Connect with us

ភោជនីយដ្ឋាន​ប្រណីត​នៅ​កណ្តាល​វាលស្រែ​របស់​ខ្មែរ​ដែល​អ្នក​មិន​គួរ​រំលង​

​ដើរលេង​៖​ ​ខេត្តសៀមរាប​ ​គឺជា​ខេត្ត​ដែល​មាន​សក្តា​នុ​ពល​ទេសចរណ៍​ធំ​បំផុត​របស់​កម្ពុជា​ ​ដែល​ភ្ញៀវ​ទេសចរ​ណ​អន្តរជាតិ​ជាច្រើន​ ​ទទួលស្គាល់​ពី​សម្រស់​ ​និង​បេតិកភណ្ឌ​ដ៏​ស្រស់​ស្អាត​របស់​ខេត្ត​មួយ​នេះ​។​ ​ថ្ងៃនេះ​ ​MyTV​ ​PLUS​ ​នឹង​នាំ​ទស្សនិ​ជន​ឱ្យ​ស្គាល់​ ​ភោជនីយដ្ឋាន​ប្រណីត​របស់​ខ្មែរ​មួយ​កន្លែង​ ​ដែល​មាន​ទីតាំង​ស្ថិតនៅ​កណ្តាល​វាលស្រែ​ ​ដែល​ប្រិយមិត្ត​ក្នុង​ស្រុក​មួយចំនួន​ធំ​ ​មិនទាន់​បាន​ស្គាល់​នៅឡើយ​នោះ​ទេ​ ​ខណៈ​ដែល​ភ្ញៀវ​ទេសចរ​ណ​អន្តរជាតិ​ជាច្រើន​បាន​ស្គាល់​ ​និង​សរសើរ​មិន​ដាច់​មាត់​ចំពោះ​ការរៀបចំ​របស់​ភោជនីយដ្ឋាន​មួយ​នេះ​។​ ​

​ភោជនីយដ្ឋាន​ប្រណីត​របស់​ខ្មែរ​មួយ​នេះ​មានឈ្មោះ​ថា​ ​“​វីឡា​ច័ន្ទ​តារា​”​ ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ ​ភូមិ​គោក​ត្នោត​ ​សង្កាត់​គោគ​ចក​ ​ក្រុង​សៀមរាប​ ​ខេត្តសៀមរាប​។​ ​អ្វី​ដែល​ជា​លក្ខណ​ពិសេស​របស់​ភោជនីយដ្ឋាន​មួយ​នេះ​គឺ​ ​អ្វី​ៗ​គ្រប់យ៉ាង​ត្រូវ​បាន​រៀបចំ​ជា​លក្ខណ​ខ្មែរ​សុទ្ធសាធ​ ​សូម្បីតែ​អាហារ​ដែល​ផ្តល់​ជូន​ទៅកាន់​ភ្ញៀវ​ក៏​ជា​ម្ហូប​ខ្មែរ​ដែល​ត្រូវ​បាន​រៀបចំ​យ៉ាង​យកចិត្ត​ទុកដាក់​ ​ដែល​ត្រូវ​បាន​ភ្ញៀវ​ទេសចរ​ណ​អន្តរជាតិ​ស្ងើចសរសើរ​ពី​រសជាតិ​របស់​ម្ហូប​ខ្មែរ​របស់​យើង​។​ ​ក្រៅពី​ការ​ទទួលទាន​អាហារ​នៅ​ទីនេះ​ ​ភ្ញៀវ​ទេសចរ​ណ​ក៏អាច​រីករាយ​ជាមួយ​សកម្ម​ភាព​ផ្សេង​ៗ​របស់​ភោជនីយដ្ឋាន​ដូចជា​ ​ការ​ជិះទូក​មើល​ថ្ញៃ​លិច​ ​ការ​ម៉ាស្សា​បាតជើង​នៅ​កណ្តាល​វាលស្រែ​ ​ការ​រៀន​ធ្វើ​ភេសជ្ជះ​ ​និង​ ​ការ​ជិះរទេះ​គោ​ជាដើម​។​ ​

​អ្វី​ពិសេស​បំផុត​នោះ​គឺ​ ​បុគ្គលិក​ដែល​ធ្វើការ​នៅ​ទីនោះ​សុទ្ធសឹងតែ​ជា​ជនជាតិ​ខ្មែរ​ដែល​រស់នៅ​ទីនោះ​ ​ដែល​ភ្ញៀវ​ទេសចរ​ណ​ដែល​បាន​ទៅ​ ​“​វីឡា​ច័ន្ទ​តារា​”​ ​ក៏បាន​រួម​ចំនែក​ក្នុង​ការ​ផ្តល់​ការងារ​ដល់​អ្នកភូមិ​ផង​ដែរ​។​ ​មិន​តែប៉ុណ្ណោះ​ ​ភោជនីយដ្ឋាន​ក៏បាន​បង្កើត​សាលារៀន​សម្រាប់​ក្មេង​ៗ​នៅ​ទីនោះ​ ​ឱ្យ​បាន​ទទួលការ​សិក្សា​ផង​ដែរ​។​ ​ទាំងនេះ​ហើយដែល​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​ណ​ ​រីករាយ​ក្នុង​ការ​ទៅ​លម្ហែ​កាយ​ ​និង​ទទួលទាន​អាហារ​នៅ​ទីនោះ​។​ ​ចង់​ដឹង​ថា​ ​ភោជនីយដ្ឋាន​ខ្មែរ​ដ៏​ប្រណីត​មួយ​នេះ​មាន​ ​ទិដ្ឋភាព​ស្រស់​ស្អាត​យ៉ាងណា​ ​សូម​អញ្ជើញ​ទស្សនា​រូបភាព​ខាងក្រោម​ទាំងអស់គ្នា​៖​

​អត្ថបទ​៖​ ​ណា​រ៉ូ​ត​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.