Connect with us

តើ​កា​តា​ ​ឬ​ ​ជប៉ុន​អាច​ដណ្តើម​បាន​ពាន​ ​Copa​ ​America​ ​2019​ ​ដែរ​ឬ​ទេ​?​

កា​តា​ ​បាន​ផ្តួលជប៉ុន​ក្នុង​លទ្ធផល​ ​៣ទល់នឹង​ ​១​ ​នៅ​ឯ​ការប្រកួត​ ​Asian​ ​Cup​ ​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពីដើម​ឆ្នាំ២០១៩​ ​ហើយ​ក្រុម​ទាំងពីរ​ក៏​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​ប្រកួត​ ​Copa​ ​America​ ​ផង​ដែរ​។​

​តើ​ក្រុម​ទាំងពីរ​ធ្លាប់​បាន​លេង​ក្នុង​ពាន​នេះ​ពីមុន​មក​ទេ​?​ ​

សម្រាប់​កា​តា​គឺ​មិនដែល​ចូលរួម​នោះ​ទេ​ ​ហើយ​ពេលនេះ​គឺជា​ឱកាសល្អ​សម្រាប់​ក្រុមជម្រើសជាតិ​របស់​ខ្លួន​ ​ក្នុង​ការ​មានឱកាស​ប្រកួត​ជាមួយ​ក្រុម​ខ្លាំង​ៗ​នៅ​ទ្វីបអាមេរិក​ខាងត្បូង​ ​។​ ​ចំនែក​ជប៉ុន​វិញ​ ​គឺ​ធ្លាប់​បាន​ចូលរួម​ប្រកួតប្រជែង​ម្តង​ ​កាលពី​ឆ្នាំ១៩៩៩​ ​ប៉ុន្តែ​បាន​ត្រឹម​ជា​ក្រុម​បាត​តារាង​ប្រចាំ​ពូល​តែប៉ុណ្ណោះ​ ​ដែល​កាលនោះ​ ​ប្រេស៊ីល​គឺជា​ជើងឯក​។​

​តើ​ក្រុមជម្រើសជាតិ​ណាខ្លះ​ដែល​កា​តា​ ​និង​ជប៉ុន​ត្រូវ​ជួប​?​

​កា​តា​ ​គឺ​កំពុងតែ​រៀបចំ​ក្រុមជម្រើសជាតិ​របស់​គេ​បាន​យ៉ាង​ល្អ​ ​ដើម្បី​ត្រៀមខ្លួន​ប្រកួត​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​ ​World​ ​Cup​ ​2022​ ​ដូចនេះ​វា​នឹងអាច​ក្លាយជា​ការប្រកួត​មួយ​ដ៏​ល្អមើល​ ​នៅពេល​កា​តា​នឹង​ប្រកួត​ជាមួយ​ក្រុមជម្រើសជាតិ​របស់​ ​Lionel​ ​Messi​ ​។​ ​កា​តា​ក៏​ត្រូវ​ជួប​ជាមួយ​ ​កូឡុំប៊ី​ ​និង​ប៉ារ៉ាហ្គាយ​ ​ផង​ដែរ​ ​ក្នុង​ពូល​ ​B​ ​។​ ​ចំនែក​ប្រទេស​ជប៉ុន​គឺ​ស្ថិតនៅ​ក្នុង​ពូល​ ​C​ ​ជាមួយ​ ​អ៊ុយ​រូហ្គាយ​ ​ឈីលី​និង​អេក្វាឌ័រ​។​

​៥ប្រកួត​ចុងក្រោយ​របស់​កា​តា​ ​គឺ​ចាញ់​តែ​ ​១ប្រកួត​ប៉ុណ្ណោះ​ ​៖​

  • កា​តា​ ​ឈ្នះ​ ​អ៊ីរ៉ាក់​ ​១ទល់នឹង​ ​០​
  • កា​តា​ ​ឈ្នះ​ ​កូរ៉េ​ខាងត្បូង​ ​១ទល់នឹង​ ​០​
  • កា​តា​ ​ឈ្នះ​ ​អារ៉ាប់រួម​ ​៤ទល់នឹង​ ​០​
  • កា​តា​ ​ឈ្នះ​ ​ជប៉ុន​ ​៣ទល់នឹង​ ​១​ ​(​វគ្គ​ផ្តាច់ព្រ័ត្រ​ ​AFC​ ​Asian​ ​Cup​)​
  • កា​តា​ ​ចាញ់​ ​ប្រេស៊ីល​ ​២ទល់នឹង​ ​០​ ​។​

​ចំនែក​ ​៥ប្រកួត​ចុងក្រោយ​របស់​ជប៉ុន​ ​៖​

  • ​ជប៉ុន​ ​ចាញ់​ ​កា​តា​ ​៣ទល់នឹង​ ​១​
  • ជប៉ុន​ ​ចាញ់​ ​កូឡុំប៊ី​ ​១ទល់នឹង​ ​០​
  • ជប៉ុន​ ​ឈ្នះ​ ​ប៊ូលី​វី​ ​១ទល់នឹង​ ​០​
  • ជប៉ុន​ ​ស្មើ​ជាមួយ​ ​ទ្រី​នី​ដាដ​ ​និង​តូបាហ្គោ​ ​០ទល់នឹង​ ​០​
  • ជប៉ុន​ ​ឈ្នះ​ ​អែ​ល​សា​វ៉ា​ឌ័រ​ ​២ទល់នឹង​ ​០​ ​

​សម្រាប់​ប្រិយមិត្ត​ ​MyTV​ ​Plus​ ​យល់​យ៉ាងណា​ដែរ​?​ ​តើ​ប្រិយមិត្ត​គិតថា​ ​ក្រុម​ជើងខ្លាំង​របស់​ទ្វីបអាស៊ី​ទាំងពីរ​នឹង​ទទួល​បាន​លទ្ធផល​ល្អ​ដែរ​ឬទេ​សម្រាប់​ការប្រកួត​ ​Copa​ ​America​ ​2019​ ​នេះ​?​

​សូម​បញ្ជាក់​ផង​ដែរ​ថា​ក្រុមហ៊ុន​ ​CBS​ ​ដែល​មាន​ស្ថានីយ​ទូរទស្សន៍​ ​CTN​ ​TV​,​ ​MyTV​,​ ​CNC​ ​នឹង​ធ្វើការ​ផ្សាយបន្តផ្ទាល់​គ្រប់ការ​ប្រកួត​ទាំងអស់​ ​ចាប់ពី​ថ្ងៃទី១៥​ ​ខែមិថុនា​ ​រហូតដល់​ថ្ងៃទី០៨​ ​ខែកក្កដា​ ​ឆ្នាំ២០១៩​៕​

​អត្ថបទ​ ​៖​ ​លីន​ ​រតនា​

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.