Connect with us

ទម្លាប់​ញ៉ាំ​ឆ្អែត​ភ្លាម​ ​ទម្រេត​ខ្លួន​គេង​ភ្លាម​ ​គ្រោះថ្នាក់​បំផុត​

​ញ៉ាំ​អាហារ​ត្រឹមត្រូវ​ ​ធ្វើឲ្យ​សុខភាព​ល្អ​។​ ​គ្នាយើង​មួយចំនួន​ ​មានទម្លាប់​អាក្រក់​ ​ញ៉ាំ​ភ្លាម​ ​ចូល​ទម្រេត​ខ្លួន​ចុច​មើល​ទូរសព្ទ​ ​ឬ​គេង​ភ្លាម​ ​ទាំង​មិន​ខ្វល់​ថា​ ​អាច​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព​។​ ​“​Hello​ ​គ្រូពេទ្យ​”​ ​នឹង​ប្រាប់​គ្នាយើង​ឱ្យ​ដឹង​ខ្លះ​ៗ​ ​ពាក់ព័ន្ធ​ទម្លាប់​ញ៉ាំ​ឆ្អែត​ភ្លាម​ ​គេង​ភ្លាម​ ​ប៉ះពាល់​អ្វីខ្លះ​ដល់​សុខភាព​។​

​១​-​ ​ញ៉ាំ​ឆ្អែត​ភ្លាម​ ​គេង​ភ្លាម​ ​ប៉ះពាល់​ដល់​សុខភាព​មែនទេ​?​
​ចម្លើយ​ ​គឺ​ពិតមែន​ ​ព្រោះថា​ ​អាហារ​យើង​ញ៉ាំ​ទៅ​ ​អាច​រំលាយ​បាន​ល្អ​ ​នៅពេល​យើង​អង្គុយ​ត្រង់​ខ្លួន​ប៉ុណ្ណោះ​។​ ​គួរតែ​ទម្រេត​ខ្លួន​គេង​ ​២​ ​ម៉ោង​ ​បន្ទាប់ពី​ញ៉ាំ​រួច​ ​ហើយ​ការ​ទម្រេត​ខ្លួន​គេង​ភ្លាម​ៗ​បន្ទាប់ពី​ញ៉ាំ​ ​នឹង​ធ្វើ​ឱ្យ​អាហារ​មិន​រំលាយ​ល្អ​ ​ខណៈ​ទម្លាប់​បែបនេះ​ ​ធ្វើ​ឱ្យ​មាន​បញ្ហា​សុខភាព​មួយចំនួន​ដូចជា​៖​
​–​ ​បញ្ហា​ចាល់​ជាតិ​អាស៊ីដ​៖​ ​បំពង់អាហារ​ ​(​Esophagus​)​ ​ដែល​ជា​បំពង់​មួយ​ភ្ជាប់​ពី​មាត់​ទៅ​ក្រពះ​ ​មាន​សន្ទះ​បិទ​ ​(​Valve​)​ ​សម្រាប់​ការពារ​អាហារ​កុំឱ្យ​ច្រាល​ឡើង​ចេញពី​ប្រព័ន្ធ​រំលាយអាហារ​បាន​។​ ​នៅពេល​យើង​គេង​ ​បន្ទាប់ពី​ញ៉ាំ​អាហារ​រួច​ ​សន្ទះ​បិទ​នោះ​ ​នឹង​ពិបាក​រក្សា​អាហារ​ឱ្យ​នៅតែ​ក្នុង​ប្រព័ន្ធ​រំលាយអាហារ​ ​ក៏​ជា​មូលហេតុ​ពេល​ក្រពះ​យើង​ពេញ​ខ្លាំង​ ​ធ្វើ​ឱ្យ​ច្រាល​អាស៊ីដ​ឡើង​មក​លើ​បាន​។​
