Connect with us

តោះ​ ​ទៅ​ស្គាល់​អាជ្ញា​កណ្តាល​កាត់សេចក្តី​ការប្រកួត​បើកឆាក​ ​CONMEBBOL​ ​Copa​ ​America​ ​ចុង​សប្តាហ៍​នេះ​

​នៅ​ព្រឹកព្រលឹម​ថ្ងៃសៅរ៍​ ​ទី១៥​ ​ខែមិថុនា​នេះ​ ​ការប្រកួត​បើកឆាក​ក្នុង​ពានរង្វាន់​ ​Copa​ ​America​ ​រវាង​ក្រុម​ម្ចាស់ផ្ទះ​ ​ប្រេស៊ីល​ ​ជា​មួយ​ប៊ូលី​វី​ ​ម៉ោង​ ​៧​:​៣០នាទី​ ​នឹង​មានការ​ផ្សាយបន្តផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​ ​CTN​ ​និង​ ​MYTV​ ​។​

​នៅពេល​នេះ​ ​MyTV​ ​Plus​ ​សូម​ណែ​នាំ​ត្រួស​ៗ​ពី​អាជ្ញា​កណ្តាល​ដែល​នឹង​ចូលខ្លួន​មក​កាត់សេចក្តី​ក្នុង​ការប្រកួត​ដំបូង​នេះ​ ​គឺ​លោក​ ​Nestor​ ​Pitana​ ​។​ ​លោក​កើត​នៅ​ថ្ងៃទី១៧​ ​ខែមិថុនា​ ​ឆ្នាំ១៩៧៥​ ​និង​មាន​សញ្ជាតិ​ ​អាហ្សង់ទីន​ ​។​ ​លោក​ធ្លាប់​បាន​ឆ្លងកាត់​ការ​កាត់សេចក្តី​ក្នុង​ការ​ប្រកួត​ធំៗ​ជាច្រើន​ដូចជា​ ​ពានរង្វាន់​បាល់ទាត់​ពិភពលោក​ ​ឆ្នាំ២០១៤​,​ ​ពានរង្វាន់​ប្រចាំ​ទ្វីបអាមេរិក​ខាងត្បូង​ ​ឆ្នាំ២០១៥​ ​និង​ពានរង្វាន់​បាល់ទាត់​ពិភពលោក​ ​ឆ្នាំ២០១៨​ ​ជាដើម​។​

​លើស​ពីនេះ​ទៀត​នោះ​ ​លោក​គឺជា​អ្នក​កាត់សេចក្តី​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ ​ពានរង្វាន់​ពិភពលោក​នៅ​ប្រទេស​រុស្ស៊ី​រវាង​ ​ក្រុមជម្រើសជាតិ​បារាំង​ ​និង​ក្រុមជម្រើសជាតិ​ក្រូអាត​ ​ផង​ដែរ​។​ ​

​លោក​បាន​ក្លាយជា​អាជ្ញា​កណ្តាល​អាហ្សង់ទីន​ទី២​ ​ដែល​ទទួលបន្ទុក​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ ​World​ ​Cup​ ​ក្រោយពី​លោក​ ​Horacio​ ​Elizondo​ ​ដែល​បាន​ធ្វើ​កាលពី​ឆ្នាំ២០១៦​ ​៕​

​អត្ថបទ​ ​៖​ ​លីន​ ​រតនា​

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.