Connect with us

Messi ទទួលស្គាល់ថា រូបគេពិតជាលេងមិនដល់កម្រិតកំពូលនៅ Copa America

ប្រេស៊ីល៖ ខ្សែប្រយុទ្ធ Lionel Messi បានទទួលស្គាល់ថា រូបគេពិតជាលេងមិនដល់កម្រិតកំពូលនៅ Copa America ប៉ុន្តែបាននិយាយថា ការរីកចម្រើនរបស់អាហ្សង់ទីន ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គឺសំខាន់បំផុត។

Messi បានរកគ្រាប់បាល់បញ្ចូលទីតែមួយគ្រាប់ ក្នុងការប្រកួត ៤លើករបស់អាហ្សង់ទីន ហើយការស៊ុតបញ្ចូលទីនោះ បានមកពីបាល់ប៉េណាល់ទី ទល់នឹងក្រុមប៉ារ៉ាហ្គាយ ក្នុងវគ្គចែកពូល ហើយទទួលស្គាល់ថា រូបគេមិនទាន់លេងបានល្អឥតខ្ចោះនៅក្នុងយុទ្ធនាការនេះឡើយ។

តារាឆ្នើមរបស់ក្រុម Barcelona បាននិយាយថា៖ “ការពិតគឺថា នេះមិនមែនជាពានរង្វាន់ដ៏ល្អបំផុតរបស់ខ្ញុំនៅអាហ្វ្រិកទេ មិនមែនជាអ្វីដែលខ្ញុំរំពឹងទុកនោះឡើយ។ វាមានភាពស្មុគស្មាញសម្រាប់កីឡាករដែលចង់លេងស្ទាយល៍ថ្មីលើគូប្រកួត ហើយឱ្យឈានដល់កម្រិតកំពូល។ រឿងសំខាន់គឺយើងឈ្នះ ហើយយើងបន្តទៅមុខ”។

អាហ្សង់ទីន បានឈានទៅការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រប៉ះក្រុមម្ចាស់ផ្ទះប្រេស៊ីល ដោយផ្តួលវេណេហ្ស៊ុយអេឡា ២-០ នៅលើទឹកដី Maracana កាលពីថ្ងៃសុក្រ៕

ប្រភព៖ Trollkhmer

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.