Connect with us

អ្នកម៉ាប់ៗលែងបារម្ភហើយ ផឹកកាហ្វេអាចជួយសម្រកទម្ងន់បាន

គ្នាយើង ដែលចូលចិត្ត និងផឹកកាហ្វេញឹកញាប់ ជាពិសេសអ្នកម៉ាប់ៗ ប្រហែលសប្បាយចិត្តហើយ ពេលឮថា ផឹកកាហ្វេជួយសម្រកទម្ងន់។ អ្នកជំនាញរកឃើញថា កាហ្វេ ជាប្រភេទភេសជ្ជៈជួយដុតកាល់ឡូរី បង្កើតជាកម្តៅក្នុងរាងកាយ។

លោក Michael Symonds សាស្ត្រាចារ្យផ្នែកឱសថសាស្ត្រ មកពីសាកលវិទ្យាល័យ Nottingham របស់អង់គ្លេស បញ្ជាក់ថា ជាលិកាខ្លាញ់ Brown Fat ដែលទទួលថាមពលពីកាហ្វេ ផលិតកម្ដៅដុតជាតិស្ករ និងខ្លាញ់ក្នុងរាងកាយ។ ការកើនឡើងសកម្មភាពរបស់ជាលិកាខ្លាញ់ Brown Fat ជួយគ្រប់គ្រងជាតិស្ករក្នុងឈាម កម្រិតលីពីតក្នុងឈាម និងដុតកាល់ឡូរី ដែលជួយសម្រកទម្ងន់។

លោកសាស្ត្រាចារ្យ បន្ដថា ផ្ដើមចេញពីការសិក្សាមុនៗ ជាលិកាខ្លាញ់ Brown Fat ស្ថិតនៅត្រង់កញ្ចឹងក ដូច្នេះលោកបានប្រើតិចនិកពិនិត្យមើលកម្ដៅលើរាងកាយ ហៅថា Thermal Imaging Technique ហើយរកឃើញលទ្ធផលវិជ្ជមាន កាហ្វេពិតជាធ្វើឱ្យជាលិកាខ្លាញ់ Brown Fat មានសកម្មភាព។ ជាមួយគ្នានេះ អ្នកស្រាវជ្រាវ ក៏បានប្រើថ្នាំគ្រាប់កាហ្វេអ៊ីន តេស្ដសាកល្បង ហើយរកឃើញថា ថ្នាំកាហ្វេអ៊ីននេះ ក៏ជួយឱ្យជាលិកាខ្លាញ់ Brown Fat មានសកម្មភាព ដុតកាល់ឡូរីខ្លាញ់ និងស្ករ ដែលជួយសម្រកទម្ងន់៕

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.