Connect with us

កញ្ចប់ទេសចរណ៍ថ្មីដើរព្រៃក្នុងឧទ្យានអង្គរ

កញ្ចប់ទេសចរណ៍ថ្មីដើរព្រៃក្នុងឧទ្យានអង្គរ

សៀមរាប៖ ក្រសួងទេសចរណ៍ បានសហការជាមួយដៃគូអង្គការ រួមជាមួយនឹងក្រុមហ៊ុនឯកជន ដើម្បីផ្សព្វផ្សាយលើកស្ទួយគោលដៅទេសចរណ៍ដទៃ តាមរយៈដំណើរកម្សាន្តក្រៅពីតំបន់ប្រាសាទ។

សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានរៀបចំព្រឹត្តិការណ៍ដើរព្រៃក្នុងឧទ្យានអង្គរ ក្នុងចម្ងាយផ្លូវ១២គីឡូម៉ែត្រ ដែលត្រូវចំណាយពេល ២ម៉ោង ផ្តើមចេញពីខ្លោងទ្វារប្រាសាទព្រះខ័ន នៃច្រកខាងកើតតាមផ្លូវថ្មើរជើង ក្រោមម្លប់ព្រៃឈើខ្ពស់ៗ កាត់ស្ពានយោលទំនប់បារាំង ខ្លោងទ្វារជ័យនៃប្រាសាទអង្គរធំកាត់មុខភ្នំបាក់ខែង និងដើរចូលព្រៃខាងក្រោយប្រាសាទអង្គរតូច ដើម្បីផ្សព្វផ្សាយ និង ពង្រីកកញ្ចប់សេវាកម្មព្រមទាំងដាំដើមឈើ ក្នុងគោលបំណងរៃអង្គាសប្រាក់ឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា៕

ប្រភព៖ ក្រុមទេសចរខ្មែរ-khmer tourist

អត្ថបទ៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.