Connect with us

តើ​រវាង​ ​Facebook​ ​និង​ ​Google​ ​អ្នកណា​គោរព​សម្តី​ជាង​?​ ​

បរទេស​៖​ ​គេ​ ​បាន​ចងចាំ​សម្ដី​របស់​លោក​ ​Mark​ ​Zuckerberg​ ​ដែល​បាន​និយាយ​ថា​៖​ ​”​អនាគត​ ​គឺជា​ឯកជន​”​ ​ខណៈ​លោក​ ​Sundar​ ​Pichai​ ​ថ្លែង​ថា​៖​ ​”​បច្ចុប្បន្ន​ ​គឺជា​ឯកជន​”​។​ ​សម្ដី​របស់​មេក្រុម​ហ៊ុន​ ​Facebook​ ​និង​ ​Google​ ​នេះ​ ​បាន​បង្ហាញ​ពី​ភាព​ខុសគ្នា​ ​ដែលគេ​ត្រូវ​កត់សម្គាល់​។​ ​ចំពោះ​ ​Facebook​ ​រាល់​ការ​ធ្វើ​បច្ចុប្បន្នភាព​លើ​ផលិតផល​នី​មួយ​ៗ​ ​មាន​ភាព​ស្រពិចស្រពិល​ ​មិន​អាចយ​កជា​ការបាន​ ​ផ្ទុយទៅវិញ​ ​ផលិតផល​របស់​ ​Google​ ​គឺ​អាច​ប្រកាស​ឱ្យ​ប្រើប្រាស់​បានតែ​ម្ដង​។​

​ស្រដៀងគ្នា​ដែរ​ ​Facebook​ ​ឱ្យ​និយមន័យ​ ​ឯកជន​ភាព​ ​គឺជា​គ្រាន់តែ​ជា​ការ​និយាយ​ ​ដើម្បី​ជំរុញ​ការចែក​រំលែក​ ​ផ្ចាញ់​អ្នកច្បាប់​ ​និង​ស្ដារ​មុខមាត់​ដែល​បាន​ខូចខាត​តែប៉ុណ្ណោះ​។​ ​ដោយឡែក​ ​Google​ ​ឱ្យ​និយមន័យ​ថា​ ​ឯកជន​ភាព​ ​គឺ​ត្រូវ​បាន​រួមបញ្ចូល​ទៅ​ក្នុង​ដំណើរការ​គ្រប់គ្រង​ទិន្នន័យ​នៅ​លើ​ឧបករណ៍​ ​ដើម្បី​ធ្វើ​ឱ្យ​មុខងារ​នានា​ ​កាន់តែ​លឿន​ ​និង​កាន់តែ​ងាយស្រួល​។​

ថ្លែង​ក្នុង​សន្និសីទ​ ​F8​ ​របស់​ក្រុមហ៊ុន​ ​Facebook​ ​កាលពី​សប្ដាហ៍​មុន​ ​លោក​ ​Zuckerberg​ ​បាន​និយាយ​ថា​៖​ ​”​ឯកជន​ភាព​ ​ផ្ដល់​សេរីភាព​សម្រាប់​ពួក​យើង​”​។​ ​លោក​ថា​ ​កម្មវិធី​ ​Messenger​ ​និង​ ​Instagram​ ​Direct​ ​នឹង​មាន​សុវត្ថិភាព​។​ ​ក៏ប៉ុន្តែ​ ​គេ​មិន​ទទួល​បាន​មុខងារ​ ​”​Clear​ ​History​”​ ​ដូច​អ្វី​ដែល​ ​Zuckerberg​ ​ធ្លាប់​បាន​សន្យា​ឡើយ​។​ ​តួយ៉ាង​ ​រឿងអាស្រូវ​បែកធ្លាយ​ទិន្នន័យ​ទៅ​ក្នុង​ដៃ​របស់​ក្រុមហ៊ុន​ ​Cambridge​ ​Analytica​ ​កន្លងទៅ​ ​បាន​បង្ក​ការ​អាប់ឱន​ដល់​ ​Facebook​ ​ដែល​បង្ហាញថា​ ​”​អនាគត​ ​គឺជា​ឯកជន​”​ ​តែ​អតីតកាល​ ​គឺ​មិនមែន​ជាឯក​ភាព​ទេ​។​

