Connect with us

ចូលរួមលើកកម្ពស់ស្នាដៃខ្មែរ ដោយប្រើប្រាស់កម្មវិធី City Bus

ភ្នំពេញ៖ ថ្មីៗនេះ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ រាជធានីភ្នំពេញ បានបញ្ចេញកម្មវិធី App City Bus លើស្មាតហ្វូន iOS និង Android ដើម្បីបង្កភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ។

កម្មវិធី City Bus មានចំណុចសំខាន់ៗ ដូចខាងក្រោម៖

  • បង្ហាញព័ត៌មានខ្សែរត់លើរថយន្ត ដែលកំពុងរត់
  • ពេលជ្រើសរើសខ្សែណាមួយ បង្ហាញតែរថយន្ត រត់លើខ្សែនោះ
  • បង្ហាញព័ត៌មានខ្សែផងដែរ ពេលចុចលើចំណត ធ្វើឱ្យ App ដើររលូនជាងមុន។

ការប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈទាំងអស់គ្នា នឹងចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ ការគ្រោះថ្នាក់ចរាចរណ៍ និងការបំពុលបរិស្ថានក្នុងរាជធានីភ្នំពេញផងដែរ។ ដើម្បីទាញយក និងដំឡើងកម្មវិធី City Bus ដោយឥតគិតថ្លៃ សូមចូលទៅកាន់ Link

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.