Connect with us

ក្រុម​ឈ្នះ​ជើងឯក​ ​CONMEBOL​ ​Copa​ ​America​ ​ច្រើនជាង​គេ​ ​គឺ​មិនមែន​ប្រេស៊ីល​ ​និង​អាហ្សង់ទីន​ទេ​ ​ប៉ុន្តែ​ជា​.​.​.​

​គ្រ​​ប់​គ្នា​ល្បី​ថា​ ​ប្រេស៊ីល​ ​និង​អាហ្សង់ទីន​ ​ជា​ជើងខ្លាំង​ផ្នែក​បាល់ទាត់​ប្រចាំ​ទ្វីបអាមេរិក​ខាងត្បូង​ ​ប៉ុន្តែ​ចាប់តាំងពី​ពានរង្វាន់​នេះ​ចាប់ផ្តើម​មក​ ​ក្រុមជម្រើសជាតិ​ដែល​ទទួល​បាន​ជើងឯក​ច្រើនជាង​គេ​ ​គឺ​មិនមែន​ក្រុម​ទាំងពីរ​នេះ​ទេ​ ​នោះ​គឺ​ក្រុមជម្រើសជាតិ​អ៊ុយ​រ៉ា​ហ្គាយ​ ​។​

​ពានរង្វាន់​មួយ​នេះ​ ​ចាប់ផ្តើម​ដំបូង​នៅ​ឆ្នាំ​ ​១៩១៦​ ​ដែល​កាលនោះ​គឺ​ប្រព្រឹត្តិ​ឡើង​ក្នុង​ប្រទេស​អាហ្សង់ទីន​ ​។​ ​មកទល់​សព្វថ្ងៃ​ ​ការប្រកួត​ពានរង្វាន់​ប្រចាំ​ទ្វីបអាមេរិក​ខាងត្បូង​មួយ​នេះ​ ​គឺ​ប្រារព្ធ​បាន​ចំនួន​ ​៤៥​ ​លើក​មក​ហើយ​ ​។​ ​​ក្រុមជម្រើសជាតិ​ដែល​ទទួល​បាន​ពានរង្វាន់​ច្រើនជាង​គេ​ ​៖​

  1. ​អ៊ុយ​រ៉ា​ហ្គាយ​ ​ចំនួន​ ​១៥ដង​
  2. អាហ្សង់ទីន​ ​ចំនួន​ ​១៤ដង​
  3. ​ប្រេស៊ីល​ ​ចំនួន​ ​៨ដង​
  4. ​ប៉ារ៉ាហ្គាយ​ ​ចំនួន​ ​២ដង​
  5. ឈីលី​ ​ចំនួន​ ​២ដង​
  6. ​ប៉េ​រ៉ូ​ ​ចំនួន​ ​២ដង​
  7. ​កូឡុំប៊ី​ ​ចំនួន​ ​១ដង​
  8. ​ប៊ូលី​វី​ ​ចំនួន​ ​១ដង​ ​

​ក្រុមហ៊ុន​ ​CBS​ ​ដែល​មាន​ស្ថានីយ​ទូរទស្សន៍​ ​CTN​ ​TV​,​ ​MyTV​,​ ​CNC​ ​ពិតជា​មាន​សេចក្តី​សោមនស្ស​ជា​ខ្លាំង​ ​ក្នុង​ការ​ទទួល​បាន​សិទ្ធ​ផ្សាយបន្តផ្ទាល់​ផ្តាច់​មុខ​គ្រប់ការ​ប្រកួត​ទាំងអស់​ ​ក្នុង​ពានរង្វាន់​បាល់ទាត់​ប្រចាំ​ទ្វីបអាមេរិក​ខាងត្បូង​ ​ជូន​ប្រិយមិត្ត​ទស្សនា​ ​៕​

​អត្ថបទ​ ​៖​ ​លីន​ ​រតនា​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.