​–​ ​ក្រហាយ​ទ្រូង​៖​ ​ក្រហាយ​ទ្រូង​ ​ជា​ស្ថានភាព​មួយ​ដែល​ក្រពះ​មាន​ជាតិ​អាស៊ីដ​ច្រើនលើស​កម្រិត​។​ ​អាស៊ីដ​ទាំងនោះ​ ​នឹង​ច្រាល​ឡើង​ពី​ក្រពះ​ទៅដល់​បំពង់ក​ ​នាំ​ឱ្យ​មាន​អារម្មណ៍​ដូច​ក្រហាយ​ទ្រូង​ ​ឬ​ពេលខ្លះ​ ​នៅត្រង់​បំពង់ក​ ​ហើយ​បញ្ហា​ទាំងអស់​នេះ​ ​ច្រើន​មាន​ជាមួយ​អាការៈ​ភើ​ ​និង​ជូរ​ក្នុង​មាត់​។​
​–​ ​ឡើង​ទម្ងន់​៖​ ​បញ្ហា​មួយ​នេះ​ ​បណ្ដាលមកពី​ញ៉ាំ​អាហារ​ ​ហើយ​គេង​ភ្លាម​នៅពេល​យប់​។​ ​ញ៉ាំ​អាហារ​យឺត​នៅពេល​យប់​ ​ក៏​មាន​គ្រោះថ្នាក់​ផ្សេងទៀត​ដែរ​ ​រួមមាន​ ​សមត្ថភាព​ធ្វើការ​វិនិច្ឆ័យ​ខ្សោយ​ ​ខួរក្បាល​ចុះ​ខ្សោយ​ ​ជាង​ធ្វើការ​ហត់នឿយ​ទៅទៀត​។​ ​ពេល​យើង​ឃ្លាន​កណ្ដាលយប់​ ​ការ​ធ្វើម្ហូប​ញ៉ាំ​មិន​អាច​ទៅរួច​ទេ​ ​យើង​នឹង​ជ្រើស​ការ​ញ៉ាំ​ការ៉េម​ ​ភី​ហ្សា​ ​ឬ​របស់សេស​សល់​ក្នុង​ទូទឹកកក​មិនខាន​ ​ដែល​នេះ​ជា​ការសម្រេច​ចិត្ត​ខុស​ ​មានន័យថា​ ​យើង​នឹង​មិន​មាន​ពេល​សម្រាប់​ដុត​កាល់​ឡូរី​ ​ដែល​លើស​ចេញពី​រាងកាយ​ឡើយ​។​
​–​ ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​៖​ ​ចូល​គេង​ភ្លាម​ៗ​បន្ទាប់ពី​ញ៉ាំ​រួច​ ​អាច​ធ្វើ​ឱ្យ​កើន​ហានិភ័យ​ ​មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ ​នៅពេល​ខាងមុខ​។​

​លទ្ធផល​ការសិក្សា​មួយ​របស់សកល​វិទ្យាល័យ​ ​Ioannina​ ​របស់​ប្រទេស​ក្រិក​ ​រក​ឃើញថា​ ​ទម្លាប់​គេង​ភ្លាម​ៗ​បន្ទាប់ពី​ញ៉ាំ​រួច​ ​អាច​ធ្វើ​ឱ្យ​កើន​ហានិភ័យ​ដាច់​សរសៃឈាម​ខួរក្បាល​ ​ដោយ​ការសិក្សា​ធ្វើឡើង​ទៅលើ​មនុស្ស​មាន​សុខភាព​ល្អ​ ​៥០០​ ​នាក់​ ​រក​ឃើញ​ចន្លោះ​ពេល​គេង​ ​និង​ពេល​ញ៉ាំ​អាហារ​កាន់តែ​វែង​ ​ឱកាស​កើតមាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​កាន់តែ​ទាប​។​
