​នៅសល់៥០​%​ ​វា​អាច​ជួយ​ឱ្យ​ថ្ម​ទូរស័ព្ទ​មាន​អាយុកាល​វែង​បាន​ ​ម៉្យាងទៀត​ទូរស័ព្ទ​របស់​អ្នក​នឹង​ដើរ​យឺត​នៅ​កម្រិត​ថ្ម​ដែល​ធ្លាក់ចុះ​នៅ​កម្រិត៣០​%​ ​ទៅ​ ​៥០​%​។​ ​ដូច្នេះ​ ​ការ​សាក​ថ្ម​ទូរស័ព្ទ​នៅពេល​ព្រឹក​វា​ជា​រឿង​ដែល​ប្រសើរ​ជាង​ការដែល​អ្នក​សាក​ថ្ម​ទូរស័ព្ទ​ចោល​ពេញ​មួយ​យប់​៕​

​កែសម្រួល​៖​ ​គង់​ ​ចាន់​ស្រី​នុច​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.