Connect with us

​ហេតុផល​ដែល​អ្នក​មិន​គួរ​ប្រើ​ខ្សែ​សាក​ថ្ម​នៅ​ព្រលា​នយន្ត​ហោះ​

​គ្រឿង​អេ​ឡិក​ត្រូ​និក​គឺជា​រឿង​សំខាន់​បំផុត​សម្រាប់​មនុស្ស​ដោយសារ​បច្ចេកវិជ្ជា​កាន់តែ​ទំនើប​ ​ដូចនេះ​ទំនាក់ទំនង​ ​និង​ ​ការងារ​គឺ​ត្រូវការ​ទូរសព្ទ​ ​ឬ​ ​Laptop​ ​ជាចាំបាច់​ ​ដូចនេះ​អ្នក​ត្រូវ​មានការ​ប្រុងប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់​បំផុត​ ​ចៀសវាង​មានការ​លួច​ទិន្នន័យ​របស់​អ្នក​ពី​ក្រុម​ ​Hackers​។​ ​

ជាពិសេស​នៅពេល​ដែល​អ្នកធ្វើ​ដំណើរ​កំសាន្ត​ទៅក្រៅ​ប្រទេស​ ​អ្នក​ត្រូវ​ប្រាកដ​ថា​អ្នក​បាន​ត្រៀម​ ​Power​ ​Bank​ ​ឬ​ ​ខ្សែ​សាក​ផ្ទាល់ខ្លួន​ជៀសវាង​ប្រើ​ខ្សែ​សាក​សាធារណៈ​ដូចជា​នៅ​ព្រលា​នយន្ត​ហោះ​ជាដើម​ ​ឬ​ ​បើ​ទោះជា​ខ្សែ​សាក​នោះ​ជា​របស់​អ្នកដំណើរ​ដែលគេ​ភ្លេច​ក៏ដោយ​ក៏​មិន​គួរ​ប៉ះពាល់​ដែរ​។​ ​

យើង​សង្កេតឃើញ​ថា​ ​មាន​អ្នកដំណើរ​មិន​តិច​ទេ​ដែល​បាន​ឈរ​សាក​ថ្ម​ទូរសព្ទ​ទាំង​ដែល​ពួកគេ​មិនបាន​ដឹង​ឡើយ​ថា​ ​ខ្សែ​សាក​ថ្ម​ទាំងនោះ​មិន​មាន​សុវត្ថិភាព​ឡើយ​ ​ដោយ​វា​អាច​នឹង​មាន​ពួ​ក​ឧក្រិដ​ជន​តំឡើង​មេរោគ​នៅក្នុង​ទូរសព្ទ​លោកអ្នក​ ​ឬ​ ​ទាញ​យក​ទិន្នន័យ​របស់​អ្នក​បាន​តាមរយៈ​ខ្សែ​សាក​ថ្ម​ទាំងនោះ​។​ ​ដូចនេះ​ប្រសិនបើ​ទូរសព្ទ​ ​ឬ​ ​កុំព្យូទ័រ​របស់​អ្នក​អស់​ថ្ម​ ​អ្នក​គួរ​ប្រើ​ខ្សែ​សាក​របស់​ខ្លួនឯង​ ​ជៀសវាង​ប្រើប្រាស់​របស់​សា​ធា​រៈ​ជាដាច់ខាត​៕​

​កែសម្រួល​៖​ ​គង់​ ​ចាន់​ស្រី​នុច​

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.