Connect with us

មូលហេតុ​ដែល​អ្នក​គួរតែ​ដើរលេង​បន្ទាប់ពី​រៀប​ចប់​ ​មុននឹង​ចូល​ធ្វើការ​

​ដើរលេង​៖​ ​យោង​ការសិក្សា​មួយ​បានឱ្យ​ដឹង​ថា​ ​និស្សិត​ដែល​បញ្ចប់​ការសិក្សា​ជាច្រើន​កំពុងតែ​ធ្វើដំណើរ​កម្សាន្ត​ ​មុន​ពេល​ដែល​ពួកគេ​ចូល​ធ្វើការ​។​ ​មូលហេតុ​ដែល​ធ្វើ​ឱ្យ​និស្សិត​ ​នាំគ្នា​ដំណើរ​កម្សាន្ត​មុន​ពេល​ចូល​ធ្វើការ​ក៏​ព្រោះតែ​៖​

​១​.​ ​អ្នក​នឹង​ស្គាល់​ខ្លួនឯង​
​ដំណើរ​កម្សាន្ត​នឹង​ធ្វើ​ឱ្យ​អ្នក​ស្គាល់​ពី​ខ្លួនឯង​កាន់តែ​ច្បាស់​ដោយសារតែ​ ​ការ​ធ្វើដំណើរ​កម្សាន្ត​នឹង​ធ្វើ​ឱ្យ​អ្នកមាន​ពេលវេលា​សម្រាប់​សិក្សា​ពី​ចំ​នង់​ចំណូលចិត្ត​របស់​អ្នក​។​



​២​.​ ​ការ​ធ្វើដំណើរ​កម្សាន្ត​អាច​ជួយ​ឱ្យ​អ្នកមាន​ឱកាស​ទទួល​បានការ​ងារ​ធ្វើ​ខ្ពស់​
​និយោជក​ភាគច្រើន​និយាយ​ថា​ ​បើ​មាន​និយោជិក​ពីរ​នាក់​មាន​សមត្ថភាព​ដូច​គា្ន​ ​តែម្នាក់​ធ្លាប់​បាន​ធ្វើដំណើរ​កម្សាន្ត​ក្រៅប្រទេស​ច្រើន​ ​គេ​នឹង​ផ្តល់​ការងារ​ឱ្យ​អ្នក​ដែល​ធ្លាប់​បាន​ធ្វើដំណើរ​កម្សាន្ត​ក្រៅប្រទេស​ច្រើនជាង​ ​ព្រោះ​ពួកគេ​ធ្លាប់​បាន​ឆ្លងកាត់​អ្វី​ដែ​លប្លែ​កៗ​ ​និង​ជួប​មនុស្សជា​ច្រើន​។​



​៣​.​ ​អ្នក​អាច​រក​ឃើញ​ចំណង់​ចំណូលចិត្ត​ក្នុង​ជីវិត​របស់​អ្នក​
​ពេលខ្លះ​អ្នក​នឹង​មិនដឹង​អំពី​ចំណង់​ចំណូលចិត្ត​ក្នុង​ជីវិត​របស់​អ្នក​ទេ​បន្ទាប់ពី​បញ្ចប់​ការសិក្សា​រួច​ ​តែ​ដំណើរ​កម្សាន្ត​ធ្វើ​ឱ្យ​អ្នក​ជួប​នូវ​អ្វី​ថ្មី​ៗ​ ​ដែល​អាច​ជា​ចំណង់​ចំណូលចិត្ត​របស់​អ្នក​។​



​៤​.​ ​អ្នក​នឹង​ទទួល​បាន​ទស្សនវិស័យ​
​នៅពេល​ដែល​អ្នកធ្វើ​ដំណើរ​កម្សាន្ត​ ​អ្នក​នឹង​ទទួល​បាន​ទស្សនវិស័យ​ថ្មី​ ​និង​ការយល់ឃើញ​ខុសគ្នា​របស់​ប្រជាជន​នៅ​តាម​ប្រទេស​ខុស​ៗ​គ្នា​ ​ដែល​ធ្វើ​ឱ្យ​ការ​គិត​របស់​អ្នក​កាន់តែ​ទូលំទូលាយ​ជាង​មុន​។​



​៥​.​ ​អ្នក​នឹង​រៀន​អំពី​ភាព​ឯករាជ្យ​
​នៅពេល​ដែល​អ្នកធ្វើ​ដំណើរ​កម្សាន្ត​ ​អ្នក​នឹង​រៀន​អំពី​ឯករាជ្យ​ភាព​ ​ដែល​នឹង​ធ្វើ​ឱ្យ​អ្នកមាន​ភាព​ម្ចាស់ការ​លើ​ខ្លួនឯង​ ​នៅពេល​ដែល​អ្នក​ចេញ​ធ្វើការ​។​

អត្ថបទ៖ ណារ៉ូត

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.