​ទោះ​ទ្រឹស្ដី​ការ​សិក្សា​ផ្សេង​ៗ​ ​អាច​នឹង​មានហេតុ​ផល​ខុសគ្នា​ ​ប៉ុន្តែ​អ្នកស្រាវជ្រាវ​បាន​វាយតម្លៃ​រួម​ ​ដោយ​ចាត់ទុក​ការ​ច្រាល​ជាតិ​អាស៊ីដ​ ​ជា​មូលហេតុ​ធ្វើ​ឱ្យ​គេង​មិន​ដកដង្ហើម​ ​(​Sleep​ ​Apnea​)​ ​នាំ​ឱ្យ​ដាច់​សរសៃឈាម​ខួរក្បាល​បាន​។​ ​ទ្រឹស្ដី​មួយទៀត​ ​គឺ​ដោយសារតែ​សកម្មភាព​រំលាយអាហារ​ ​និង​ឥទ្ធិពល​លើ​សម្ពាធ​ឈាម​ ​ជាតិ​ស្ករ​ក្នុង​ឈាម​ ​និង​កម្រិត​សារធាតុ​ខ្លាញ់​ ​កូ​លេ​ស្តេ​រ៉ូល​ ​សុទ្ធសឹង​គេ​ជឿ​ថា​ ​ធ្វើ​ឱ្យ​មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។​ ​យ៉ាងណាក៏ដោយ​ ​គេ​នៅ​ត្រូវការ​ការសិក្សា​ស្រាវជ្រាវ​ច្រើន​ទៀត​ ​ដើម្បី​បញ្ជាក់​ពី​បញ្ហា​នេះ​។​



​២​-​ ​ត្រូវ​ចៀសវាង​ធ្វើអ្វី​ខ្លះ​ ​មុន​ពេល​គេង​?​
​គេង​ភ្លាម​បន្ទាប់ពី​ញ៉ាំ​ ​ជា​ទម្លាប់​មិនល្អ​សម្រាប់​សុខភាព​នោះ​ទេ​ ​ប៉ុន្តែ​មាន​សកម្មភាព​ផ្សេងទៀត​គួរ​ចៀសវាង​ ​បន្ទាប់ពី​ញ៉ាំ​រួច​ ​ដូចជា​៖​
​–​ ​គេងលក់​៖​ ​ពេល​យើង​គេងលក់​ ​សកម្មភាព​រាងកាយ​ក៏​ធ្លាក់ចុះ​ដែរ​ ​ហេតុនេះ​នឹង​ធ្វើ​ឱ្យ​ការរំលាយអាហារ​កាន់តែ​យូរ​ ​ធ្វើ​ឱ្យ​ឈឺចាប់​ប្រព័ន្ធ​រំលាយអាហារ​។​ ​ការ​ទម្រេត​ខ្លួន​ ​គេង​ផ្ងារ​ ​ឬ​ផ្អៀង​ក៏ដោយ​ ​នឹង​ធ្វើ​ឱ្យ​អាស៊ីដ​ក្រពះ​ ​កាន់តែ​ងាយ​ចេញទៅ​បំពង់អាហារ​។​ ​លើស​ពីនេះ​ ​បើ​យើង​គេង​ភ្លាម​បន្ទាប់ពី​ញ៉ាំ​អាហារ​ច្រើន​ ​ពេល​ក្រោក​ងើបឡើង​ច្រើនតែ​ហើមពោះ​។​ ​ត្រូវ​ប្រាកដ​ថា​ ​រាងកាយ​យើង​ ​មាន​ពេល​គ្រប់គ្រាន់​ ​ដើម្បី​រំលាយអាហារ​ ​មុន​ចូលគេង​។​
