ចូលចិត្តប្រលែងលេង ឬនៅក្បែរសត្វឆ្មា ធ្វើឱ្យកើតហឺត?
យើងតែងឮការនិយាយតៗគ្នាមកថា ការដែលយើងចូលចិត្តប្រលែងលេង ឬនៅក្បែរសត្វឆ្មាញឹកញាប់ ធ្វើឱ្យកើតជំងឺហឺតបាន ដោយរោមតូចៗរបស់ឆ្មាដែលជ្រុះ ជ្រៀតចូលតាមរយៈផ្លូវដង្ហើមយើង។ តើរោមឆ្មា និងពពួករោមសត្វផ្សេងទៀត ពិតជាអាចបង្កឱ្យកើតជំងឺហឺតមែន ឬយ៉ាងណា?
ហឺតជាជំងឺម្យ៉ាងដែលកើតមានលើមនុស្សទាំងចាស់ទាំងក្មេង ធ្វើឱ្យតូចចង្អៀត និងរលាកផ្លូវដង្ហើម ពិបាកដកដង្ហើម ហត់ដង្ហក់ ក្អក ឈឺទ្រូង ។ រោមសត្វគ្រប់ប្រភេទ ពិសេសរោមសត្វឆ្មាដែលយើងចិញ្ចឹម និងរស់នៅក្នុងផ្ទះជាមួយរាល់ថ្ងៃ ក៏ជាមូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើនទៀតដែលជំរុញឱ្យកើតជំងឺហឺតដែរ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ។
១-មូលហេតុបណ្តាលឱ្យកើតហឺត
- តំណពូជ
- ធ្វើការហត់ខ្លាំងពេក
- មេរោគនៅតាមផ្លូវដង្ហើម
- ស្រូបផ្សែងបារី ឬផ្សែងពុលផ្សេងៗ
- ស្រូបធូលី រោមសត្វ ឬលម្អងផ្កា
- អាលែកហ្ស៊ីអាហារ ឬថ្នាំពេទ្យមួយចំនួន
- អារម្មណ៍រំជើបរំជួលខ្លាំង ឬតានតឹងខ្លាំង
- អាកាសធាតុប្រែប្រួលពីក្តៅទៅត្រជាក់។
២- រោគសញ្ញានៃជំងឺហឺត៖ ហឺតជាជំងឺរលាកផ្លូវដង្ហើមរ៉ាំរ៉ៃ និងឆាប់មានប្រតិកម្មជាមួយបរិស្ថាន ចំណីអាហារ អាកាសធាតុជាដើម ដូច្នេះហើយយើងត្រូវចាំបាច់ដឹងពីរោគសញ្ញាមួយចំនួនជាមុន ហើយក្នុងករណីដែលធ្ងន់ធ្ងរត្រូវប្រញាប់ទៅជួបគ្រូពេទ្យ។
- ក្អករាំរ៉ៃ
- ដកដង្ហើមឮសូរសំឡេង
- ហត់ខ្លាំង
- អស់កម្លាំង
- ងាយប្រតិកម្ម៕


-
កម្សាន្ត២ ខែមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
-
សំខាន់ៗ២ ខែមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
-
សង្គម១ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
-
សង្គម១ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