Connect with us

វេបសាយបរទេសលើក១២ចំណុច ដែលទេសចរគួរមកកម្សាន្តនៅកម្ពុជា ជាងទៅថៃ

បរទេស៖ វេបសាយសម្រាប់អ្នកចូលចិត្តដំណើរកម្សាន្ត Culture Trip បានចុះផ្សាយថា ស្របពេលដែលប្រទេសថៃ ទទួលភ្ញៀវទេសចរបរទេសបានច្រើនជាងកម្ពុជាក្ដី ក៏កម្ពុជា មានចំណុចជាច្រើន ដែលភ្ញៀវទេសចរគួរតែដឹង និងជ្រើសរើសជាគោលដៅទេសចរណ៍ ជាជាងទៅកម្សាន្តនៅប្រទេសថៃ។ ចំណុចទាំងនោះមានដូចខាងក្រោម៖

១- ប្រជាជនមានភាពរាក់ទាក់។

២- ម្ហូបអាហារ ភេសជ្ជៈ អាហារតាមផ្លូវ និងការស្នាក់នៅ មានតម្លៃថោក ខណៈតម្លៃនៅប្រទេសថៃ កំពុងកើនឡើងជាមួយកំណើនឧស្សាហកម្មទេសចរណ៍។

៣- កម្ពុជា មានតំបន់ទេសចរណ៍ជាច្រើន នៅទូទាំងប្រទេស។

៤- តំបន់ទេសចរណ៍ សម្រាប់អ្នកដែលចង់ទទួលបានបរិយាកាសស្ងប់ស្ងាត់ ជាពិសេសរមណីយដ្ឋាននៅតាម កោះ ភ្នំ និងព្រៃឈើ ជាដើម។

៥- អ្នកទេសចរ ទទួលបានទិដ្ឋាការស្នាក់នៅបានរយៈពេលយូរជាង។

៦- Wifi មានល្បឿនលឿន និងមានស្ទើរគ្រប់ភោជនីយដ្ឋាន និងហាងកាហ្វេ ដែលបង្កភាពងាយស្រួលក្នុងការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមផ្សេងៗ។

៧- ប្រាសាទអង្គរវត្ត ជាសំណង់ប្រវត្តិសាស្ត្រដែលភ្ញៀវទេសចរ គ្រប់ៗរូបចង់ស្គាល់ និងមកទស្សនា។

 

៨- ប្រជាពលរដ្ឋខ្មែរ និយាយភាសាអង់គ្លេស បានប្រសើរជាង ប្រជាពលរដ្ឋថៃ។

៩- ងាយស្រួលក្នុងការតថ្លៃទំនិញផ្សេងៗ។

១០- ទស្សនីយភាពប្លែកៗ ដែលគេមិនធ្លាប់ឃើញ។

១១- ការធ្វើដំណើរកម្សាន្ត មានលក្ខណៈបែបផ្សងព្រេង ដែលជាចំណង់ចំណូលចិត្តរបស់ទេសចរបរទេស។

១២- ទីតាំងដែលធ្វើឱ្យអ្នកទេសចរ ដក់ជាប់ក្នុងអារម្មណ៍ មិនអាចបំភ្លេចបាន៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.