Connect with us

ចង់​ឡើងភ្នំ​អេ​វឺ​រ៉េ​ស​ ​ត្រូវ​ដឹងរឿង​ ​២នេះ​សិន​ ​បើ​មិន​ចង់​ស្លាប់​

បរទេស​៖​ ​មនុស្ស​រាប់​រយ​នាក់​មក​ពី​ជុំវិញ​ពិភពលោក​ ​បាន​ធ្វើដំណើរ​ទៅកាន់​តំបន់​ជួរភ្នំ​ហិ​ម៉ាល័​យ​ជា​រៀងរាល់​ឆ្នាំ​ ​ដើម្បី​ឡើង​ទៅលើ​កំពូលភ្នំ​អេ​វឺ​រ៉េ​ស​ ​ដែល​ជា​ភ្នំ​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក​។​ ​កត្តា​ថវិកា​ ​និង​ការ​ហ្វឹកហាត់​កាយសម្បទា​ ​គឺជា​រឿង​ចាំបាច់​សម្រាប់​អ្នក​ដែល​មានបំណង​ឡើងភ្នំ​ដែល​មាន​កម្ពស់​ ​៨៨៤៨ម៉ែត្រ​នេះ​។​

​យោង​តាម​សារព័ត៌មាន​ ​CNN​ ​បាន​ចុះផ្សាយ​ថា​ ​អ្នក​ដែល​មានបំណង​ឡើង​ដល់​កំពូលភ្នំ​អេ​វឺ​រ៉េ​ស​ ​ត្រូវ​បង់ប្រាក់​ ​ចន្លោះ​ពី​ ​៣៥០០០ដុល្លារ​ ​ដល់​ ​១០ម៉ឺន​ដុល្លារ​អាមេរិក​ ​ក្នុង​នោះ​ ​បាន​រាប់បញ្ចូល​ ​ថ្លៃ​សុំ​ការអនុញ្ញាត​ពី​រដ្ឋាភិបាល​ប្រទេស​នេប៉ាល់​ ​ឬ​ ​រដ្ឋបាល​តំបន់​ទីបេ​របស់​ចិន​ ​ថ្លៃ​បំពង់​អុក​ស៊ី​សែន​ ​និង​ឧបករណ៍​ឡើងភ្នំ​ ​ដូចជា​ ​តង់​ ​កៅស៊ូ​សម្រាប់​គេង​ ​និង​ស្បែកជើង​ឡើងភ្នំ​ ​ថ្នាំសង្កូវ​ ​និង​ចំណីអាហារ​ ​ព្រមទាំង​ថ្លៃ​ជួល​មគ្គុទ្ទេសក៍​នាំ​ផ្លូវ​។​

​សារព័ត៌មាន​ ​Business​ ​Insider​ ​បានឱ្យ​ដឹង​ថា​ ​រាងកាយ​របស់​មនុស្ស​ ​នឹង​ជួប​ភាព​មិន​ប្រក្រតី​ ​នៅពេល​ឡើង​ដល់​កម្ពស់​ជាក់លាក់​ណាមួយ​ ​ដោយសារតែ​កង្វះ​អុក​ស៊ី​សែន​ ​សម្រាប់​បំពេញ​តម្រូវការ​របស់​ខួរក្បាល​ ​និង​សួត​។​ ​បើ​គេ​ឡើង​ដល់​កំពូលភ្នំ​អេ​វឺ​រ៉េ​ស​ ​(​៨៨៤៨ម៉ែត្រ​)​ ​គេ​នឹង​ជួបប្រទះ​នឹង​ ​”​តំបន់​មរណៈ​”​ ​ដែល​មាន​កម្ពស់​ចាប់ពី​ ​៨០០០ម៉ែត្រ​ ​ដែល​អាច​បណ្ដាល​ឱ្យ​ពួកគេ​ ​ប្រឈម​នឹង​ហានិភ័យ​ដោយសារ​គាំងបេះដូង​ ​ស្ទះ​សរសៃឈាម​នាំ​ឱ្យ​បាត់បង់​ស្មារតី​ ​ហើម​ខួរក្បាល​ ​លែង​ឃ្លាន​អាហារ​ ​ស្រវាំង​ភ្នែក​ ​ឬ​ ​ក្អួតចង្អោរ​ ​ជាដើម​។​

​សូមជម្រាប​ថា​ ​ដោយសារ​មនុស្ស​ឡើងភ្នំ​អេ​វឺ​រ៉េ​ស​ ​មាន​ភាព​កកស្ទះ​ខ្លាំង​ ​បាន​ធ្វើ​ឱ្យ​ស្លាប់​យ៉ាងហោចណាស់​ ​១១នាក់​ ​កាលពី​សប្ដាហ៍​មុន​៕​

​ប្រភព​៖​ ​Business​ ​Insider​,​ ​CNN​

​ប្រែ​សម្រួល​៖​ ​ចាន់​ ​សោភ័ណ្ឌ​លាភ​

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.