Connect with us

វ៉ោវ! ពានរង្វាន់ស្មាតហ្វូនល្អបំផុតប្រចាំឆ្នាំ 2019 បានទៅលើ Huawei P30 Pro ផ្ទួ​នៗគ្នា!

ភ្នំពេញ៖ នៅក្នុងកម្មវិធីសន្និសីទកំពូលទូរសព្ទពិភពលោក នៅទីក្រុងសៀងហៃ (MWC)​ Huawei P30 Pro បានគ្រង់តំណែងជាម្ចាស់ពានរង្វាន់ស្មាតហ្វូនល្អបំផុតប្រចាំឆ្នាំ២០១៩នៃពានរង្វាន់ទូរសព្ទល្អជាងគេនៅអាស៊ី។

ក្រៅពីពានរង្វាន់នេះ Huawei P30 Pro ក៏បានឈ្នះពានរង្វាន់ស្មាតហ្វូនល្អបំផុតប្រចាំឆ្នាំ២០១៩ មួយទៀតពី European Hardware Association ផងដែរ ដែលកាលពីឆ្នាំមុន ពានរង្វាន់នេះ ក៏បានទៅលើក្រុមហ៊ុន Huawei ដែរ លើម៉ូដែល Huawei P20 Pro

P30 សេរ៊ី ទទួលបានពានរង្វាន់ទាំងពីរនេះ បន្ទាប់ពីទទួលបានការកោតសរសើរមិនដាច់ពីមាត់ពីអតិថិជននៅជុំវិញពិភពលោក និងស្ថាប័នផ្សព្វផ្សាយជាច្រើន លើកាមេរ៉ាបីគ្រាប់ SupersSensing Leica សមត្ថភាពហ្សូមបានដល់ឋានព្រះចន្ទ ថាមពលថ្មប្រើបានយូរ និងការរចនាដ៏ប្រណីតជាមួយជម្រើសពណ៌ដ៏គួរឱ្យទាក់ទាញដូចជា ​Breathing Crystal និង Amber Sunrise​​ ដែលជាពណ៌ថ្មីដំបូងគេបង្អស់ ក្នុងទីផ្សារស្មាតហ្វូន។ មិនតែប៉ុណ្ណោះ P30 សេរ៊ី ក៏បានបំបែកកំណត់ត្រាការលក់បាន ១០លានគ្រឿង ត្រឹមតែ ៨៥ ថ្ងៃដំបូងបន្ទាប់ពីការសម្ពោធជាផ្លូវការ៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.