Connect with us

Apple​ ​ចេញ​កុំព្យូទ័រ​ស៊េរី​ថ្មី​ ​តម្លៃថោក​បំផុត​ជាង​ ​១ម៉ឺន​ដុល្លារ​

​អាមេរិក​៖​ ​ក្រុមហ៊ុន​ ​Apple​ ​បាន​បង្ហាញ​ជា​ផ្លូវការ​កុំព្យូទ័រ​ ​Mac​ ​Pro​ ​ដែល​មានតម្លៃ​ថ្លៃ​បំផុត​ ​មិនធ្លាប់​មាន​របស់​ក្រុមហ៊ុន​មួយ​នេះ​ ​ក្នុង​កម្មវិធី​ ​WWDC​ ​នៅ​សហរដ្ឋអាមេរិក​ ​កាលពី​ថ្ងៃទី៣​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​។​

Mac​ ​Pro​ ​មានតម្លៃ​ចាប់ផ្ដើម​ ​ពី​ ​៥៩៩៩​ ​ដុល្លារ​អាមេរិក​ ​សម្រាប់​ជា​ ​Entry​-​Level​ ​ដោយ​បំពាក់​ ​Eight​-​core​ ​Xeon​ ​processor​ ​អម​ដោយ​ ​RAM​ ​ទំហំ​ ​៣២​ ​GB​,​ ​ក្រាហ្វិក​កាត​ប្រភេទ​ ​Radeon​ ​Pro​ ​580X​ ​និង​អង្គ​ផ្ទុក​ទិន្នន័យ​ ​២៥៦GB​ ​SSD​ ​។​ ​Apple​ ​ក៏បាន​ប្រកាស​ចេញ​ ​អេក្រង់​ ​Monitor​ ​ផង​ដែរ​ ​ដែល​មានតម្លៃ​ ​៤៩៩៩​ ​ដុល្លារ​អាមេរិក​ ​ដោយ​ ​Apple​ ​ហៅថា​ ​Pro​ ​Display​ ​XDR​ ​។​ ​ក្រុមហ៊ុន​នេះ​ ​នឹង​ដាក់​លក់​ដោយឡែក​ចំពោះ​ ​Monitor​ ​នេះ​ ​ខណៈ​ជើង​ទម្រ​របស់​វា​ ​ត្រូវ​បាន​លក់ដាច់​ដោយឡែក​ផង​ដែរ​ ​ដោយមាន​តម្លៃ​ ​៩៩៩​ ​ដុល្លារ​អាមេរិក​។​ ​Apple​ ​បាន​អះអាង​ថា​ ​អេក្រង់​ ​Monitor​ ​របស់​ខ្លួន​ ​មាន​ភាព​ភ្លឺច្បាស់​ ​១០០០​ ​Nits​ ​ជាមួយ​ប្រព័ន្ធ​បញ្ចុះ​កម្ដៅ​ ​Cooling​ ​System​ ​។​ ​កម្រិត​ច្បាស់​ ​មាន​រហូតដល់​ ​6K​។​

​យោង​តាម​វេ​ប​សាយ​ ​The​ ​Verge​ ​បាន​ប៉ាន់ស្មាន​ថា​ ​Mac​ ​Pro​ ​ដែល​មាន​សមត្ថភាព​ខ្ពស់​បំផុត​ ​Top​-​specs​ ​អាច​មានតម្លៃ​រហូតដល់​ជាង​ ​៣៥ម៉ឺន​ដុល្លារ​អាមេរិក​ ​ឯណោះ​។​

​Apple​ ​គ្រោង​ចេញ​លក់​ ​Mac​ ​Pro​ ​និង​ ​Pro​ ​Display​ ​XDR​ ​នៅ​ចុងឆ្នាំ២០១៩នេះ​៕​

​ប្រភព​៖​ ​Cnet​

​ប្រែ​សម្រួល​៖​ ​ចាន់​ ​សោភ័ណ្ឌ​លាភ​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.