Connect with us

ញ៉ាំ​តែ​បៃតង​ ​Matcha​ ​មិន​ត្រឹម​ជំនួយ​កម្លាំង​ ​ថែមទាំង​បង្កើន​ស្មារតី​

​មួយ​សាកល​វិទ្យាល័យ​នៅ​អង់គ្លេស​ ​និង​វិទ្យា​សា្ថន​ស្រាវ​ជ្រា​វនៅហូ​ឡង់​ ​បាន​បង្ហាញថា​ ​តែ​ ​Matcha​ ​(​តែ​បៃតង​ ​ឆុង​ពី​ម្សៅ​ស្លឹក​តែ​បៃតង​)​ ​មានគុណ​ប្រយោជន៍​ច្រើន​ ​ពិសេស​ល្អ​សម្រាប់​អ្នកធ្វើ​ក្រៅពី​កាហ្វេ​ ​តែ​ ​ជា​ភេសជ្ជៈ​ទីពីរ​ក្នុង​ជម្រើស​យុវវ័យ​សម័យកាល​នេះ​។​ ​ឥឡូវនេះ​ ​ការស្រាវជ្រាវ​រួមគ្នា​ការ​។​

​លទ្ធផល​ការស្រាវជ្រាវ​រួមគ្នា​រវាង​វិទ្យាស្ថាន​ស្រាវជ្រាវ​ចំណីអាហារ​ ​និង​សុខភាព​ ​Vlaardingen​ ​ប្រទេស​ហូ​ឡង់​ ​និង​សាកល​វិ​ក​ទ្យាល័យ​ ​Oxford​ ​នៃ​ចក្រភព​អង់គ្លេស​ ​បង្ហាញថា​ ​តែ​បៃតង​ ​Matcha​ ​ផ្តល់​នូវ​សារធាតុ​ជំរុញ​កម្លាំង​ទាប​ជាង​កាហ្វេ​ ​ប៉ុន្តែ​ក្នុង​តែ​ ​Matcha​ ​ផ្តល់​នូវ​សមាសធាតុ​គីមី​ល្អ​ ​Flavonoid​ ​និង​ ​L​-​Theanine​ ​ល្អ​សម្រាប់​ឲ្យ​កោសិកា​ខួរក្បាល​បញ្ចេញ​អ័រម៉ូន​ ​សេ​រ៉ូ​តូ​នីន​ ​GABA​ ​និង​ ​Dophamine​ ​សុទ្ធសឹងតែ​ធ្វើឲ្យ​អារម្មណ៍​យកចិត្ត​ទុកដាក់​បាន​ល្អ​ ​និង​បង្ក​ភាព​ស្រស់ស្រាយ​ ​។​



​នៅក្នុង​ព្រឹត្តិបត្រ​ស្រាវជ្រាវ​រួមគ្នា​ខាងលើ​ ​បាន​បញ្ជាក់​ថា​ ​សារធាតុ​ ​L​-​Theanine​ ​ជួយ​បន្ថយ​ជាពិសេស​ទៅលើ​បញ្ហា​ស្រ្​តេស​ ​និង​អន្ទះអន្ទែង​ ​ដោយ​វា​បាន​ជំរុញ​ឲ្យ​មាន​អារម្មណ៍​ធូរស្បើយ​ ​(​សម្រាក​)​ ​ប៉ុន្តែ​ពុំមែន​ធ្វើឲ្យ​ងងុយគេង​ទេ​។​ ​ហើយ​សារធាតុ​នេះ​សម្បូរ​ក្នុង​តែ​បៃតង​ ​Matcha​ ​នេះឯង​។​
​ផ្អែក​តាម​ប្រភព​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​នៃ​ប្រទេស​ហូ​ឡង់​ខាងលើ​ ​តែ​បៃតង​ ​Matcha​ ​សម្បូរទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ ​ដែល​ជា​គុណប្រយោជន៍​ ​ហើយ​អ្វី​ដែល​ពិសេស​ទៅទៀត​នោះ​ ​គឺ​សារធាតុ​ ​L​-​Theanine​ ​ដែល​សមាសធាតុ​នេះ​ ​នៅពេល​ផ្សំ​ជាមួយ​ជាតិកា​ហ្វេ​អ៊ី​ន​ ​វា​នឹង​ក្លាយជា​សារធាតុ​កាន់តែ​ល្អ​សម្រាប់​ខួរក្បាល​ជំរុញ​មុខងារ​ចងចាំ​ ​និង​គិត​វិនិច្ឆ័យ​ ​(​Cognitive​ ​Function​)​ ​ដូច្នេះ​វា​កាន់តែ​ល្អ​សម្រាប់​អ្នក​បំពេញ​ការ​ងារ​ផ្សេង​ៗ​ ​ដោយ​ប្រើ​ខួរក្បាល​៕​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.