ផ្លែឈើ ៥មុខ ជួយបង្ការមិនឲ្យជ្រុះសក់
អ្នកជំនាញបញ្ហាជ្រុះសក់ មកពីប្រទេសអង់គ្លេស វេជ្ជបណ្ឌិត Bashar Bizrah បង្ហើបឱ្យដឹងថា កត្តាធ្វើឱ្យជ្រុះសក់ មានពីរ៖ ទីមួយ មកពីហ្សែនពីកំណើត និងទីពីរ បណ្តាលមកពីការធ្វេសប្រហែសបណ្តោយឱ្យស្បែកក្បាលគ្មានសុខភាពល្អ។ យ៉ាងណា ចំណុចទីពីរ អាចចៀសវាង និងបង្ការបាន តាមរយៈផ្លែឈើ ៥មុខ មានដូចជា៖
១- ល្ហុង៖ លោកវេជ្ជបណ្ឌិតបាននិយាយថា ល្ហុងមានសារធាតុ សរសៃទឹកប្រូតេអ៊ីន កូឡេជេន ជំនួយទៅដល់ ស្រទាប់ស្បែកក្បាលឱ្យរឹងមាំ និងមានសុខភាពល្អ។ ហើយផ្លែល្ហុង ក៏មានរសជាតិឈ្ងុយឆ្ងាញ់ សម្បូរទៅដោយជាតិវីតាមីន C ជាប្រភពបង្កើតសារធាតុកូឡាជេននេះឯង។
២- ម្នាស់៖ ម្នាស់ មិនត្រឹមតែសម្បូរជាតិវីតាមីនល្អៗដូចជា វីតាមីន C, B6 ជាតិម៉ង់ហ្គាណែហ្សប៉ុណ្ណោះទេ អ្វីដែលគួរឱ្យកត់សម្គាល់នោះ សារធាតុប្រឆាំងអុកស៊ីតកម្ម មានដូចជា អាស៊ីត Flavonoids និង Phenolic ដែលសុទ្ធតែអាចរារាំងរ៉ាឌីកាល់សេរី មិនឱ្យបំផ្លាញឫសសក់។
៣- ផ្លែប៉ែស៖ ផ្លែប៉ែស មិនសូវសម្បូរច្រើនឡើយ ប៉ុន្តែសម្រាប់ផ្លែឈើប្រភេទនេះ លោកវេជ្ជបណ្ឌិតបញ្ជាក់ថា ជួយផ្តល់សំណើមទៅស្បែកក្បាលបានយ៉ាងល្អ ជាពិសេស អាចពង្រាវធ្វើជាឱសថ រួចលាបលើស្បែកក្បាលបានទៀតផង។
៤- ផ្លែគីវី៖ ផ្លែគីវី សម្បូរទៅដោយ ប្រភពវីតាមីនល្អៗ ដូចជា វីតាមីន A, E និងវីតាមីន K រួមទាំងសារធាតុប្រឆាំងអុកស៊ីតកម្ម ដូចជា Betacarotene ជាតិ Lutein និង Xanthin ជាពិសេសនោះ ជាតិទង់ដែង អាចជួយឱ្យសក់រក្សាពណ៌ធម្មជាតិ (ខ្មៅ) បានល្អ និងរារាំងមិនឱ្យស្កូវមុនអាយុទៀតផង។
៥- ប៉ោម៖ ដោយផ្អែកតាម វិទ្យាស្ថានស្រាវជ្រាវ Tsukuba ប្រទេសជប៉ុន បានបង្ហាញថា ក្នុងផ្លែប៉ោមមួយផ្លែ មានសារធាតុ Procyanidin B-2 ជាសារធាតុសំខាន់ ជួយបណ្តុះសក់ថ្មី ដល់កោសិកាស្បែកក្បាល។ ពិសេសទៅទៀតនោះ ប៉ោមមានជាតិវីតាមីន A B និង C ផ្សំចូលគ្នាជួយបង្ការមិនឱ្យមានអង្គែរកើតឡើងលើស្បែកក្បាលបានផងដែរ៕

- អត្ថបទទាក់ទង :
- សុខភាព

-
កម្សាន្ត២ ខែមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
-
សំខាន់ៗ២ ខែមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
-
សង្គម១ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
-
សង្គម១ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