Connect with us

លេងមែនទែនហើយ ដួង ម៉ានិច បញ្ចេញរូបថត Pre-Wedding ជាមួយប្រុសក្មេង

ភ្នំពេញ៖ តារាសម្តែងដែលចូលចិត្តភាពស៊ិចស៊ី ឆើតឆាយ សម្បុរស្រអែម កំពុងតែទទួលបានការគាំទ្រជាច្រើន ក្រោយពេលមានទំនាក់ទំនងជាមួយប្រុសស្នេហ៍វ័យក្មេង ដែលជាតារាចម្រៀង Original Song ផងនោះ។ ស្រាប់តែពេលនេះ កញ្ញា ដួង ម៉ានិច បានធ្វើរឿងមួយនឹកស្មានមិនដល់ទាល់តែសោះ គឺកញ្ញា ដួង ម៉ានិច បានបញ្ចេញរូបថត Pre-Wedding ដ៏មានអត្ថន័យជាមួយប្រុសស្នេហ៍វ័យក្មេង លោក ថៃ អតិជាតិបុត្រ ជាតារាចម្រៀង Original Song ធ្វើឱ្យទស្សនិកជនដែលគាំទ្រអ្នកទាំងពីរមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ រូបថត Pre-Wedding ដែលកំពុងតែមានភាពទាក់ទាញជាច្រើនពីអ្នកលេងតាមបណ្តាញសង្គមហ្វេសប៊ុក ដោយម្នាក់ៗគិតថាអ្នកទាំងពីរពិតជាលេងមែនទែនហើយ។ សូមបញ្ជាក់ថា រូបថត Per-Wedding របស់ កញ្ញា ដួង ម៉ានិច និង លោក ថៃ អតិជាតិបុត្រ គ្រាន់តែជាការថត MV នៅក្នុងបទចម្រៀងដែលត្រៀមចេញក្នុងពេលឆាប់ៗនេះ គឺបទ “ខែឆ្នាំមិនត្រូវគ្នា” ជាបទមួយដែលមានអត្ថន័យសម្រាប់មិត្តយុវវ័យ ទោះជាវ័យខុសគ្នាក៏ដោយក៏យើងស្រឡាញ់គ្នាបានដែរ៕

ចម្រៀង៖

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.