Connect with us

តោះ​ទៅ​មើល​ទេសភាព​ស្ទឹង​អា​តៃ​ម្តង​

ស្ទឹង​អា​តៃ​គឺជា​ឈ្មោះ​ប្រជាជន​នៅ​លើ​ជួរភ្នំ​ក្រវាញ​ហៅ​ ​តែ​ការពិត​ជា​បឹង​ធម្មជាតិ​ដ៏​ធំ​នៅ​លើ​ជួរភ្នំ​ក្រវាញ​ ​ស្ថិតនៅ​ ​ស្រុក​វាលវែង​ ​ខេត្តពោធិ៍សាត់​។​

ស្ទឹង​អា​តៃ​គឺជា​កន្លែង​ដែល​មាន​ទេសភាព​ដ៏​ត្រកាល​មួយ​ ​តាមផ្លូវ​ធ្វើដំណើរ​ដែល​ហ៊ុ​ព័ទ្ធ​ទៅ​ដោយ​ដើមឈើ​ ​និង​ ​ថ្ម​ភ្នំ​ធំៗ​ជាច្រើន​បាន​ញ៉ាំង​បរិយាកាស​ឱ្យ​កាន់តែ​ស្រស់ស្រាយ​ជាមួយនឹង​ខ្យល់​ធម្មជាតិ​នៅ​តាមផ្លូវ​ឡើង​ទៅ​ភ្នំ​សម្រាប់​គយគន់​ទេសភាព​ទាំងមូល​ពី​កំពូល​មក​។​

​មិន​ត្រឹមតែ​ប៉ុណ្ណោះ​នៅ​លើ​ភ្នំ​ក៏​មានផ្ទះ​សម្រាប់​ក្រុម​អ្នកទេសចរ​សម្រាកលំហែ​ ​និង​ ​ស្រស់ស្រូប​អាហារ​ពេលព្រឹក​គយគន់​ទេសភាព​ ​ស្តាប់​សម្លេង​បក្សាបក្សី​ច្រៀង​បំពេ​រ​ ​ជាមួយនឹង​សម្លេង​ទឹកធ្លាក់​។​ ​ដូចនេះ​លោកអ្នក​អាច​សាកល្បង​ទៅ​កំសាន្ត​ ​និង​ ​សម្រាកលំហែ​កាយ​នៅ​ទីនោះ​ជាមួយនឹង​គ្រួសារ​ ​មិត្តភក្តិ​ ​ឬ​ ​គូស្នេហ៍​បាន​៕​

 

អត្ថបទ​៖​ ​គង់​ ​ចាន់​ស្រី​នុច​

រូបភាព៖ ក្រុមទេសចរខ្មែរ-Khmer Tourist

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.