​ក្នុង​សន្និសីទ​ ​I​/​O​ ​របស់​ ​Google​ ​លោក​ ​Pichai​ ​បាន​បង្ហាញថា​ ​ឯកជន​ភាព​ ​និង​សន្តិសុខ​របស់​អ្នកប្រើ​ប្រាស់​ ​មិន​ត្រូវ​បាន​យកចិត្ត​ទុកដាក់​ឡើយ​។​ ​នេះ​ជា​អ្វី​ ​ដែល​ក្រុមហ៊ុន​របស់​គាត់​ ​ដើរ​ឱ្យ​បាន​មុន​ ​ការ​រំពឹង​ទុក​របស់​អ្នកប្រើ​ប្រាស់​។​ ​មុន​ពេល​អ្នកប្រើ​ប្រាស់​ ​ទាមទារ​ឱ្យ​មានការ​ផ្ដល់​ឯកជន​ភាព​បន្ថែម​ ​Google​ ​បាន​សិក្សា​ពី​បញ្ហា​នេះ​អស់​ពេល​ជិត​ ​១ទសវត្សរ៍​រួចមក​ហើយ​ ​បន្ទាប់ពី​ប្រកាស​ចេញមុខ​ងារ​ ​Incognito​ ​លើ​ ​Chrome​ ​ដែល​ ​Google​ ​មិន​អាច​ចង់​ចាំ​ថា​ ​អ្នក​បាន​ធ្វើអ្វី​ខ្លះ​លើ​ ​Chrome​ ​ឡើយ​។​ ​Google​ ​បាន​ដើរ​មួយ​ជំហាន​ទៅ​មុន​ ​Facebook​ ​ថែមទៀត​ ​ទៅលើ​ការប្រើ​ប្រាស់​ឧបករណ៍​ ​Android​ ​ជា​កូនសោ​ ​និង​ ​មុខងារ​លុបចោល​ដោយ​ស្វ័យប្រវត្តិ​ ​Auto​-​delete​ ​ដែល​នឹង​ចេញ​ឱ្យ​ប្រើប្រាស់​នៅពេល​ខាងមុខ​ ​ដើម្បី​ឱ្យ​អ្នកប្រើ​ប្រាស់​ ​លុប​វេ​ប​សាយ​ ​និង​កម្មវិធី​នានា​ ​បន្ទាប់ពី​ ​៣​ ​ឬ​ ​១៨​ ​ខែ​។​ ​ហើយ​ថ្មី​ៗ​នេះ​ ​Google​ ​បាន​ចេញមុខ​ងារ​ ​”​Privacy​ ​commitments​”​ ​ដែល​ផ្ដល់​សុវត្ថិភាព​ថែមទៀត​ ​នៅ​លើ​ឧបករណ៍​ ​Nest​ ​Home​ ​Max​ ​ដែល​អាច​ស្កេន​មុខ​ ​និង​មិន​បញ្ជូន​ទិន្នន័យ​ទៅកាន់​ ​Google​ ​នោះ​ទេ​។​

​នៅពេល​ ​Google​ ​ប្រកាស​ពី​ឯកជន​ភាព​ដែល​គ្រោង​នឹង​ចេញ​ ​ការ​រង់ចាំ​របស់​អ្នកប្រើ​ប្រាស់​ ​គឺ​មិនមែន​គ្មាន​តម្លៃ​ឡើយ​។​ ​មុខងារ​ ​Incognito​ ​ដែល​ធ្លាប់តែ​មាន​លើ​ ​Chrome​ ​នឹង​មាននៅ​លើ​ ​Google​ ​Maps​ ​និង​ ​កម្មវិធី​ ​Search​ ​ក្នុង​ពេល​ឆាប់​ៗ​ខាងមុខ​។​

​ទាំងនេះ​ ​ស្ដែង​ពី​ការគោរព​ពាក្យសម្ដី​ ​របស់​លោក​ ​Pichai​ ​។​ ​ឯកជន​ភាព​ ​ជា​អ្វី​ដែល​ ​Google​ ​គិតគូរ​មុនដំបូង​បង្អស់​។​ ​នេះ​ជា​មូលហេតុ​ ​ដែល​ក្រុមហ៊ុន​មួយ​នេះ​ ​មិនសូវ​ទទួលការ​រិះគន់​ពីសំណាក់​អ្នកប្រើ​ប្រាស់​ឡើយ​។​ ​ចំពោះ​ពាក្យ​ថា​ឯកជន​ភាព​ ​វា​គឺជា​ការ​បង្ហាញ​ឱ្យ​ឃើញ​ ​មិនមែន​គ្រាន់តែ​និយាយ​នោះ​ទេ​៕​

​ប្រភព​៖​ ​Tech​ ​Crunch​

​ប្រែ​សម្រួល​៖​ ​ចាន់​ ​សោភ័ណ្ឌ​លាភ​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.