Connect with us

ទឹកជ្រោះ​ក្បាលឆាយ​កំពុង​ក្លាយជា​ទី​ចាប់អារម្មណ៍​ជាថ្មី​ម្តង​ទៀត​ពី​ភ្ញៀវ​ទេសចរ​ដោយសារ​.​.​.​

​ខេត្ត​ព្រះសីហនុ​៖​ ​តំបន់​ទេសចរណ៍​នៅ​ប្រទេស​កម្ពុជា​គឺ​សម្បូរទៅដោយ​ធម្មជាតិ​ពិ​តៗ​ជាច្រើន​កន្លែង​ដែល​អាច​ឆក់​យក​បេះដូង​ភ្ញៀវ​ទេសចរ​ជាតិ​ ​និង​ ​អន្តរជាតិ​រាប់​លាន​នាក់​ឱ្យមក​ទស្សនា​ ​ហើយ​ថ្មី​ៗ​នេះ​ដែរ​ផេ​ក​ ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បាន​បង្ហោះ​រូបភាព​យ៉ាង​ស្រស់​ត្រកាល​នៃ​ទឹកជ្រោះ​ក្បាលឆាយ​ដែល​មាន​ចម្ងាយ​ប្រហែល​ ​១៦​ ​គីឡូម៉ែត្រ​ពីទី​ប្រជុំជន​ ​នៅ​លើ​ផ្លូវជាតិ​លេខ​ ​៤​ ​ដែល​ទឹកធ្លាក់​កម្ពស់១៤ម៉ែត្រ​នេះ​ ​ត្រូវ​បាន​រក​ឃើញ​នៅក្នុង​ឆ្នាំ​ ​១៩៦០​ ​និង​បាន​អភិវឌ្ឍន៍​ទៅជា​ប្រភព​នៃ​ទឹក​ស្អាត​ដល់​ខេត្ត​ព្រះសីហនុ​ក្នុង​ឆ្នាំ​ ​១៩៩៨​។​ ​

វា​ពិតជា​កន្លែង​ទេសចរណ៍​ធម្មជាតិ​មួយ​ ​ដែល​បាន​ក្លាយជា​តំបន់​សម្រាប់​លំហែកាយ​ជាមួយ​ដំណាក់​ទឹកធ្លាក់​បង្កើត​បាន​ជា​ពពុះ​ទឹ​កសៗ​បែកផ្កាត្រែង​លាន់ឮ​យ៉ាង​ពិរោះ​រណ្តំ​លាយឡំ​នឹង​សត្វ​បក្សាបក្សី​ស្រែកយំ​អឺងកង​ ​ប្រៀប​បាន​ជា​ចង្វាក់ភ្លេង​កំដរ​អារម្មណ៍​ភ្ញៀវ​ទេសចរ​ឲ្យ​ភ្លេច​អស់​នូវ​ទុក្ខសោក​សៅ​ទាំងឡាយ​ ​អម​ជាមួយនឹង​ព្រៃ​ឈើ​ធំៗ​យ៉ាង​ស្អេកស្កះ​។​ ​

ធម្មជាតិ​ទាំងអស់​នេះ​ពិតជា​អាច​រំលែក​ភាព​ហត់នឿយ​របស់​អ្នក​បាន​យ៉ាងច្រើន​នឹកស្មាន​មិនដល់​ ​ដូចនេះ​ថ្ងៃ​ចុង​សប្តាហ៍​ជិត​មកដល់​ហើយ​ ​លោកអ្នក​គួរ​ឆ្លៀតពេល​ដើម្បី​សោយសុខ​ជាមួយនឹង​ធម្មជាតិ​នៅ​ទឹកជ្រោះ​ក្បាលឆាយ​បាន​៕​ ​

ប្រភព​៖​ ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​

​អត្ថបទ​៖​ ​គង់​ ​ចាន់​ស្រី​នុច​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.