​–​ ​ការហាត់​ប្រា​ណ​ធ្ងន់​ៗ​៖​ ​ហាត់​ប្រា​ណ​ធ្ងន់​ៗ​ ​ធ្វើ​ឱ្យ​រាងកាយ​ពិបាក​រំលាយអាហារ​ដូចគ្នា​ ​ព្រោះថា​ ​ហាត់ប្រាណ​នឹង​ទាញ​យក​ថាមពល​រាងកាយ​ដែល​ត្រូវការ​ ​ដើម្បី​រំលាយអាហារ​ឱ្យ​បាន​ត្រឹមត្រូវ​។​ ​ហេតុនេះ​ ​យើង​នឹង​ជួប​បញ្ហា​រមួល​ ​ចង្អោរ​ ​ឬ​រាក​ ​នៅពេល​ហាត់ប្រាណ​បន្ទាប់ពី​ញ៉ាំ​។​
​–​ ​ញ៉ាំ​ផ្លែឈើ​៖​ ​ពិត​ណាស់​ ​ញ៉ាំ​ផ្លែឈើ​ធ្វើ​ឱ្យ​សុខភាព​ល្អ​ ​ប៉ុន្តែ​មិនមែន​បន្ទាប់ពី​ពេលបាយ​ភ្លាម​នោះ​ទេ​ ​ព្រោះថា​ ​ផ្លែឈើ​រំលាយ​លឿន​ជាង​ប្រភេទ​អាហារ​ដទៃ​ ​ដូចនេះ​ ​នឹង​នៅ​លើ​អាហារ​ ​ហើយក៏​អាច​ធ្វើការ​បំបែក​សារធាតុ​នៅ​ទីនោះ​ទៀតផង​។​ ​សកម្មភាព​ទាំងនេះ​ ​ធ្វើ​ឱ្យ​មាន​ខ្យល់​ក្នុង​ពោះ​ ​និង​ឡើង​ទម្ងន់​។​ ​គួរ​ញ៉ាំ​ផ្លែឈើ​ ​យ៉ាង​ហោច​ ​៣​-​៤​ ​ម៉ោង​ ​បន្ទាប់ពី​ពេល​ញ៉ាំ​អាហារ​ ​ដើម្បី​ប្រាកដ​ថា​ ​យើង​ទទួលផល​ប្រយោជន៍​ពេញលេញ​ពី​ផ្លែឈើ​ ​ដោយ​មិន​បារម្ភ​ពី​រឿង​ហើមពោះ​ ​ខ្យល់​ក្នុង​ពោះ​ ​ឬ​បញ្ហា​ផ្សេង​ៗ​ឡើយ​។​
​–​ ​ផឹកទឹក​ច្រើន​៖​ ​យើង​ ​អាច​នឹង​មិន​ចាប់អារម្មណ៍​ ​មាន​បញ្ហា​អី​កើតឡើង​ ​ដោយសារ​ញ៉ាំទឹក​បន្តិចបន្តួច​នៅពេល​បាយឡើយ​ ​ប៉ុន្តែ​គួរ​ចៀសវាង​ញ៉ាំទឹក​ច្រើន​បន្ទាប់ពី​បាយ​រួច​ ​ព្រោះ​នឹង​ពង្រាវ​អាស៊ីដ​ក្រពះ​ ​ធ្វើ​ឱ្យ​ក្រពះ​ពិបាក​រំលាយអាហារ​។​ ​ដូចគ្នា​នេះ​ដែរ​ ​ផឹកទឹក​កក​បន្ទាប់ពី​ញ៉ាំ​អាហារ​ ​ក៏​កាត់បន្ថយ​សកម្មភាព​ក្រពះ​ដូចគ្នា​។​ ​បើ​ចង់​ផឹក​អ្វីមួយ​បន្ទាប់ពី​បាយ​រួច​ ​គួរ​ផឹក​តែ​ក្ដៅ​ឧណ្ហ​ៗ​ ​ប៉ុន្តែ​នៅតែ​ត្រូវ​ចៀសវាង​ពុំគួរ​ញ៉ាំ​សារធាតុ​ទឹក​ច្រើនពេក​ ​បន្ទាប់ពី​ញ៉ាំ​អាហារ​ទេ​។​
​–​ ​ងូតទឹក​៖​ ​គ្នាយើង​ខ្លះ​ ​អាច​នឹង​មានទម្លាប់​ងូតទឹក​បន្ទាប់ពី​ញ៉ាំបាយ​រួច​ ​បើ​មាន​ ​ត្រូវ​ប្ដូរ​ទម្លាប់​នេះ​ចេញ​ ​ព្រោះ​វា​នាំឲ្យមាន​បញ្ហា​រំលាយអាហារ​មួយចំនួន​។​ ​មូល​ហេ​

​តុ​ ​គឺ​ដោយសារ​រាង​កាយ​នឹ​
​ង​កើន​កម្ដៅ​ពេល​អ្នក​ងូតទឹក​ ​ធ្វើ​ឱ្យ​ឈាម​រត់​ទៅកាន់​ផ្ទៃ​ស្បែក​ ​ជើង​ ​និង​ដៃ​ច្រើន​ ​នាំ​ឱ្យ​ខ្វះខាត​ ​សម្រាប់​ការរំលាយអាហារ​។​ ​ប្រព័ន្ធ​រំលាយអាហារ​ ​នឹង​ដំណើរ​យឺត​ ​បណ្ដាល​ឱ្យ​មាន​ខ្យល់​ក្នុង​ពោះ​ ​ហើមពោះ​ ​និង​បញ្ហា​ផ្សេង​ៗ​ទៀត​។​
​–​ ​បន្ធូរ​ខ្សែក្រវាត់​បន្ទាប់ពី​ញ៉ាំ​៖​ ​បើ​យើង​បន្ធូរ​ខ្សែក្រវាត់​បន្ទាប់ពី​ញ៉ាំ​រួច​ ​មានន័យថា​យើង​ ​បាន​ញ៉ាំ​ច្រើន​បន្តិច​ហើយ​ ​នាំ​ឱ្យ​មិន​អាច​អង្គុយ​បាន​ស្រួល​ ​ដូចមុន​ពេល​ញ៉ាំ​។​ ​ពេល​យើង​បន្ធូរ​ខ្សែក្រវាត់​ ​នឹង​មាន​អារម្មណ៍​ថា​ ​ស្រួលខ្លួន​គ្រប់គ្រាន់​ ​ដើម្បី​ញ៉ាំ​បាន​បន្ត​ទៀត​ ​ជាហេតុ​ធ្វើ​ឱ្យ​លើស​ទម្ងន់​ខ្លាំង​។​ ​ហេតុនេះ​ ​គួរ​ញ៉ាំ​តាមដែល​អាច​ធ្វើ​ទៅ​បាន​ ​ដោយ​ពុំគួរ​បន្ធូរ​ខ្សែក្រវាត់​ទេ​។​
​–​ ​ដើរ​ភ្លាម​ៗ​បន្ទាប់ពី​ញ៉ាំ​រួច​៖​ ​ដូច​នឹង​ការ​ទម្រេត​ខ្លួន​ដែរ​ ​ការ​ដើរ​ភ្លាម​ៗ​បន្ទាប់ពី​ញ៉ាំ​ ​គឺ​មិនល្អ​ទេ​ ​អាច​ប្រឈម​ជាមួយនឹង​បញ្ហា​ផ្សេង​ៗ​ ​ដូចជា​ ​ពិបាក​រំលាយអាហារ​ ​និង​ច្រាល​អាស៊ីដ​ក្រពះ​។​ ​ជា​ការសំខាន់​ ​គួរ​សម្រាក​ឱ្យ​ត្រង់​ខ្លួន​មួយសន្ទុះ​ចន្លោះ​ពី​ ​១០​-​៣០​ ​នាទី​ ​ចាំ​ដើរ​ ​អាច​ការពារ​បញ្ហា​ច្រាល​ជាតិ​អាស៊ីដ​ ​។​ ​ទាំងនេះ​ ​នឹង​ជួយ​ដល់​ការ​ធ្វើមេ​តា​បូ​លីស​ ​ជួយ​ឱ្យ​សាច់ដុំ​រលា​ការពារ​កុំឱ្យ​លើស​ជាតិ​ខ្លាញ់​ ​ក្នុង​រាងកាយ​ទៀតផង​។​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.